វី​តា​ល់​ប្រារព្ធ​ពិធី​ស្រង់​ព្រះ​និង​សង្ឃ​ហ​ធម៌​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​ជូន​ដូន​ចាស់ជរា​ក្រីក្រ​និង​ពិការ​

526
ចែករម្លែក
  • 38
    Shares

​ដោយៈ​សុផល​/​ត្បូងឃ្មុំៈ​ដូនចាស់​ជរា​ក្រីក្រ​គ្មាន​ទីពឹង​និង​ពិការ​ប្រមាណ​ជាង​៣១០​នាក់​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បានទទួល​សង្ឃ​ហ​ធម៌ ប្រាក់ឧបត្ថម្ភ និង​ការ​ស្រង់​ព្រះ (​ងូតទឹក​) យ៉ាង​យកចិត្តទុកដាក់ តាមបែប​ព្រះពុទ្ធសាសនា​ពី​សំណាក់​សមាជិក​-​សមាជិកា​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​។

​ការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះធំ​បំផុត​ប្រចាំឆ្នាំ​របស់​វី​តា​ល់ គឺ​ចាប់ផ្ដើម​មាន​តាំងតែ​ពី​ឆ្នាំ ២០១៦​មកម្ល៉េះ​។ កម្មវិធី​សប្បុរសធម៌​ធំ​នេះ​បាន​ផ្សារភ្ជាប់​កម្មវិធី​សប្បុរសធម៌​ជាមួយនឹង​ព្រះពុទ្ធសាសនា​ដើម្បី​អបអរសាទរ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​។​

​ពិធី​ស្រង់​ព្រះធំ​ប្រចាំឆ្នាំ​២០១៩​ប្រារព្ធ​ទៅ​នៅ​វត្ត​ឈូក​ឃុំ​ឈូក​ស្រុក​ក្រូចឆ្មារ​ដែលជា​តំបន់​ក្រីក្រ​នៃ​ខេត្ត​ត្បូងឃ្មុំ​ដែល​សព្វថ្ងៃ​កំពុង​ទទួល​ភាពរាំងស្ងួត​ខ្លាំង​។​ដូនចាស់​ជរា​ដែល​បាន​អញ្ជើញ​មក​ទទួល​សង្ឃ​ហ​ធម៌​មាន​អាយុ​ចាប់ពី​៧៥​ឆ្នាំ​ឡើងទៅ មាន​ជីវភាព​លំបាក ខ្វះមុខខ្វះក្រោយ ចំនែកឯ​ដូនចាស់​មួយចំនួនទៀត​កំពុង​រស់នៅក្នុង​សភាព​ពិការ​និង​ធ្លាក់ខ្លួន​ឈឺ​ដែល​កំពុងតែ​ត្រូវការ​ជំនួយ​មនុស្សធម៌​។ ដោយហេតុ​បែបនេះហើយ​ទើប​ក្រុមហ៊ុន​ដែល​ល្បី​ខាង​សកម្មភាព​សប្បុរសធម៌​វី​តា​ល់ ប្រារព្ធ​ពិធី​សង្ឃ​ហ​ធម៌ និង​ស្រង់​ព្រះ​ជូន​សិរី​សួស្តី​ឆ្នាំ​ថ្មី​ជូន​លោកតា​លោកយាយ​។​

​លោកស្រី​ជឹ​ង​សុគន្ធា​វី​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ទឹក​ពិសា​វី​តា​ល់​និង​ជា​អ្នក​ផ្តួច​ផ្តើមគំនិត​ក្នុងការ​ប្រារព្ធ​កម្មវិធី​ស្រង់​ព្រះ​នេះ​បាន​មានប្រសាសន៍ថា​៖ ក្នុងនាម​លោកស្រី​ជា​ប្រជាជន​ខ្មែរ កាន់​ព្រះពុទ្ធសាសនា​មួយរូប លោកស្រី​យល់ច្បាស់ ពី​សារៈសំខាន់​នៃ​កម្មវិធី​ស្រង់​ព្រះ ដែល​លោកស្រី និង​ក្រុមគ្រួសារ​តែងតែ​ប្រារព្ធ​ពិធី​នេះ​ជា​រៀងរាល់ឆ្នាំ ដើម្បី​សន្សំ​កុសលផល​បុណ្យ និង​ជ​ម្រើ​ន​ព្រះជន្ម និង​ផ្តល់​សិរី​សួស្តី​ដល់​ចាស់ជរា​គ្មាន​ទីពឹង ក្នុងឱកាស​ចូលឆ្នាំថ្មីរ​បស់​ខ្មែរ​។​

​លោកស្រី​អ៊ឹម​បូ​លីកា​សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​វី​តា​ល់​ក៏បាន​សម្តែង​ភាពសប្បាយ​រីករាយ​ចំពោះ​កម្មវិធី​ស្រង់​ព្រះធំ​បំផុត​ប្រចាំ​ឆ្នាំនេះ ដែល​បាន​ទ​ទូល​ការ​សាទរ​យ៉ាងខ្លាំង​ពី​ដូនចាស់ ទាំង​៨​ភូមិ ។​នេះ​គឺជា​ការលើកទឹកចិត្ត​ឲ្យ​វី​តា​ល់​បន្តធ្វើ​កម្មវិធី​មនុស្សធម៌​បែប​បន្ថែម​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​។ ឆ្លៀត​ក្នុងឱកាស​នេះ​លោកស្រី​ក៏បាន​សម្ដែង​ការ​អរគុណ​ចំពោះ​ក្រុមការងារ​សាលាឃុំ​ឈូក​ដែល​បាន​ជួយ​សម្រួល​ដល់​ការ​ប្រារព្ធ​កម្មវិធី​នេះ​បាន​យ៉ាង​រលូន​ផងដែរ​។

​កម្មវិធី​ស្រង់​ព្រះ​វី​តា​ល់​ឆ្នាំនេះ គឺ​ពិត​ជាមាន​លក្ខណៈពិសេស​ជាង​កម្មវិធី​រាល់​ឆ្នាំ​ត្រង់​ថា​ដូនចាស់​ទាំង ៣១០​នាក់​នឹង ទទួល​បានការ (​ស្រង់​ព្រះ​) ងូតទឹក​សម្អាតខ្លួន​បែប​ព្រះពុទ្ធសាសនា បន្ថែម​ពីនេះ​ទៅទៀត​ពួកគាត់​ក៏​នឹង​ទទួលបាន​ខោអាវ​ថ្មី​មួយ​កំ​ផ្លេ ក្រមា អង្ករ​១០​គីឡូ ទឹក​វី​តា​ល់ ទឹកដោះគោ​ខាប់ ឆៃ​ពៅ ស្បែកជើង ប្រេងកូឡា ថ្នាំពេទ្យ ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល និង​ស្ករស ព្រមទាំង​ថវិកា​មួយចំនួន​សម្រាប់​សម្រាល​ជីវភាព​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី នឹង​មកដល់​ក្នុងពេល​ដ៏​ខ្លី​នេះ​។លើសពីនេះទៅទៀត លោកតា​-​លោកយាយ​ក៏​ទទួល​បានការ​ពិសារ​ភោជនាហារ​យ៉ាង​ឈ្ងុយឆ្ងាញ់ រៀបចំឡើង​ដោយ​បម្រើ​យ៉ាង​យកចិត្តទុកដាក់​ពី​ក្រុមការងារ​វី​តា​ល់​ទៀតផង​។

បន្ទាប់ពី​ទទួលបាន​ការ​ស្រង់​ព្រះ នឹង​ផ្លាស់​សម្លៀកបំពាក់​ថ្មី​ដ៏​ស្រស់ស្អាត​រួចមក លោកយាយ យុ​លី ហេង​អាយុ​៨៣​ឆ្នាំ​បាន​មានប្រសាសន៍​ទាង​រីករាយ​ថា​“​ថ្ងៃនេះ​យាយ​សប្បាយចិត្ត​ណាស់​ព្រោះ​បាន​អំណោយ​ច្រើន​ហើយ​អាហារ​គេ​ឆ្ងាញ់ៗ​ទៀត​អ្នក​ធ្វើបុណ្យ​ឲ្យ​គេ​បានធ្វើ​ពិធី​ស្រង់​ព្រះ​ឲ្យ​ទៀត​យើង​មិន​ជាប់​សាច់ឈាម​អីហ្នឹង​គ្នា​ផង យាយ​ពិតជា​រំភើប​មែនទែន​”​។​

​គួរ​ជម្រាប​ថា​ពិធី​ស្រង់​ព្រះ​ត្រូវបាន​ដូនតា​ខ្មែរ​អនុវត្ត​តាំងតែ​ពី​ដើម​មក ដោយ​មានជំនឿថា ការធ្វើ​បែបនេះ​គឺជា​ការ​សន្សំ​បុណ្យ​កុសល​បាន​ច្រើន​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា​ព្រោះ​ចាស់​ព្រឹទ្ធ​ចា​រ្យ​គឺ​ប្រៀបបាន​នឹង​ព្រះ​រស់​សម្រាប់​កូនចៅ​គ្រប់គ្នា​។​ដូច្នេះហើយ​ទើប​វី​តា​ល់​បាន​ពាំ​នាំនូវ​មូលនិធិ​២៥៛ ចូលរួម​ក្នុង​សទ្ធា​ដ៏​ជ្រះថ្លា​នេះ​ដើម្បី​សន្សំ​បុណ្យ​កុសល​ត្រឡប់​ទៅ​អតិថិជន​វី​តា​ល់​វិញ​តាមរយៈ​ការចូលរួម​ចាប់មគ្គផល ២៥៛​ក្នុងការ​ជាវ​ទឹក​វី​តា​ល់​មួយ​ដប​។

​វី​តា​ល់ សង្ឃឹមថា​វី​តា​ល់​នូវតែ​បន្ត​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ទូទាំងប្រទេស ដើម្បីឱ្យ​យើង​មាន​មូលនិធិ​នេះ​បន្ត​លើ​គម្រោង​នៃ​កម្មវិធី​ស្រង់​ព្រះ​នេះ​ជា​រៀងរាល់ឆ្នាំ និង​លើ​សកម្មភាព​មនុស្សធម៌​ដទៃ​ផ្សេងទៀត​៕S/

​ចំណងជើង​រូ​បថ​តៈ​វី​តា​ល់​ប្រារព្ធ​ពិធី​ស្រង់​ព្រះ និង​សង្ឃ​ហ​ធម៌​ដ៏​ធំ​បំផុត​ប្រចាំឆ្នាំ​ជូន​ដូនចាស់​ក្រីក្រ ពិការ ជាង​៣០០​នាក់​នៅ​វត្ត​ឈូក ឃុំ​ឈូក ស្រុក​ក្រូចឆ្មារ​(​រូបៈ​សុផល​)