វី​លលៀម ហ្គា​ល​ឡាស ជឿថា ក្រុម​ជម្រើសជាតិ​វ័យក្មេង​របស់​បារាំង​នឹង​ជួប​ការលំបាក​នៅ World Cup ដោយសារ​ខ្វះ​មេដឹកនាំ​

857
ចែករម្លែក

បារាំង​គឺជា​ក្រុម​មួយ​ដែលមាន​សង្ឃឹមលើ​កពាន World Cup ប៉ុន្តែ​អតីត​វីរបុរស​ម្នាក់​ក្នុងចំណោម វីរបុរស​របស់​ពួកគេ​បារម្ភ​ថា ផូ​ល ប៉ុក​បា (Paul Pogba) និង​សហសេវិក​របស់​ពួកគេ​ខ្វះ មេដឹកនាំ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដ៏​ធំ​នេះ​។​
​ ​
​វី​លលៀម ហ្គា​ល​ឡាស (William Gallas) អតីត​ខ្សែការពារ​ក្លឹប​ឆេ​ល​ស៊ី​និង Arsenal ធ្លាប់​បង្ហាញមុខ​នៅពេល​ក្រុម​បារាំង​បាន​ត្រឹម​ជើង​ឯង​រង អំឡុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០០៦ នៅ​ប្រទេស​អាល្លឺម៉ង់​។​
​ ​
​លោក​ចង់​ឲ្យ​មិត្ត​រួម​ជាតិ​ពិចារណា​ពាក្យសម្តី​របស់លោក​និង​បន្ត​ការ​ឈ្នះ​របស់ខ្លួន ប៉ុន្តែ​លោក​បារម្ភ​ថា ក្រុម​វ័យក្មេង​របស់លោក ឌី​ឌី​យេ ដេ​សំ (Didier Deschamps) នឹង​ជួប​ការលំបាក​ក្នុងឋានៈ ជា​ក្រុម​មានប្រៀប​មួយ​។​
​ ​
​ហ្គា​ល​ឡាស បាន​និយាយថា “​ក្នុងនាម​ជនជាតិ​បារាំង ខ្ញុំ​ចង់​ឲ្យ​ពួកគេ​ឈ្នះ World Cup ប៉ុន្តែ​ខ្ញុំ​គិតថា វា​នឹងមាន​ការពិបាក ពីព្រោះ​មាន​ក្រុម​ខ្លាំង​ផ្សេងទៀត​ដូចជា អេ​ស្ប៉ា​ញ អាល្លឺម៉ង់ ប្រេ​ស៊ី​ល​”​។​
​ ​
​ហ្គា​ល​ឡាស បន្តថា “​នៅ​បារាំង គ្រប់គ្នា​រំពឹងថា ពួកគេ​នឹង​ឡើងដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ដូច្នេះ​ខ្ញុំ​សង្ឃឹមថា ពួកគេ​នឹងធ្វើ​អ្វីមួយ​បានល្អ​”​។​
​ ​
​ហ្គា​ល​ឡាស និ​យ​យា​ថា “​យើង​មាន​កីឡាករ​វ័យក្មេង​ល្អៗ​ចំនួន​។ ពួកគេ​ក្មេងៗ​និង​មាន​ទេពកោសល្យ ហើយ​អាច​កែប្រែ​ស្ថានការណ៍ ប៉ុន្តែ​បញ្ហា​គឺថា ប្រសិនបើ​យើង​លេង​ជាមួយ​ក្រុម​ខ្លាំង​យើង​នឹង មាន​បញ្ហា​។ យើង​នឹងមាន​បញ្ហា ពីព្រោះ​យើង​ត្រូវតែ​ខ្លាំង​ជាង​នេះ​។

យើង​ត្រូវការ​កីឡាករ​ដែល​ហ៊ាន​ស្រែក​នៅលើ​ទីលាន​នៅពេល​អ្នកលេង​មិនបាន​ល្អ ហើយ​នៅពេលនេះ យើង​គ្មាន​កីឡាករ​ប្រភេទ​នេះ​ទេ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​វី​លលៀម ហ្គា​ល​ឡាស (William Gallas)