វី​ង​ចាប់​ដៃគូ​ជាមួយ​ផាស​អេប​ផ្តល់​ការធ្វើដំណើរ​ងាយស្រួល​ដ​ល់​ប្រជាពលរដ្ឋ​

1180
ចែករម្លែក

​ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស វី​ង និង​ផាស​អេប​(PassApp) បាន​ចាប់ដៃ​គួ​សហការគ្នា​ជួយផ្តល់​ការធ្វើដំណើរ​ងាយស្រួល​ដ​ល់​ប្រជាពលរដ្ឋ​និង​ផ្តល់នូវ​មធ្យោបាយ​ទូទាត់​ថ្លៃ​ធ្វើដំណើរ​តាម​រ៉ឺម៉ក​កង់​បី ដែលមាន​ភាពងាយស្រួល និង​រហ័ស​។​

​ក្រុមហ៊ុន​ទាំងពីរ​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​កាលពី​ព្រឹក​ថ្ងៃទី​០២ ខែ កក្កដា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​វី​ង ដើម្បី​ផ្តល់ជូន​នូវ​មធ្យោបាយ​ទូទាត់​ថ្លៃ​ធ្វើដំណើរ​តាម​រ៉ឺម៉ក​កង់​បី​។ តាមរយៈ MOU នេះ អតិថិជន PassApp និង វី​ង អាចធ្វើ​ដំណើរ​យ៉ាង​ងាយស្រួល​នៅ​ជុំវិញ​រាជធានី​ភ្នំពេញ​។ ធនាគារ​ឯកទេស​វី​ង បាន​បំពាក់​នូវ​ប្រព័ន្ធ​ទូទាត់​ប្រាក់​ដោយ​ស្គេ​ន​កូដ QR ដែល​ហៅ​កាត់​ថា “​វី​ង​គិតលុយ​” នៅ​ជាង​៣០០០ រ៉ឺម៉ក​កង់​បី​របស់​PassApp នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ជួយ​ឲ្យ​អតិថិ​ជ​នៅ​ភ្នំពេញ​ទាំងអស់ អាច​ទូទាត់​ថ្លៃ​ធ្វើដំណើរ​តាម​វី​ង​។​នៅពេលដែល​អតិថិជន​ធ្វើដំណើរ​ទៅដល់​គោលដៅ ពួកគេ​អាច​ប្រាប់​អ្នកបើកបរ​រ៉ឺម៉ក​កង់​បី​ថា ពួកគេ​ចង់​គិតលុយ​តាម​វី​ង​។ ពេលនោះ អ្នកបើកបរ​តុ​ក​តុ​ករ​បស់ PassApp នឹង​បង្ហាញ​លេខ​កូដ QR “​វី​ង​គិតលុយ​” ដែល​បិទ​នៅលើ​រ៉ឺម៉ក​កង់​បី​នោះ​។ វិធីសាស្ត្រ​ទូទាត់​ប្រាក់​នេះ តម្រូវឱ្យ​អតិថិជន​មាន​គណនី Wing និង​ធ្វើការ​ទូទាត់​តាមរយៈ​USSD * 989 # ឬ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង នៅលើ​ទូរស័ព្ទ​របស់​ពួកគេ​ជាមុន ដើម្បី​ឲ្យ​ពួកគេ​អាច​ស្កេ​ន​កូដ QR ឬ​វាយ​លេខ​ទូទាត់​។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ​នឹង​ផ្តល់​ជា​លទ្ធភាព​ថ្មី​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​នាក់​ដែល​រស់នៅ​រាជធានី​ភ្នំពេញ និង​កំពុង​ប្រើប្រាស់​សេវាកម្ម​វី​ង​ដើម្បី​ជួយ​លើកស្ទួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ នូវ​បទពិសោធន៍​ថ្មី​នៃ​ការធ្វើដំណើរ​ដោយ​ពុំ​ចាំបាច់​មាន​សាច់ប្រាក់​នៅ​ជុំវិញ​ទីក្រុង​។​

លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្ថែមថា “​ផលិតផល​និង​សេវាកម្ម​របស់​យើង​មាន​គោលបំណង​ផ្តល់នូវ​ដំណោះស្រាយ​ចំពោះ​បញ្ហា​ដែល​អតិថិជន​របស់​យើង​កំពុង​ជួបប្រទះ​។ វិធីសាស្ត្រ​ទូទាត់​ប្រាក់ “​វី​ង​គិតលុយ​”​នៅលើ​រ៉ឺម៉ក​កង់​បី​របស់ PassApp គឺ​ឆ្លើយតប​ទៅនឹង​បញ្ហា​ដែល​មនុស្ស​គ្រប់គ្នា​កំពុង​ជួបប្រទះ ពាក់ព័ន្ធ​នឹង​ការត្រៀម​ប្រាក់​ឬ​លុយរាយ និង​សំខាន់បំផុត​នោះ​គឺ​សុវត្ថិភាព​នៅពេល​ធ្វើដំណើ​រ​”​។​
​លោក តុ​ប និមល នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា PassApp មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ គឺជា​ការ ប្តេជ្ញាចិត្ត​មួយ​របស់​ក្រុមហ៊ុន ដើម្បី​ធានាថា​អតិថិជន​របស់​យើង អាច​សម្រប​ខ្លួន​បាន​សមស្រប​ទៅនឹង​អាយុកាល​ថ្មី​នៃ​បច្ចេកវិទ្យា​ក្នុងការ​ធ្វើដំណើរ​ទាំងស្រុង ដោយ​រាប់បញ្ចូល​តាំងពី​ការ​កក់​រ៉ឺម៉ក​កង់​បី​ដោយ​ចំណាយ​តែ​ប៉ុន្មាន​នាទី និង​ទូទាត់​ថ្លៃ​ធ្វើដំណើរ​ដោយ​គ្រាន់តែ​ចុច​ប៊ូ​តុង​។​

​លោក តុ​ប និមល មានប្រសាសន៍​បន្តថា “​យើង​ក៏​កំពុង​អភិវឌ្ឍ​សមត្ថភាព​របស់​អ្នកបើកបរ​រ៉ឺម៉ក​កង់​បី​របស់​យើង ក្នុងការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផងដែរ​។ នៅពេល​ថ្លៃ​ធ្វើដំណើរ​ចូលទៅក្នុង​គណនី​វី​ង ពួកគេ​នឹង​អាច​ចូលទៅ​មើល​របាយការណ៍​នៃ​ប្រាក់ចំណូល​ប្រចាំថ្ងៃ​។ លើសពីនេះ​ទៀត អ្នកបើកបរ​ខ្លះ​នឹងមាន​ភាព​ស្រួល​ជាង​មុន ពីព្រោះ​ពួកគេ​មិនចាំបាច់​ព្រួយបារម្ភ​អំពី​សុវត្ថិភាព នៅពេល​បើក​រ៉ឺម៉ក​កង់​បី​ជូន​អតិថិជន ឬ​ធ្វើដំណើរ​ត្រឡប់ទៅផ្ទះ​នៅពេល​យប់​។​”

​ដើម្បី​អបអរសាទរ​ភាពជា​ដៃគូ​នេះ អ្នកដំណើរ​តាម​រ៉ឺម៉ក​កង់​បី​របស់ PassApp នឹង​ទទួលបាន​ទឹកប្រាក់ ៥០% មកវិញ (​រហូតដល់​៤០០០​រៀល​) ពេល​ទូទាត់​ថ្លៃ​ធ្វើដំណើរ​ជាមួយ “​វី​ង​គិតលុយ​” ។ ការផ្តល់ជូន​នេះ នឹងត្រូវ​បានផ្តល់​ជូន​ក្នុង​ចំនួន​កំនត់ និង​សម្រាប់តែ​រ៉ឺម៉ក​កង់​បី​របស់ PassApp ដែលមាន​ភ្ជាប់​លេខ​កូដ QR ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ២៦ ខែ កក្កដា​ឆ្នាំ ២០១៨ តែប៉ុណ្ណោះ​។


​ដើម្បី​ប្រើប្រាស់ “​វី​ង​គិតលុយ​” អតិថិជន​ត្រូវតម្រូវ​ឲ្យ​មាន​គណនេយ្យ​វី​ង​។ អតិថិជន​អាច បង្កើត​គណនី​វី​ង​បាន​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ឬ​ចុច​លេខ​កូដ​*989 # ហើយ​បំពេញ​ព័ត៌មាន​មួយចំនួន​ឬ​ទៅកាន់​ភ្នាក់ងារ​វី​ង​ដើម្បី​ដើម្បី​បើក​គណនី​ក៏បាន​។​អតិថិជន​ក៏​អាច​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​គណនី​នៅ​ភ្នាក់ងារ​វី​ង​ទូទាំងប្រទេស​ផងដែរ​។​ជាមួយនឹង​គណនី​វី​ង​អតិថិជន​មាន​ជម្រើស​ជាច្រើន​ក្នុងការ​ទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ដូចជា​ទូទាត់​វិក្កយបត្រ​ទិញ​ទំនិញ​តាម​អន​ឡាញ​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ផ្ទេរប្រាក់​និង​ជាច្រើន​ទៀត​៕