វី​ង​ស្វែងរក​បេក្ខជន​៣​នាក់​កម្សាន្ត​ទៅកាន់​កោះ​សេន​តូ​ហ្សា ប្រទេស​សិង្ហ​បុរី​

834
ចែករម្លែក
  • 102
    Shares

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស​វី​ង បានធ្វើការ​ចាប់ឆ្នោត​ស្វែងរក​អតិថិជន​ចំនួន​៣ នាក់ ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត ទៅកាន់​កោះ​សេន​តូ​ហ្សា ប្រទេស​សិង្ហ​បុរី បន្ទាប់ពី​ពួកគាត់​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​តាមរយៈ​វី​ង អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ចាប់ពី​ខែមករា រហូតដល់​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៨​។​

​អតិថិជន​ដែល​ឈ្នះ​រង្វាន់​នីមួយៗ​នឹង​ទទួលបាន​សំបុត្រ​យន្តហោះ​តាម​ជើងហោះហើរ Silk Air ទៅកាន់​ប្រទេស​សិង្ហ​បុរី និង​ការ​ស្នាក់នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល សេន​តូ​ហ្សា រី​ស៊​ត ចំនួន​២​យប់ និង​សំបុត្រ​ចូល ទស្សនា​កោះ​សេន​តូ​ហ្សា​សម្រាប់​មនុស្ស​ពីរ​នាក់​។​

ធនាគារ​ឯកទេស​វី​ង​បានធ្វើការ​ចាប់ឆ្នោត​ស្វែងរក​អតិថិជន​ចំនួន​៣ នាក់ ដែលមាន​សំណាង​ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅកាន់​កោះ​សេន​តូ​ហ្សា ប្រទេស​សិង្ហ​បុរី​

​ចាប់ពី​ថ្ងៃ​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ា​ស្ទ័​រកា​ត រហូតមកដល់​ថ្ងៃនេះ អតិថិជន​របស់​វី​ង​បានធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​រហូតដល់​ជិត ១០​ម៉ឺន​ប្រតិបត្តិការ ដែល​នេះ​ជា​សាក្សី​មួយ​ដែល​បង្ហាញ​អំពី​ទំនុកចិត្ត របស់​អតិថិជន​ទៅលើ​សេវាកម្ម​របស់​ធនាគារ​ឯកទេស​វី​ង​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​លើ​សេវាកម្ម​ធនាគារ​ចល័ត​នៅ​កម្ពុជា​។

​មានប្រសាសន៍​ក្នុង​ពិធី​ចាប់​រង្វាន់​នោះ លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង មានប្រសាសន៍ថា ការចាប់​រង្វាន់​នេះ​គឺជា​ការចាប់​រង្វាន់​ធំ បន្ទាប់ពី​ការចាប់​រង្វាន់​ប្រចាំខែ​នូវ​ទឹកប្រាក់​១០០​ដុល្លារ​ចំនួន ៥០​រង្វាន់​កន្លងមក​។

​លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍ថា “​សូម​អបអរសាទរ​ចំពោះ​អ្នកឈ្នះ​រង្វាន់​ទាំងបី​រូប​។ យើង​ជឿជាក់​យ៉ាង​មុតមាំ​ថា​អតិថិជន​នឹង​បន្ត​ប្រើប្រាស់​នូវ​វី​ង អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ដោយហេតុថា​ធនាគារ​ឯកទេស​វី​ង​និង​ដៃគូ​របស់​យើង​ម៉ា​ស្ទ័​រ​កាត​នឹង​បន្ត​ផ្តល់ជូន​នូវ​កម្មវិធី​ថ្មី​ជាច្រើន​ដែល​កាន់តែ​ភ្ញាក់ផ្អើល​និង​រំភើប​សម្រាប់​អតិថិជន​”​។

លោក តេ​ក សុផល តំណាង​ម៉ា​ស្ទ័​រកា​ត​ប្រចាំ​នៅ​ប្រទេស​កម្ពុ​ជាមាន​ប្រសា​ន៍​ថា សូម​អរគុណ​អតិថិជន​ដែល​គាំទ្រ​វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត​កន្លងមក​។ យើង​សូម​ជូនពរ​អតិថិជន​ដែល​ឈ្នះ​រង្វាន់​ទាំងអស់ សូម​ឲ្យ​មាន​ភាពសប្បាយ​រីករាយ​នៅពេលដែល​ពួកគាត់​ធ្វើដំណើរ​កំសាន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី​”​។

​ធនាគារ​ឯកទេស​វី​ង​នឹងធ្វើ​ការទំនាក់ទំនង​ទៅកាន់​អ្នកឈ្នះ​រង្វាន់​ទាំងអស់​ក្នុង​ចន្លោះ​ថ្ងៃទី​១០ ដល់​ថ្ងៃទី ២៣ ខែសីហា​ឆ្នាំ​២០១៨​តាមរយះ​លេខ ០២៣ ៩៩៩ ៩៨៩ និង​មិន​តម្រូវអោយ​អតិថិជន​បង់ថ្លៃ​អ្វី​ទាំងអស់​ហើយ​យើង​ក៏​នឹងមាន​ពិធី​ប្រគល់​រង្វាន់​នេះ​ទៅដល់​អ្នកឈ្នះ​រង្វាន់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ផងដែរ​។​ ​សម្រាប់​អតិថិជន​ដែល​មិន​បានឈ្នះ​រង្វាន់​លើក​នេះ សូមកុំ​បារម្ភ​ព្រោះថា​ធនាគារ​ឯកទេស​វី​ង​នឹងមាន​កម្មវិធី​ជាច្រើន​សម្រាប់​លោកអ្នក​។

​អ្វីដែល​លោកអ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​បន្តធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​ដោយ​ប្រើប្រាស់​វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត និង​រង់ចាំ​តាមដាន​នូវ​ប្រូ​ម៉ូ​សិន​ពី​វី​ង ដែល​នឹងមាន​ក្នុងពេល​ឆាប់ៗ​នេះ​។ អតិថិជន​ដែល​ពុំទាន់​មានវី​ង អន​ឡាញ​ម៉ា​ស្ទ័​រកា​ត លោកអ្នក​គ្រាន់តែ​ចូលទៅ​កាន់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​បំពេញ​នូវ​ព័ត៌មាន​មួយចំនួន នោះ​លោក​អ្នកនឹង​អាចធ្វើ​ប្រតិបត្តិការ​បាន​ភ្លាមៗ និង​ទទួលបាន​ប្រូ​ម៉ូ​សិន​ជាច្រើន​ដូចជា ការបញ្ចុះ​តម្លៃ​១២%​ ពេល​កក់​កន្លែង​ស្នាក់​នៅតាម​វេ​ប​សាយ Agoda ធ្វើដំណើរ​២​ដងដោយ មិន​គិតថ្លៃ និង​បញ្ចុះតម្លៃ​៥០%​រហូតដល់​២០​ដង​ពេល​កក់​ការធ្វើដំណើរ​តាម Grab និង​ជាច្រើន​ទៀត​៕ ល​