វី​ង ចែក​រង្វាន់​ធំ​ដល់​អតិថិជន​ប្រើប្រាស់​គណនី​វី​ង​

558
ចែករម្លែក

ដោយ:​សុផល​/ភ្នំពេញ ៖ ​ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត នា​ថ្ងៃទី​២២ ខែ​មិនា ឆ្នាំ​២០១៩ ​បានប្រគល់​រង្វាន់​ធំ​ដល់​អតិថិជន​របស់​ធនាគារ​ដែល​ធ្វើ​ប្រតិបត្តិការ​តាមរយៈ​គណនី​វី​ង​។ អ្នកឈ្នះ​រង្វាន់​ទាំង១១​នាក់ ស្ថិតក្នុង​ចំណោម​អតិថិជន​វី​ង​រាប់ពាន់នាក់​ដែល​បានធ្វើ​ប្រតិបត្តិការ​តាមរយៈ​គណនី​វី​ង​នៅ​ចន្លោះ​ថ្ងៃទី២៦ ខែមករា ដល់​ថ្ងៃទី២៨ ខែកុម្ភៈ​ ​ឆ្នាំ២០១៩។​

អតិថិជន​ដែល​ឈ្នះ​រង្វាន់​លើក​នេះ ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការចាប់​រង្វាន់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​កម្មវិធី “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​” របស់​ធនាគារ​ឯកទេស​វី​ង ដែលជា​ប្រូ​ម៉ូ​សិន​មួយ​របស់​ធនាគារ​ឯក​ទេស​វី​ង សម្រាប់​ជាការ​ថ្លែង​អំណរគុណ​ដ​ល់​អតិថិជន​វី​ង ដែល​តែងតែ​គាំទ្រ​ផលិតផល​និង​សេវាកម្ម​របស់​វី​ង​សម្រាប់​អាជីវកម្ម ឬ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់ រួមមាន​សេវាកម្ម​វី​ង​ទៅ​វី​ង វី​ង​វេរ​លុយ សេវា​ផ្ទេរប្រាក់​ក្រៅប្រទេស ប​ញ្ជូ​ល​ទឹកប្រាក់​ទូរស័ព្ទ បង់​វិក្កយបត្រ និង​ដក​ប្រាក់​ពី​គណនី​វី​ង​។

លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​ពាណិជ្ជកម្ម​របស់​ធនាគា​រ​ឯកទេស​វី​ង​មានប្រសាសន៍ថា វី​ង​មាន​ក្តីរំភើប​ណាស់​ដែល​បាន​ចូលរួម​ផ្តល់រ​ង្វាន់​ជាច្រើន​ក្នុងការ​ប្រារព្ធ​គម្រប់​ខួប ១០ ឆ្នាំ​របស់​ធនាគារ ដែល​បានផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​នៅ​កម្ពុជា ក៏ដូចជា​អបអរ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ ។​

លោក រ៉ា​ចាន់ មានប្រសាសន៍​បន្តទៀត​ថា “​នៅពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ​កំពុង​ខិតជិត​មកដល់ យើង​សូម​ជូនពរ​អតិថិជន​ទាំងអស់​របស់​យើង ឲ្យ​មាន​ភាពសប្បាយ​រីករាយ​ក្នុង​ថ្ងៃ​ឈប់សម្រាក និង​ភាពជោគជ័យ​កាន់តែច្រើន​។ វី​ង​នឹង​ផ្តល់ជូន​នូវ​អំណោយ​ដ៏​គួរឱ្យ​រំភើប​បន្ថែមទៀត ​ដល់​អ​តិ​ថិ​ជន​របស់​យើង​នៅ​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ​ខាងមុខនេះ​។ ដូច្នេះ សូមកុំ​ភ្លេច​តាមដាន​ព័ត៌មាន​ថ្មីៗ​ពី​វី​ង​” ។

លោក ដាន់ សុខ​ជា អតិថិជន​ម្នាក់​ដែល​ឈ្នះ​រង្វាន់​ធំ ម៉ូតូ​បាន​មានប្រសាសន៍ថា “​ដោយសារ​ឪពុកម្តាយ​ខ្ញុំ​រស់នៅ​តាម​ខេត្ត ខ្ញុំ​តែងតែ​ប្រើប្រាស់​សេវាកម្ម​វី​ង ដើម្បី​ធ្វើការ​ផ្ញើ​ប្រាក់​ទៅកាន់​ពួកគាត់​។ បន្ថែម​លើ​នេះ ខ្ញុំ​តែងតែ​បញ្ចូល​លុយ​ទូរស័ព្ទ​តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​ផងដែរ​។ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​រំភើប​មែនទែន នៅពេលដែល​បុគ្គលិក​វិ​ង​ធ្វើការ​ទាក់ទង​មក​ខ្ញុំ និង​ប្រាប់ថា​ខ្ញុំ​បាន​ត្រូវ​រង្វាន់​ធំ​។ រង្វាន់​នេះ​ពិតជា​វិសេសវិសាល​មែនទែន​សម្រាប់​ខ្ញុំ ពិសេស​សម្រាប់​ពិធីបុណ្យ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​“​។
​កម្មវិធី​ប្រ​ម៉ូ​សិន “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​” គឺជា​ផ្នែក​មួយ​នៃ​កម្មវិធី​ប្រូ​ម៉ូ​សិន​ជាច្រើន​របស់ ធនាគារ ឯកទេស វី​ង ដែល​ធ្វើឡើង​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​របស់ខ្លួន ចំពោះ​ការគាំទ្រ​លើ​ផលិតផល និង សេវាកម្ម​របស់​វី​ង ក្នុង​រយៈពេល ១០ ឆ្នាំ​កន្លងមកនេះ​។ កម្មវិធី​ប្រូ​ម៉ូ​សិន​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​កម្មវិធី​ប្រូ​ម៉ូ​សិន ទូទាត់​ថ្លៃ​សំបុត្រ​រថភ្លើង​ទៅកាន់​ស្រុកកំណើត​ក្នុងតម្លៃ​តែ ៤០​រៀល កាលពីមុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ក្នុង​ខែតុលា កន្លងមក​។

កម្មវិធី​ប្រូ​ម៉ូ​សិន “​ធ្វើ​ប្រតិបត្តិការ​ដើម្បី​ឈ្នះ​រង្វាន់​” ផ្តល់ជូន ៤២ រង្វាន់​សម្រាប់​អតិថិជន​រួមមាន​រង្វាន់​ម៉ូតូ ១​រង្វាន់ និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​ជាច្រើន​ទៀត រួមមាន ទូរទស្សន៍​ស្មា​ត​ធី​វី​ចំនួន ១៥​រង្វាន់ ទូទឹកកក​ចំនួន ១៣​រង្វាន់ និង​ម៉ាស៊ីន​បោកគក់ ចំនួន ១៣ រង្វាន់​៕b/