វី​ល​លី បូ​លី គ្រោង​ចូលរួម​ជាមួយ​ក្រុម Wolves នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​

807
ចែករម្លែក

ក្លិប វូ​ល​វេស​(Wolves) បាន​ឯកភាព​លើ​កិច្ចព្រមព្រៀង​ផ្ទេរ​ដែលមាន​តម្លៃ​១០​លាន​ផោន​សម្រាប់ កីឡាករ វី​ល​លី បូ​លី (Willy Boly) ។
​ខ្សែការពារ​វ័យ​២៧​ឆ្នាំ​រូបនេះ​ធ្វើ​បានល្អ​ជាមួយនឹង​កិច្ចសន្យាខ្ចី​ជើង​នៅ​ក្លិប មូលី​ណូ​(Molineux) កាលពី​រដូវ​កាល​មុន​។ បូ​លី រកបាន​៣​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣៧​លើក​។​
​ ​
​ខ្សែការពារ​កណ្តាល​រូបនេះ​បង្ហាញ​ទម្រង់​លេង​ល្អ​នៅ​ពហុ​កីឡដ្ឋាន Nuno Espirito Santo អ​ឡុង​ពេល​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពេញ​មួយ​រដូវ​កាល​នេះ​។​
​ ​
​ក្លិប Wolves បង្ហាញ​ជម្រើស​ក្នុង​ការចុះ​កិច្ចព្រមព្រៀង​ផ្ទេរ បូ​លី ជា​អចិន្ត្រៃយ៍​មុនពេល Wolves វិលត្រឡប់​ទី​កាន់​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវ​កាល​ក្រោយ​។​ខ្សែការពារ​សញ្ជាតិ​បារាំង​រូបនេះ​បាន ត្រូវបាន​ចុះ​កិច្ចព្រមព្រៀង​ផ្ទេរ​ដោយ​លោក នូ​ណូ (Nuno) អតីត​គ្រូបង្វឹក​ក្លិប Porto ហើយ​ធ្វើ បានល្អ​អំឡុងពេល​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​នេះ​។​
​ ​
​ចំណែក​ខ្សែការពារ កា​មេ​រិ​ន ច​ន (Cameron John) វ័យ​១៨​ឆ្នាំ​របស់​ក្លឹប Wolves កំពុង​ទាក់ទាញ ចំណាប់អារម្មណ៍​ពី​ក្លិប Brighton Stoke City និង Norwich City៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ វី​ល​លី បូ​លី (Willy Boly)

#