វី​ង និង​ម៉ា​ស្ទ័​រកា​ត ចែក​រង្វាន់​ដល់​អតិថិជន​ដែល​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​កោះ​សេន​តូ​ហ្សា​

848
ចែករម្លែក

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត និង ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត បាន​ប្រារព្ធ​ពិធី​ចែក​រង្វាន់​ធំ​សម្រាប់​អតិថិជន​ដែលមាន​សំណាង​ទាំង ០៣ នាក់ ដែល​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅកាន់ កោះ​សេន​តូ​ហ្សា ប្រទេស​សិង្ហ​បុរី​តាមរយៈ​ការធ្វើ​ការទូទាត់​ប្រាក់​តាមរយៈ វី​ង អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ចាប់ពី​ខែកុម្ភៈ​រហូតដល់​ដំណាច់ខែ​កក្កដា​ឆ្នាំ ២០១៨​។ កម្មវិធី​នេះ​ប្រារព្ធ​ធ្វើឡើង​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែ សីហា ឆ្នាំ​២០១៨​។​

​អ្នកឈ្នះ​រង្វាន់​ម្នាក់ៗ ទទួលបាន​សំបុត្រ​យន្តហោះ​តាម​ជើងហោះហើរ Silk Air ចំនួន​ពីរ ពី​ភ្នំពេញ / សៀមរាប ទៅ​សិង្ហ​បុរី ការ​ស្នាក់នៅ​ពីរ​យប់​នៅក្នុង​បន្ទប់​ដ៏​ប្រណី​តនៃ​សណ្ឋាគារ សូ​ហ្វី​តែ​ល ស៊ី​ង​ហ្គា​ពួរ សេន​តូ​ហ្សា រី​សត & ស្ប៉ា រួមជាមួយ​នឹង​អាហារ​ពេលព្រឹក អាហារ​ថ្ងៃត្រង់ និង​អាហារ​ពេល​ល្ងាច ក៏ដូចជា​សំបុត្រ​ចូល​កម្សាន្ត​កោះ​សេន​តូ​ហ្សា​សម្រាប់​មនុស្ស​ពីរ​នាក់​ផងដែរ ។​


​ថ្លែង​នៅក្នុង​ពិធី​ប្រគល់​រង្វាន់​នេះ​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង​បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ​អ្នកឈ្នះ​រង្វាន់​ទាំងបី​នាក់ ហើយ​គាត់​សង្ឃឹមថា អតិថិជន​កាន់តែច្រើន​នឹង​បន្ត​គាំទ្រ វី​ង អន​ឡាញ ម៉ា​ស្ទ័​រកា​ត ដោយហេតុថា ធនាគារ​ឯកទេស​វី​ង ក៏ដូចជា​ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត បាន​ត្រៀមខ្លួន​រួចជាស្រេច ក្នុងការ​ប្រកាស​នូវរ​ង្វាន់​បន្តបន្ទាប់ ដែល​កាន់តែ​រំភើប​ជាង​មុន​ទៅទៀត​។​

​លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្ថែមថា “​ឥឡូវនេះ យើង​កំពុង​ស្វែងរក​អ្នកឈ្នះ​រង្វាន់​បន្ថែមទៀត ដែល​អាចមាន​ឱកាស​ទ​ទួល​បានការ​ស្នាក់នៅ​មួយ​យប់​នៅក្នុង​សណ្ឋាគារ​លំដាប់ថ្នាក់​ពិភពលោក ពោលគឺ សណ្ឋាគារ​រ៉ូ​យា​ល់​សេន កោះរុង រួមជាមួយ​ថ្លៃ​ធ្វើដំណើរ​ទៅកាន់​កោះរុង ម្ហូបអាហារ និង​ពិសេស​នោះ​គឺ បទពិសោធន៍​ធ្វើដំណើរ​តាម​ឧទ្ធម្ភាគចក្រ​ទស្សនា​ទិដ្ឋភាព​ជុំវិញ​កោះរុង​ផងដែរ​។​”
​ដើម្បី​មាន​ឲ​កាស​ទទួលបាន​រង្វាន់​ធំ​លើក​ទី​០២ អតិថិជន​ដែលមាន​ស្រាប់​ឬ​អតិថិជន​ថ្មី របស់ វី​ង​អន​ឡាញ ម៉ា​ស្ទ័​រ កាត ត្រូវធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់ តាមរយៈ វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រ​កាត​ចាប់ពី​ថ្ងៃទី ០១ ខែកញ្ញា​រហូតដល់​ថ្ងៃទី ៣០ ខែធ្នូ​ឆ្នាំ ២០១៨​។ នៅពេលដែល​អតិថិជន​ធ្វើការ​ទូទាត់​កាន់តែច្រើន ពួកគាត់​នឹង​មានឱកាស​កាន់តែច្រើន​ក្នុងការ​ឈ្នះ​រង្វាន់​ធំ​លើក​ទី​២ ដែល​ការចាប់​រង្វាន់​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០១៩​។​

​លោក សាន សុភាព ម្ចាស់​អាជីវកម្ម​ម្នា​ក់នៅ​ខេត្តកំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹងថា លោក​ពិតជា​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ទទួលបាន​ព័ត៌មាន​ពី​បុគ្គលិក​វី​ង​ថា លោក​បានឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ទៅកាន់​ប្រទេស​សិង្ហ​បុរី​ព្រោះ​វា​តែងតែ​ជា​ក្តី​សុ​បិ​ន្ត​របស់លោក​ក្នុងការ​ធ្វើដំណើរ​ទៅ​ក្រៅប្រទេស តែ​លោក​មិនមាន​ថវិកា​គ្រប់គ្រាន់​សម្រាប់ធ្វើ​ដំណើរ​ឡើយ ។​
​សម្រាប់​អតិថិជន​ដែល​មិនទាន់បាន​សាកល្បង​ប្រើ វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ពួកគេ​អាច​ចូលទៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​បំពេញ​ព័ត៌មាន​មួយចំនួន ដើម្បី​បង្កើត​កាត​ម៉ា​ស្ទ័​រកា​ត ហើយ​ពួកគេ​នឹង​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងការ​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់​តាម​អន​ឡាញ និង​រីករាយ​ជាមួយ​ការបញ្ចុះ​តម្លៃ​ជាច្រើន​ដូចជា ការបញ្ចុះ​តម្លៃ​១២% សម្រាប់​ការ​កក់​កន្លែង​ស្នាក់​នៅតាម​គេហទំព័រ Agoda.com ធ្វើដំណើរ​២​ដងដោយ​ឥតគិតថ្លៃ ឬ​បញ្ចុះតម្លៃ ៥០% លើ​ការធ្វើដំណើរ​២០​ដង តាមរយៈ​កម្មវិធី​Grab និង​ជាច្រើន​ទៀត​។

​សម្រាប់​រយៈពេល ០៦ ខែ​ដំបូង បន្ទាប់ពី​ការដាក់ឱ្យ​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​កាលពី​ខែកុម្ភៈ ធនាគារ​ឯកទេស​វី​ង ទទួលបាន​ប្រតិបត្តិ​ការទូទាត់​ប្រាក់​តាម​វី​ង អន​ឡាញ ម៉ា​ស្ទ័​រ​កាត​រហូតដល់​ជិត ១០ ម៉ឺន​ប្រតិបត្តិការ ដែល​អតិថិជន​បានជ្រើសរើស​វិធី​ទូទាត់​ផ្សេងៗ រាប់​ចាប់ពី​ការទិញ​ទំនិញ​តាម​អន​ឡាញ ទូទាត់​ថ្លៃ​អាហារ កក់​ការធ្វើដំណើរ​តាមរយៈ​កម្មវិធី​លើ​ទូរស័ព្ទដៃ កក់​សំបុត្រ​យន្តហោះ ឬ​ការ​ស្នាក់នៅ​ក្រៅប្រទេស​។ ល​។​

​វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ផ្តល់ជូន​អតិថិជន​នូវ​អំណាច​នៃ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់ ដែលមាន​សុវត្ថិភាព និង​អាច​ប្រព្រឹត្ត​បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ដោយ​គ្រាន់តែ​ចុច​ពីរ​បី​ចំនុច នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ ក៏ដូចជា​ផ្តល់​ឲ​កាស​ក្នុងការ​ទទួលយក​បទ​ពិសោធន៍​ទិញ​ទំនិញ​នៅក្រៅ​ប្រទេស សម្រាប់​អ្នក​ដែល​មិនមាន​គណនី​ធនាគារ​។ វី​ង ជឿជាក់ថា មនុស្ស​គ្រប់គ្នា​គួរតែ​ទទួលបាន​បទពិសោធន៍​ទូទាត់​ប្រាក់​ដ៏​ងាយស្រួល តាមរយៈ​វី​ង អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ដែល​នេះ​ក៏​ស្របទៅនឹង​ចក្ខុ​វិ​ស័​របស់​វី​ង ក្នុងការ​ដាក់បញ្ចូល​នូវ​ហិរញ្ញវត្ថុ​ផងដែរ​៕ ល​