វី​ង និង សូ​ហូ គ្រុប ចូលរួម​លើកកម្ពស់​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​តាមរយៈ​ផលិតផល​ម៉ា​ស្ទ័​រកា​ត​ថ្មី​

507
ចែករម្លែក
  • 9
    Shares

ដោយ​: សុផល / ភ្នំពេញ​: ធនាគារ​ឯកទេស​វី​ង​(​ខេ​ម​បូ​ឌា​)​លីមីត​ធី​ត និង ក្រុមហ៊ុន សូ​ហូ គ្រុប បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​ផលិតផល​ម៉ា​ស្ទ័​រ​កាត​ថ្មី ក្នុង​គោលបំណង​ផ្តល់នូវ​អំណាច​ដល់​ប្រជាជន​កម្ពុជា ដែល​មិន​ធ្លាប់ប្រើ​ប្រាស់​សេវាកម្ម​ធនាគារ ក្នុង​ការទិញ​ទំនិញ​ដោយ​មិនចាំបាច់​មាន​គណនី​ធនាគារ​។ ផលិតផល​សហការ​បង្កើត​ឡើង​ដោយមាន​កិច្ចសហការ​ត្រីភាគី​រវាង ធនាគារ​ឯកទេស​វី​ង ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត និង ក្រុមហ៊ុន​សូ​ហូ​គ្រុប​។

​ដោយ​ទទួលបាន​ការគាំទ្រ​ដ៏​ធំធេង​ពី​អតិថិជន​កម្ពុជា​សម្រាប់​ហាង​លក់​ផលិតផល​ម៉ាក​ល្បីៗ​របស់ខ្លួន សូ​ហូ​គ្រុប រួមជាមួយ​នឹង​ធនាគារ​ឯកទេស​វី​ង និង​ក្រុមហ៊ុន​ម៉ា​ស្ទ័​រ​កាត​កំពុង​ពង្រីក​បទពិសោធន៍​នៃ​ការទិញ​ទំនិញ លំដាប់ថ្នាក់​ពិភពលោក​ដល់​ប្រជាជន​កម្ពុជា​ដែល​ពុំ​ធ្លាប់​ប្រើប្រាស់​សេវា​ធនាគារ ជាមួយនឹង​កាត​សមាជិក​ដំបូងបង្អស់​របស់ខ្លួន “​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត​” ។​

​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត ដែល​នាំមក​ជូន​ដោយ​វី​ង គឺជា​ប្រភេទ​ម៉ា​ស្ទ័​រ​កាត​ដែល​រួមបញ្ចូល​ម៉ាក​សញ្ញា​រួមគ្នា​ដំបូងបង្អស់​នៅ​កម្ពុជា​។​ម៉ា​ស្ទ័​រ​កាត​នេះ​នឹង អនុញ្ញាតឱ្យ​អតិថិជន​ជា​ម្ចាស់​កាត​ទទួលបាន​បទពិសោធន៍​លំដាប់ថ្នាក់​ពិភពលោក​ថ្មី​នៃ​ការទទួលបាន​ពិន្ទុ​សម្រាប់​ប្តូរ​យក​រង្វាន់ និង​ការទូទាត់​ថ្លៃទំនិញ​ដោយ​មិន​ប្រើ​សាច់ប្រាក់​តាមរយៈ​កាបូប​ឌីជីថល​វី​ងរ​បស់​ពួកគេ​។ ទាំងអស់នេះ​មានន័យថា បន្ថែម​ពីលើ​ការប្រើប្រាស់​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត ក្នុង​ការទិញ​ទំនិញ​នៅ​បណ្តា​ហាង​ផលិតផល​ម៉ាក​ល្បី ៗ ជាច្រើន​របស់ សូ​ហូ​គ្រុប ដូចជា Havaianas, Birkenstock, Swatch និង Crocs ព្រមទាំង Bonchon អតិថិជន​អាច​ប្រើប្រាស់​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រ​កាត​ដើម្បី​ទូទាត់​ថ្លៃ​អាហារ និង​ទិញ​នៅ​គ្រប់​ទីកន្លែង​ដែល​ទទួល​ទូទាត់​តាមរយៈ​ម៉ា​ស្ទ័​រ​កាត​ជាង​៨០០០​កន្លែង​នៅ​កម្ពុជា និង​ជាច្រើន​កន្លែង​ទៀត​នៅក្រៅ​ប្រទេស​។​

​លោក​ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​វី​ង​មានប្រសាសន៍ថា សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត​នឹង​នាំ​ប្រជាជន​កម្ពុជា​គ្រប់រូប​ក្នុង​ពិភពលោក នូវ​បទពិសោធន៍​ទិញ​ទំនិញ​តាម​អន​ឡាញ និង​សន្សំ​ពិន្ទុ ដើម្បី​ប្តូរ​យក​រង្វាន់​តាមរយៈ​គណនី​វី​ង​របស់​ពួកគេ​មិន​ថា នៅ​កម្ពុជា​ឬ​ជុំវិញ​ពិភពលោក​។ រាល់​អតិថិជន​ដែលមាន​គណនី​វី​ង​ឥឡូវនេះ អាច​ភ្ជាប់​កាបូប​ឌីជីថល​វី​ង​ទៅនឹង​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត និង​ចាប់ផ្តើម​ទទួលយក​នូវ​បទពិសោធន៍ ក្នុង​កក់​ការដើរ​កម្សាន្ត​ទិញ​ឥ​វ៉ាន់ និង​ការ​ញ៉ាំ​អាហារ​ពេល​ល្ងាច​លំដាប់​ពិភពលោក​។ ផលិតផល​ថ្មី​នេះ ត្រូវបាន​គេ​រំពឹងថា​នឹង​ទាក់ទាញ​យុវវ័យ​រាប់លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​ដែលមាន​ចំណាប់អារម្មណ៍​ខ្ពស់​ក្នុង​ការទិញ​ទំនិញ ប៉ុន្តែ​មិនមាន​គណនី​ធនាគារ ដើម្បី​អាច​ទិញ​ទំនិញ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​កម្ពុជា​និង​នៅក្រៅ​ប្រទេស ដោយ​គ្រាន់តែ​ធ្វើការ​ចុះឈ្មោះ​ប្រើប្រាស់​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត និង​តម្លើង​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​នៅលើ​ទូរស័ព្ទដៃ​របស់​ពួកគេ​។​

​លោក ម៉ា​ឡូ​ឡូ​ស មានប្រសាសន៍​បន្តទៀត​ថា “​យើង​ជឿជាក់ថា វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត នឹង​ទទួលបាន​ការគាំទ្រ​ជាច្រើន​នៅក្នុង​ទីផ្សារ តាមរយៈ​ប្រជាប្រិយភាព​នៃ​ហាង​លក់​ផលិតផល​ម៉ាក​ល្បីៗ​របស់​សូ​ហូ​គ្រុប និង​អត្ថប្រយោជន៍​ដែល​កាត​សមាជិក​នេះ​ផ្តល់ជូន​។ លើសពីនេះ​ទៀត អតិថិជន​វី​ង​រាប់ពាន់នាក់​ដែល​កំពុង​ប្រើប្រាស់ វី​ង​អន​ឡាញ​ម៉ា​ស្ទ័​រកា​ត ដែល​បានដាក់​ឲ្យ​ដំណើរការ​នៅលើ​ទីផ្សារ​កាលពី​មួយ​ឆ្នាំមុន ក៏​អាច​បន្ត​ប្រើប្រាស់​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត ហើយ​និង​ទទួលបាន​បទពិសោធ​ទិញ​ទំនិញ​លំដាប់​ពិភពលោក​ដូចគ្នា និង​នៅ​គ្រប់​ទីកន្លែង​នៅលើ​ពិភពលោក​។ យើង​ជឿជាក់ថា​អតិថិជន​កាន់តែ​ច្រើនឡើងៗ​ដែលមាន​ទំនុកចិត្ត​លើ​ផលិតផល​និង​សេវាកម្ម​របស់​វី​ង​នឹង​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់ វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត​នេះ “​។​

​លោក ហេន​រី ហន ប្រធាន​ក្រុមប្រឹក្សាភិបាល​និង​ជានា​យក​គ្រប់គ្រង​ក្រុមហ៊ុន សូ​ហូ​គ្រុប មានប្រសាសន៍ថា ផលិតផល​ថ្មី​នេះ​នឹង​ផ្តល់​ជា​ឱកាស​ក្នុងការ​ទទួលយក​បទ​ពិសោធន៍​ទិញ​ទំនិញ​លំដាប់ថ្នាក់​ពិភពលោក និង​សន្សំ​ពិន្ទុ ដើម្បី​ប្តូរ​យក​រង្វាន់ ដល់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ តាមរយៈ​កាបូប​ឌីជីថល​វី​ង​របស់​ពួកគេ​។ លោក មាន​ជំនឿ​ជឿជាក់ថា វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត នឹង​ទទួលបាន ប្រជាប្រិយភាព​យ៉ាងខ្លាំង ដោយសារតែ​កាត​សមាជិក​នេះ​បាន​ផ្តល់នូវ​បទពិសោធន៍​ទិញ​ទំនិញ ដែលមាន ភាព​រីករាយ និង​ងាយស្រួល នៅតាម​បណ្តា​ហាង និង​ភោជនីយដ្ឋាន​របស់​ក្រុមហ៊ុន​សូ​ហូ​គ្រុប​។

​លោក ហេន​រី ហន គូសបញ្ជាក់​បន្ថែមថា “​អតិថិជន​ដែល​ប្រើប្រាស់​វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត នឹង​ទទួលបាន​រង្វាន់​ជា​ទឹកប្រាក់​ត្រឡប់មកវិញ ការបញ្ចុះ​តម្លៃ ក៏ដូចជា​ប្រូ​ម៉ូ​សិន​ពិសេសៗ​ជាច្រើន ពេល​ពួកគាត់​ប្រើប្រាស់​វី​ង សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត ដើម្បី​ចាយ​វា​នៅតាម​បណ្តា​ហាង និង​ភោជនីយដ្ឋាន​របស់​សូ​ហូ​គ្រុប មិន​ថា​ជា​ហាង​លក់ សម្លៀកបំពាក់ និង​ភោជនីយដ្ឋាន​នានា​។ មូលហេតុ​ចម្បង​នៅ​ពីក្រោយ​ការបង្កើត​កាត​សមាជិក វី​ង​សូ​ហូ​ក្លឹប ម៉ា​ស្ទ័​រកា​ត គឺ​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ដល់​អតិថិ​ជន​ដែលមាន​ស្រាប់​និង​អតិថិជន​ថ្មី របស់​សូ​ហូ​គ្រុប សម្រាប់​ការគាំទ្រ​ដល់​បណ្តា​ហាង​របស់​ក្រុមហ៊ុន​”​។​

​លោកស្រី វី​នី វង្ស នាយក​ប្រចាំ​ប្រទេស​របស់​ម៉ា​ស្ទ័​រកា​ត ក្នុង​តំបន់​ឥណ្ឌូចិន​បាន​មានប្រសាសន៍ថា​“​ជាមួយនឹង​បរិបទ​នៃ​ការធ្វើ​ប្រតិបត្តិ​ការទូទាត់​ប្រាក់ មានការ​វិវត្តន៍​ខ្លាំង​នៅ​កម្ពុជា ការកើនឡើង​នៃ​ការទូទាត់​ប្រាក់ តាម​ទូរស័ព្ទ និង​ប្រព័ន្ធ​ឌីជីថល កំពុងផ្តល់​នូវ​ឱកាស​ជាច្រើន​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​ប្រជាជន​ដែលមាន​គណនី​ធនាគារ​។ វី​ង​សូ​ហ​ក្លឹប​ម៉ា​ស្ទ័​រកា​ត​មិន​ត្រឹមតែ​ផ្តល់ជូន​នូវ​បទពិសោធន៍​ទិញ​ឥ​វ៉ាន់​ដែលមាន​សុវត្ថិ​ភា និង​ភាព​រីករាយ​ដល់​អតិថិជន​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​លើកទឹកចិត្ត ឱ្យមាន​ការដាក់បញ្ចូល​ហិរញ្ញវត្ថុ​។ ក្រុមហ៊ុន​ម៉ា​ស្ទ័​រកា​ត ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​ចាប់​ដៃគូ​សហការ​ជាមួយ វី​ង និង​សូ​ហូ​គ្រុប នៅក្នុង​សកម្មភាព​នេះ​”​។​

​អតិថិជន​របស់ សូ​ហូ​គ្រុប ដែល​ប្រើប្រាស់ វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត នឹង​ទទួលបាន ០១ ពិន្ទុ នៅក្នុង​កាត​សមាជិក​សម្រាប់​រាល់​ការចំនាយ ០១ ដុល្លារ តាមរយៈ​កាត​សមាជិក​នេះ ដែល​អតិថិជន​អាច​សន្សំ​ពិន្ទុ​ទាំងនោះ ដើម្បី​ធ្វើការ​ប្តូរ​យក​រង្វាន់​ធំៗ​ជាច្រើន​។ លើសពីនេះទៅទៀត អតិថិជន​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ ២0​ភាគរយ សម្រាប់​ការទិញ​ទំនិញ​លើកដំបូង និង​ការ​បញ្ចុះតម្លៃ ១0​ភាគរយ សម្រាប់​រយៈពេល​មួយឆ្នាំ​ពេញ​ផងដែរ​។​
​ការដាក់​ឲ្យ​ដំណើរការ វី​ង​សូ​ហូ​ក្លឹប​ម៉ា​ស្ទ័​រកា​ត ដែលមាន​សម្រាប់​អតិថិជន​ចាប់ពី​ថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រារព្ធ​ធ្វើឡើង ៥​ខែ​បន្ទាប់ពី ធនាគារ​ឯកទេស​វី​ង និង​ក្រុមហ៊ុន​សូ​ហូ​គ្រុប ចុះ​កិច្ចព្រមព្រៀង​ទទួលយក​សេវាកម្ម​ទូទាត់​ប្រាក់​ដោយ​ស្កេ​ន​កូដ QR របស់​វី​ង មាន​ឈ្មោះថា WingPay និង​សេវាកម្ម​ទូទាត់​ប្រាក់​អន្តរជាតិ​របស់​វី​ង រួមមាន AliPay, WeChat Pay និង MasterPass QR ៕ ល​