វី​ង និង​វេ​ស្ទើ​ន​យូ​នៀ​ន បង្កើន​កិច្ចសហការ​លើ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​នៅលើ​កម្មវិធី​ទូរស័ព្ទ​

868
ចែករម្លែក

ដោយ:​សុផល​/​ភ្នំពេញ ​៖ ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​តាម​ប្រព័ន្ធ​ឌីជីថល​នៅលើ​ទូរស័ព្ទ​ទូទៅ​កាន់​ប្រទេស​ជាង​២០០​ប្រទេស ត្រូវបាន​ដាក់​ឲ្យ​ប្រើប្រាស់​ជា​លើកដំបូង​សម្រាប់​អតិថិជន​ជាង​មួយ​លាន​នាក់​របស់​ធនាគារ​ឯក​ទេស​វី​ង នៅក្នុង​ប្រទេស​កម្ពុជា ដែល​កំពុង​ប្រើប្រាស់​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង តាមរយៈ​កិច្ចសហការ​រវាង​ក្រុមហ៊ុន វេ​ស្ទើ​ន យូ​នៀ​ន ដែលជា​អ្នក​នាំមុខគេ​ក្នុងការ​ផ្ទេរប្រាក់​ទូទាំង​ពិភពលោក និង ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ផ្នែក សេវាកម្ម​ធនាគារ​ចល័ត​នៅ​កម្ពុជា​។​

​ដោយ​គ្រាន់តែ​ចុច ពីរ​ឬ​បី​ដំណាក់កាល នៅលើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អតិថិជន​អាចធ្វើ​ការផ្ទេរ​ប្រាក់​តាម​រយៈ វេ​ស្ទើ​ន យូ​នៀ​ន ទៅកាន់​ក្រុមគ្រួសារ​និង​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ​បាន​ភ្លាមៗ ២៤ ម៉ោង​លើ ០៧​ថ្ងៃ ទៅកាន់​ជាង ២០០​ប្រទេស​ជុំវិញ​ពិភពលោក​។​

​ភាពងាយស្រួល​តាមរយៈ​ការប្រើ​ម្រាមដៃ​ចុច​នេះ គឺអាច​ធ្វើបាន​សម្រាប់​គ្រប់​អតិថិជន​វី​ង ដែលមាន​កម្មវិធី​ស្មា​ត​ហ្វូ​ន វី​ង នៅក្នុង​ទូរស័ព្ទដៃ​របស់​ពួកគេ មិន​ថា​ជា​បុគ្គលិក​បម្រើ​ការងារ​ជាតិ និង​អន្តរជាតិ​។ អតិថិជន​មាន​ជម្រើស​ក្នុងការ​ផ្ទេរប្រាក់​ដោយផ្ទាល់​ពី​គណនី​របស់​ធនាគារ ឬ​តាមរយៈ​កាបូប​ឌីជីថល​នៅក្នុង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង ដែល​ពួកគេ​អាច ដាក់​ប្រា​ក់នៅ​ភ្នាក់ងារ​វី​ង​ជាង ៦,000 កន្លែង ដើម្បី​ធ្វើការ​ផ្ទេរប្រាក់​។

លោកស្រី សូ​ហ៊ី​នី រ៉ា​ចូ​លី អនុប្រធាន​តំបន់​អាស៊ី​ខាងត្បូង និង​ឥណ្ឌូចិន នៃ វេ​ស្ទើ​ន​យូ​នៀ​ន មានប្រសាសន៍ថា “​សេវាកម្ម​របស់​យើង ផ្តល់​ជា​ដំណោះស្រាយ​សម្រាប់​ការ​ចលនា​ប្រាក់​ឆ្លងកាត់​ប្រទេស​នៅ​ទូទាំង​ពិភពលោក​។ ដោ​យម​មាន​ជំនាញ​ផ្នែក​សេវាកម្ម​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​ដើម្បី​ភ្ជាប់​ពិភព​ឌីជីថល​និង​ពិភព​ផ្ទាល់​នៃ​ការផ្ទេរ​ប្រាក់ យើង​មាន​ជំហរ​រឹងមាំ​ក្នុង​ការផ្តល់អំណាច​ដល់​អតិថិជន​ដោយ​ផ្តល់នូវ​ដំណោះស្រាយ​ដែល​ឆ្លើយតប​នឹង​តម្រូវការ​ហិរញ្ញវត្ថុ​របស់​អតិថិជន​”​។​

លោកស្រី រ៉ា​ចូ​លី មានប្រសាសន៍​បន្តថា​”​ការផ្ទេរ​ប្រាក់​គឺជា​ប្រភព​ប្រាក់ចំណូល​ដ៏​សំខាន់​ស​ម្រា ប់​គ្រួសារ​ជាច្រើន​ដែល​នេះ​គឺជា​ការពិត​សម្រាប់​គ្រួសារ​ដែល​រស់នៅ​ប្រទេស​កម្ពុជា និង​សម្រាប់​ជនអន្តោប្រវេសន៍ ក៏ដូចជា​សាច់ញាតិ របស់​ពួកគេ​ដែល​រស់នៅ​ក្រៅប្រទេស​។ ការផ្សាភ្ជាប់​អតិថិជន​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​គឺជា​គន្លឹះ ហើយ​វា​ជា ការចាំបាច់​ក្នុងការ​ផ្តល់​ភាពងាយស្រួល​បំផុត​សម្រាប់​ពួកគេ​។ ជាមួយនឹង​ការកើនឡើង​នូវ​ប្រជាប្រិយភាព​នៃ​ទូរស័ព្ទ​ចល័ត​និង​ការប្រើប្រាស់​អ៊ិន​ធឺ​ណិ​ត យើង​មានការ​រំភើប​រីករាយ​ក្នុងការ​ពង្រីក​សេវាកម្ម​របស់​យើង​ជាមួយ​វី​ង​ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​ជម្រើស​ក្នុងការ​ផ្ទេរប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់ អតិថិជន​ក្នុងការ ផ្ទេរ ប្រាក់​តាម​មធ្យោបាយ​ដែល​ពួកគេ​ចង់បាន​និង​ដើរតួ​យ៉ាងសំខាន់​ក្នុង​ជីវិត​របស់​ពួកគេ និង​សេដ្ឋកិច្ច​សកលលោក​”​។​

លោក​ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង មានប្រសាសន៍ថា​”​កាលពី​ឆ្នាំមុន​យើ ង បានប្រកាស​ពី​កិច្ចសហការ​របស់​យើង​ជាមួយ​វេ​ស្ទើ​ន​យូ​នៀ​ន​រួចមកហើយ​ដែល​បាន​អនុ ញ្ញា ត​ឱ្យ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុង​ការទទួលប្រាក់​តាម​រយៈ​ភ្នាក់ងារ​វី​ង ដែលមាន​ផ្តល់​សេវាកម្ម​ទទួល​ប្រាក់​ដែល​ផ្ទេរ​តាម វេ​ស្ទើ​ន យូ​នៀ​ន ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ វី​ង​ទៅកាន់​ពិភពលោក របស់​យើង​។ សេវាកម្ម​ទទួល​ប្រាក់​ដែល​ផ្ទេរ​តាមរយៈ វេ​ស្ទើ​ន យូ​នៀ​ន រហូតដល់ ១០០០ ភ្នាក់ងារ​វី​ង​នៅ​ទូទាំង ប្រទេស​។ នៅក្នុង​ថ្ងៃនេះ តាមរយៈ​សេវាកម្ម​វេ​ស្ទើ​ន​យូ​នៀ​ន នៅលើ កម្មវិធី ស្មា​ត​ហ្វូ​ន​វី​ងរ​បស់​យើង យើង​មាន​សេចក្តី​រីករាយ​ក្នុងការ​នាំយក​កិច្ច​សហការគ្នា​ទៅរក​កម្រិត​មួយទៀត​ដែល​អាច​ឲ្យ​ជនអន្តោប្រវេសន៍ អ្នក​ដែល​មិនមាន​គណនី​ធនាគារ ឬ​មិន​ធ្លាប់ប្រើ​ប្រាស់​សេវាកម្ម​ធនាគារ និង​ពលករ​បរទេស​ដើម្បី​ងាយស្រួល​ក្នុងការ​ផ្ទេរប្រាក់​ភ្លាមៗ ២៤​ម៉ោង​លើ​០៧ ថ្ងៃ ទៅកាន់​ក្រុមគ្រួសារ និង​អ្នក​នៅក្នុង​បន្ទុក​នៅផ្ទះ​និង​នៅ​ទូទាំង​ពិភពលោក​”​។

លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្តថា “​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​អតិថិជន​គឺ​មិនចេះ​រីងស្ងួត​ទេ ហើយ​យើង​នឹងមិន​ឈប់​ត្រឹមនេះ​ទេ​។ យើង​មាន​ផែនការ​បន្ត​ពង្រីក​និង​បង្កើន​លទ្ធភាព​បន្ថែមទៀត​ដើម្បី​ផ្តល់ជូន​នូវ​បទពិសោធន៍​បន្ថែម​ដ៏​ងាយស្រួល​សម្រាប់​អតិថិជន​”​។​

​ក្រៅពី​សេវាកម្ម​ផ្ទេរប្រាក់​ក្នុងស្រុក​និង​អន្តរជាតិ អតិថិជន​អាចធ្វើ​ប្រតិបត្តិការ​ផ្សេងៗ​ទៀត​នៅលើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​រួមមាន បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ទូទាត់​វិក្កយបត្រ ទូទាត់​តាម​អ៊ិន​ធឺ​ណេ​ត និង​ដោយ​ស្កេ​ន​កូដ QR និង​ផ្សេងៗ​ទៀត​៕B/