វីវរ​ហើយ​! ពលរដ្ឋ​នៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ទាមទារ​អោយ​ចៅសង្កាត់​ធ្វើតាម​ការសន្យា​ ​

592

(​ភ្នំពេញ​) ៖ ប្រជាពលរដ្ឋ​ប្រមាណ​ជិត​៤០​នាក់​បាន​ផ្ទុះ​ការតវ៉ា​យ៉ាងខ្លាំង ចំពោះ​លោក ចៅសង្កាត់​ទំនប់ទឹក ខណ្ឌចំការមន លោក អ៊ុក ស៊ី​ណាត មកពី​គណៈបក្ស​សង្គ្រោះ​ជាតិ​ខណៈដែល​ក្រុមអ្នកតវ៉ា​ទាំងនោះ​ចូលរួម​វេទិកាសាធារណៈ​ដែល​បាន​ប្រព្រឹត្ត​ធ្វើឡើង​កាលពី​ព្រឹក​​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ ក្រោម​វត្តមាន​លោក​ចៅសង្កាត់ ចៅសង្កាត់រង មេភូមិ និង​ប្រធាន​ក្រុមប្រឹក្សា ផងដែរ​។​
​ ​
​បើតាម​ប្រភពពី​បណ្ដាញសារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា ការតវ៉ា​នេះ គឺ​ផ្តើមចេញពី​ការសន្យា​របស់លោក អ៊ុក ស៊ី​ណាត​ចៅសង្កាត់​​ថ្មី​ទើប​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កាលណោះ​លោក​ចៅសង្កាត់​រូបនេះ​បាន​សន្យា​ចំពោះមុខ​ពលរដ្ឋ​អ្នកគាំទ្រ​ថាបើ​គាត់​​ជាប់ឆ្នោត​គាត់​នឹងដាក់​ប្រព័ន្ធ​លូ ធ្វើ​ផ្លូវ​បេតុង​គ្រប់​ភូមិ និង​ជួយ​ដោះស្រាយ​បន្ទប់​ជួល ផ្ទះជួល ផងដែរ​ដោយសារតែ​ការសន្យា​ហើយ​ធ្វើ​មិនបាន​នេះ ហើយ​បានធ្វើ​ឲ្យ​ពលរដ្ឋ​ខឹងសម្បា​យ៉ាងខ្លាំង​។
​ ​
​ប្រភព​ដដែល​បន្តថា ពលរដ្ឋ​តវ៉ា​ទាំងនោះ​ភាគច្រើន​ជា​អ្នកគាំទ្រ​បក្ស​សង្គ្រោះ​ជាតិ​។​
​ ​
​នៅក្នុង​វេទិកាសាធារណៈ​ដដែល​នោះ ស្ត្រី​ម្នាក់​បាន​លើក​ជា​សំណួរ​ថា តើ​លុយ​៥០​ម៉ឺន​ដុល្លារ​នោះបាន​មកពីណា​?​ហើយ​ការដែល​លោក​សន្យា​នោះបាន​ត្រឹមតែ​ថា តែ​ផ្ទុយទៅវិញ​ការអនុវត្តន៍​គឺ​គ្មាន​។​
​ ​
​ពាក់ព័ន្ធ​នឹង​សំណួរ​ខាងលើនេះ លោក អ៊ុក ស៊ី​ណាត បាន​ឆ្លើយ​ដោះសា​រថា នេះ​ជា​រឿង​ថ្នាក់ជាតិ​យើង​ត្រឹម​សង្កាត់​ដោះស្រាយ​មិន​ចេញ​ទេ​។ ត្រឹម​សង្កាត់​ខ្ញុំ​មាន​ស្អី​ឲ្យ ហើយ​យើង​មានអំណាច​ឯណា​? បើ​បក្ស​ឈ្នះឆ្នោត​ថ្នាក់ជាតិ អាហ្នឹង​ជូន​ដោយស្មោះ​ត្រង់​។ ឲ្យ​តែ​អាយុ​៦៥​ឆ្នាំ​ឡើង គឺ​អាហ្នឹង​មាន​គោលការណ៍​របស់​បក្ស​។ លោក​បាន​បន្តថា ចំពោះ​លុយ​៥០​ម៉ឺន​ដុល្លារ​ក្នុង​១​ឃុំ​ឬ​សង្កាត់ នឹង​គឺជា​លុយ​របស់​រដ្ឋាភិបាល​។​
​ ​
​ទោះបីជា​យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​បាន​លើកឡើងថា​សង្កាត់ គឺជា​ម៉ែឪ​របស់​ពលរដ្ឋ​រឿង​អី ដែល​និយាយ​ដោះសារ​ជាប់ឆ្នោត​ក្រុមប្រឹក្សាឃុំ នឹង​ដោះស្រាយ​គ្រប់យ៉ាង​ជូន​ពលរដ្ឋ តែ​ឥឡូវ​បែរជា​និយាយថា​ទាល់តែ​បក្ស​ខ្លួន​ឈ្នះឆ្នោត​ថ្នាក់ជាតិ​ទើប​ដោះស្រាយបាន​ដល់ពេល​​បក្ស​ខ្លួន​ឈ្នះឆ្នោត​ថ្នាក់ជាតិ​ចាំ មើលថា ចាំ​ឈ្នះឆ្នោត​ថ្នាក់​ស្អី​ទៀត​។​
​ ​
​ដោយសារតែ​ការតវ៉ា​មាន​សន្ទុះ​ខ្លាំងក្លា​ពេក​ធ្វើ​ឲ្យ​លោក​ចៅសង្កាត់​ទ្រាំលែងបាន​ក៏​សម្រេច​បិទ​វេទិកា​ពាក់កណ្តាល​ទី រួច​ដើរចេញ​បាត់​តែម្តង​៕ដោយ៖វិបុល/sn