វី​ល​លៀន អន្ទះសា​ចង់បាន​កិច្ចសន្យា​ថ្មី ខណៈ​ចង់​លើក​ពាន​ឆេ​ម​ពាន​លី​ក ជាមួយ​ក្រុម​ឆេ​ល​ស៊ី​

173
ចែករម្លែក

ខ្សែបម្រើ​ស្លាប វី​ល​លៀន (Willian) អះអាងថា ខ្លួន​ចង់​បន្ត​អនាគត​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​យូរអង្វែង​ទៀត​។​ខ្សែបម្រើ​ស្លាប​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​បាន​ឈានដល់​រយៈពេល​១២​ខែ​ចុងក្រោយ​នៃ​កិច្ចសន្យា​បច្ចុប្បន្ន​របស់ខ្លួន ហើយ​មិនទាន់មាន​ការផ្តល់​កិច្ចសន្យា​បន្ថែម​នៅឡើយ​ទេ​។​
​ ​

កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​នឹងត្រូវ​បានអនុញ្ញាត​ឲ្យ​ចរចា​ជាមួយ​ក្លិប​បរទេស​នៅ​ខែមករា​ខាងមុខ ប៉ុន្តែ វី​ល​លៀន ចង់​នៅ​ជាមួយ​ក្លិប​ឆេ​ល​ស៊ី​បន្តទៀត ខណៈ​កីឡាករ​រូបនេះ​សុ​បិ​ន្ត​ចង់​លើក​ពាន​ឆេ​ម​ពាន​លី​ក​ជាមួយ​ក្លឹប​នេះ​។​

​វី​ល​លៀន បាន​និយាយថា “​សម្រាប់​ខ្ញុំ ខ្ញុំ​ចង់​នៅ​បន្តទៀត​។ ខ្ញុំ​នៅសល់​ពេល​មួយឆ្នាំ​ទៀត ហើយ​ខ្ញុំ​ចង់​នៅ​បន្តទៀត ពីព្រោះ​ខ្ញុំ​ចង់​លេង​ឲ្យ​ក្លិប​ឆេ​ល​ស៊ី​។​

​ខ្ញុំ​ពេញចិត្ត​ក្លិប​នេះ ខ្ញុំ​ពេញចិត្ត​រស់នៅ​ទីក្រុង​ឡុង​ដ៍ ហើយ​ក្រុមគ្រួសារ​របស់ខ្ញុំ​ក៏​ពេញចិត្ត​ទីនេះ​ដែរ​។ ខ្ញុំ​នៅទីនេះ​រយៈពេល​៦​ឆ្នាំ​ហើយ ហើយ​អ្វីៗ​ដូចជា​ល្អឥតខ្ចោះ​សម្រាប់​ខ្ញុំ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប វី​ល​លៀន (Willian)