វី​ង​ផ្តល់ជូន​កាដូ​ពិសេស​ជូន​ប្រជាពលរដ្ឋ សំបុត្រ​រថយន្តក្រុង​ទំនើប​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស ២០១៨​សន្លឹក​

1254
ចែករម្លែក

​ដោយៈ សុផល/​ភ្នំពេញ​ ៖ ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ ធនាគារ​ឯកទេស​វី​ង​ដែល​ផ្តល់​សេវា​ទូទាត់​ប្រាក់​ចល័ត​នាំមុខគេ​នៅ​កម្ពុជា បានផ្តល់​ជូន​សំបុត្រ​ឡានក្រុង​ដ៏​ទំនើប​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស​លីម​ម៉ូ​ហ្សិ​ន ឥតគិតថ្លៃ​ដល់​ប្រជាន​ជនកម្ពុជា​ធ្វើដំណើរ​ទៅកាន់​បណ្តា​ខេត្ត​នានា​ចំ​នួ​ជាង​២០០០​សន្លឹក​។​

លោកស្រី សួស ពៅ​មាលា ប្រធាន​ផ្នែក​ទីផ្សារ​គណនី​វី​ង បាន​មានប្រសាសន៍ថា​”​វី​ង​តែងតែ​ជា​ជម្រើស​ដ៏​មាន​សុវត្ថិភាព​សម្រាប់​អតិថិជន​ដើម្បី​ផ្ញើ​ប្រាក់​ទៅកាន់​មនុស្ស​ជាទី​ស្រលាញ់​របស់​អ្នក​។​ហើយ​ក្នុងកំឡុងពេល​ចូលឆ្នាំ​ខ្មែរ​នេះ វី​ង​ចង់​ផ្តល់ជូន​អតិថិជន​វិញ​នូវ​ការ​ចំណាយពេល​រួមគ្នា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​របស់គាត់ គឺ​ការជូន​សំបុត្រ​ឡានក្រុង​ទំនើប​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស​លីម​ម៉ូ​ហ្សិ​ន ២០១៨​សន្លឹក ដើម្បី​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​ឬ​ដំណើរ​កម្សាន្ត​នានា​នៅ​ប្រទេស​កម្ពុជា​និង​ការចែកជូន​ទឹក​ពិសារ​បរិសុទ្ធ​ពី​អរុណា​រាប់រយ​កេស​ជូន​បងប្អូន​ប្រជាពលរដ្ឋ​»​។​

​លោកស្រី​បាន​បន្ថែមថា​«​យើង​ជឿជាក់ថា​គ្មានអ្វី​ប្រសើរ​ជាង​ការចំណាយ​ពេលវេលា​ជាមួយ​មនុស្ស​ជាទី​ស្រលាញ់​និង​ក្រុមគ្រួសារ​របស់​អ្នក​ក្នុងអំឡុងពេល​ចូលឆ្នាំ​ខ្មែរ​នេះ​សម្រាប់​ការធ្វើដំណើរ​នានា​»​។
​ការផ្តល់ជូន​នេះ​សម្រាប់​អតិថិជន​គណនី​វី​ង​មាន​រហូតដល់​ថ្ងៃទី​១៣​មេសា​។ អតិថិជន​គ្រាន់តែ​ធ្វើ​ប្រតិបត្តិការ​ពីរដង ដែរ​មាន​ទំហំ​វិក្កយបត្រ ៣ ដុល្លារ​ក្នុង​មួយ​វិក្កយបត្រ​ដើម្បី​ទទួលបាន​សំបុត្រ​ឡានក្រុង​ដោយ​ឥតគិតថ្លៃ រួមជាមួយ​ទឹក​សុទ្ធ​អរុណា​។ គណនី​វី​ង​មួយ​មាន​សិទ្ធិ​ទទួលបាន​សំបុត្រ​រថយន្តក្រុង​មួយ​សន្លឹក ។​
ការចែកជូន​សំបុត្រ​នេះ​នឹង​ចាប់ពី​ថ្ងៃទី​១​មេសា​ដល់​ថ្ងៃទី​១៣ ខែមេសា​ចាប់ពី​ម៉ោង​៨ ព្រឹក​ដល់​ម៉ោង​៥​ល្ងាច​នៅ​ស្តង់​វី​ង​បេនឡាន​មេគង្គ​អ៊ិ​ច​ប្រេ​ស្ស ជ្រោយចង្វា​បញ្ជាក់​ចំនួន​មានកំណត់​៕B

#