វីឡា​ក្រោម​សមុទ្រ​លើក​ដំបូល​បង្អស់​គ្រោង​បើក​នៅ​សណ្ឋាគារ​ប្រណីត​មួយ​នៅ​ម៉ា​ល់​ឌី​វ​

2059
ចែករម្លែក

​ភ្ញៀវ​នៅ​សណ្ឋាគារ Conrad Maldives Rangali Island ឆាប់ៗ​នេះ​នឹង​មានឱកាស​គេង​ជាមួយ​ត្រី ប៉ុន្តែ​មិនមាន​អ្វី​គួរឱ្យខ្លាច​ឡើយ​។​

​នោះ​គឺ​ព្រោះតែ​សណ្ឋាគារ​រមណីយដ្ឋាន​នេះ​នឹង​បើក​នូវ​អ្វីដែល​គេ​ជឿថា​ជា​វីឡា​បាតសមុទ្រ​ដំបូង​គេ​បំផុត​នៅលើ​ពិភពលោក ហើយ​រូបភាព​នានា​បង្ហាញថា វា​នឹង​ក្លាយទៅជា​បន្ទប់​សណ្ឋាគារ​ដែល​គេ​ចង់​កក់​ច្រើន​បំផុត​ក្នុង​ពិភពលោក​។​

​វីឡា​នេះ​មាន​កម្ពស់ ២ ជាន់ ដោយ​ជាន់​បាតសមុទ្រ មាន​កម្ពស់ ៥ ម៉ែត្រ​។ វីឡា​នេះ​មាន​បន្ទប់​គេង​មួយ បន្ទប់ទទួលភ្ញៀវ​មួយ និង​បន្ទប់ទឹក​មួយ ហើយ​ជាពិសេស​ផ្ទះ​វីឡា​នេះ​គឺ​ហ៊ុមព័ទ្ធ​ដោយ​កញ្ចក់​ថ្លា​ដើម្បីឱ្យ​ភ្ញៀវ​អាច​មើលឃើញ​ជីវិត​ក្នុង​ទឹកសមុទ្រ គ្រប់​ច្រកល្ហក​។​

​វីឡា​នេះ មាន​ឈ្មោះថា Muraka ត្រូវ​ចំណាយ​អស់ ១៥ លាន​ដុល្លារ​ដើម្បី​សាងសង់ ហើយនឹង​ផ្តល់ឱ្យ​ភ្ញៀវ​នូវ​ទេសភាព​ដ៏​អស្ចារ្យ​គ្មាន​គូ​ប្រៀប​មិន​ធ្លាប់មាន​ពីមុនមក​នៅ​បាត​មហាសមុទ្រ​ឥណ្ឌា​៕ ដោយ៖ កញ្ញាដាលីស

វីឡា ឈ្មោះ Muraka ត្រូវ​ចំណាយ​អស់ ១៥ លាន​ដុល្លារ​ដើម្បី​សាងសង់