វី​ល​លៀន ទាមទារ​ឲ្យ​មិត្ត​រួម​ក្រុម​ពង្រឹង​ទម្រង់​លេង​ក្នុង​ទឹកដី

112
ចែករម្លែក

​ខ្សែបម្រើ​ស្លាប វី​ល​លៀន (Willian) របស់​ក្លឹប​ឆេ​ល​ស៊ី​បាន​សារភាពថា ទម្រង់​លេង​ដ៏​អន់​របស់ ក្រុម​ឆេ​ល​ស៊ីក្នុង​ទឹកដី​អាច​នឹងធ្វើ​ឲ្យ​ពួកគេ​បាត់បង់​កៅអី​សម្រាប់​ចូលរួម​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​រដូវ​កាល​ក្រោយ​។​
​ ​
អំឡុងពេល​ប្រកួត​ស្មើ ២-២ កាលពី​ថ្ងៃ​អង្គា​រ៍​ជាមួយ​ក្រុម Arsenal ដែល​ក្នុងនោះ ក្រុម​ឆេ​ល​ស៊ីបាន​នាំ​មុខមុន​២​គ្រាប់ មានន័យថា ក្រុម​ឆេ​ល​ស៊ី​បាន​បាត់បង់​១៨​ពិន្ទុ​ក្នុងចំណោម​ពិន្ទុ សរុប​៣៦​។​
​ ​
ឆេ​ល​ស៊ី​នៅ​នាំមុខ​៦​ពិន្ទុ​លើ​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ដែល​ឈរ​នៅ​លេខ​រៀង​ទី​៥ ប៉ុន្តែ វី​ល​លៀន បាន​ទទូច​ឲ្យ​មិត្ត​រួម​ក្រុម​ពង្រឹងសមត្ថភាព​លេង​ក្នុង​ទឹកដី បើ​មិន​ដូច្នេះ​ទេ​នឹង​បាត់ បង់​តំណែង​ក្នុង​ក្រុម​កំពូល​ទាំង​បួន​។​
​ ​
វី​ល​លៀន បាន​និយាយថា “​ខ្ញុំ​គិតថា យើង​ត្រូវ​ប្រុងប្រយ័ត្ន​។ ប្រសិនបើ​យើង​មិន​ប្រយ័ត្ន​ទេ នោះ​ប្រហែលជា​យើង​បាត់បង់​តំណែង​ក្នុង​ក្រុម​កំពូល​ទាំង​បួន​នៅ​ដំណាច់​រដូវ​កាល​។ យើង​មាន​ពេលវេលា យើង​មាន​៥​ពិន្ទុ​”​។​
​ ​
​វី​ល​លៀន បន្តថា “​ដើម្បី​ឈរ​ក្នុងចំណោម​ក្រុម​កំពូល​ទាំង​បួន យើង​ត្រូវ​ឈ្នះ​ការប្រកួត ដូច្នេះ​នៅពេលនេះ វា​គឺជា​ពេលវេលា​ដែល​ត្រូវ​តាម​មើលថា តើ​យើង​ត្រូវ​ពង្រឹង​ផ្នែក​ណា​”​។​
​ ​
ក្រុម​របស់លោក ហ្វ្រែ​ង ឡាំ​ផាត មើលទៅ​ហាក់ដូចជា​ទទួលបាន​៣​ពិន្ទុ​លើ​ក្រុម Arsenal ប៉ុន្តែ​កីឡាករ សេសា អា​ស្ពី​លី​គូ​អេ​តា (Cesar Azpilicueta) បាន​ជួយ​ឲ្យ​ក្រុម​ឆេ​ល​ស៊ី​នាំមុខ ២-១ នៅ​នាទី​ទី​៨៤៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប វី​ល​លៀន (Willian)