វី​ល​លៀន បញ្ជាក់​ពី​អនាគត​ជាមួយ​ក្លិប​ឆេ​ល​ស៊ី បន្ទាប់ពី​យកឈ្នះ​ក្រុម ញូ​វ​ខេ​ស​ត្លេ​

364
ចែករម្លែក

​វី​ល​លៀន (Willian) បានធ្វើ​ឲ្យ​មាន​ព័ត៌មាន​ល្អ​ច្រើន​នៅ​ចុង​សប្តាហ៍​នេះ ទាំង​នៅលើ​ទីលាន និង​ក្រៅ​ទីលាន​ប្រកួត​។​
​ ​
​ចាប់តាំងពី​ក្រុម​ឆេ​ល​ស៊ី​បាត់បង់​ឱកាស​ប្រជែង​យក​តំណែង​ជើងឯក ភ្លាមនោះ ការ​ប្រជែង យក​តំណែង​ក្នុង​ក្រុម​កំពូល​ទាំង​៤​ក៏មាន​បញ្ហា​ផងដែរ ស្របពេល​ក្រុម​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ​ធី​ត ធ្វើបាន​ល្អជា​បន្តបន្ទាប់​និង​យកឈ្នះ​ក្រុម​ថូ​តិ​ន​ហេម​( Tottenham) នៅ​វគ្គ​ពាក់កណ្តាល ផ្តាច់ព្រ័ត្រ Carabao Cup ហើយ​ស្របពេល​គ្មាន​ខ្សែប្រយុទ្ធ​កណ្តាល ក្រុម​តោ​ខៀវ​ឆេ​ល​ស៊ី ក៏បាន​យកឈ្នះ​ក្រុម ញូ​វ​ខេ​ស​ត្លេ​(Newcastle) នៅ​ពហុ​កីឡដ្ឋាន Stamford Bridge ផងដែរ​។​
​ ​
​ខ្សែបម្រើ វី​ល​លៀន រកបាន​គ្រាប់​បាល់​ឈ្នះ​សម្រាប់​តោ​ខៀវ​ឆេ​ល​ស៊ី​ខណៈ​ពួកគេ​កំពុងមាន​បញ្ហា ក្នុង​ការរក​គ្រាប់​បាល់​។ ក្រោយ​ការប្រកួត​នេះ វី​ល​លៀន បាន​និយាយថា ខ្លួន​ត្រៀម​ចុះ កិច្ចសន្យា​ថ្មី​។​
​ ​
ក្លឹប​ឆេ​ល​ស៊ី​បាន​បដិសេធ​សំណើ​ផ្ទេរ​៥០​លាន​ផោន​របស់​ក្លិប បា​សេ​ឡូ​ណា​សម្រាប់ វី​ល​លៀន កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​នឹង​យក​កីឡាករ ម៉ា​លកំ (Malcom) តម្លៃ​៣៨​លាន​ផោន ធ្វើជា​ថ្នូរ​ឲ្យ​ឆេ​ល​ស៊ី​វិញ​។ ស្របពេល​ក្លិប បា​សេ​ឡូ​ណា​(Barcelona ) រំពឹងថា នឹងដាក់​សំណើ ថ្មី​ទៀត វី​ល​លៀន បាន​សន្យាថា នឹង​បន្ត​អនាគត​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​ទៀត​។​
​ ​
វី​ល​លៀន វ័យ​៣០​ឆ្នាំ បាន​និយាយថា “​អនាគត​របស់ខ្ញុំ​នៅទីនេះ​។ ខ្ញុំ​នៅសល់​កិច្ចសន្យា មួយឆ្នាំ​កន្លះ​ទៀត ហើយ​ខ្ញុំ​ចង់​បន្ត​ស្នាក់នៅ​រហូតដល់​ខ្ញុំ​ចប់​កិច្ចសន្យា​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ វី​ល​លៀន (Willian)
#