វី​ល​ហ្វ្រី​ដ ហ្សា​ហា គ្រោង​ចាត់វិធានការ​លើ​ភ្នាក់ងារ​របស់ខ្លួន ជុំវិញ​ការខកខាន​មិនបាន សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរចេញ​

146
ចែករម្លែក

​ខ្សែប្រយុទ្ធ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) នឹង​ចាត់វិធានការ ច្បាប់​លើ​ភ្នាក់ងារ​របស់ខ្លួន គឺ​ក្រុមហ៊ុន Will Salthouse of Unique SportsManagement​ដោយសារ​មិន​សប្បាយ​ចិត្តនឹង​ការខកខាន​របស់​ភ្នាក់ងារ នេះ​ក្នុង​ការសម្រេច​កិច្ចព្រមព្រៀង​ចាកចេញ​ពី​ក្លិប​គ្រី​ស្តា​ល់ ផា​លេស​( Crystal Palace) កាលពី​រដូវ​កាល​មុន​។

​តាម​ព័ត៌មាន​ថា ហ្សា​ហា ពឹងពាក់​លោក គ្រី​ស ហ្វា​ណេ​ល (Chris Farnell)​មកពី​ក្រុមហ៊ុន​ច្បាប់​IPSLaw​ដែល មាន​មូលដ្ឋាន​នៅ​ទីក្រុង​ម៉េ​ន​ឆេ​ស្ទ័​រ ដើម្បី​តំណាង​ឲ្យ​ខ្លួន​ក្នុង​បណ្តឹង​ដែល​នឹង​សម្រេច​ដោ​យស​នាវ​ការ ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​។

តាម​ដឹងថា ហ្សា​ហា បាន​ជូនដំណឹង​ទៅ​ក្រុមហ៊ុន Salthouse ពី​បំណង​របស់ខ្លួន​ក្នុងការ​ចាកចេញ​ពី Unique Sports Management(USM)​កាលពី​ខែ​មុន​ស្របពេល​កីឡាករ​រូបនេះ​បាន​ចោទប្រកាន់​ភ្នាក់ងារ​របស់ខ្លួន​ក្នុងការ ខកខាន​មិនបាន​បំពេញ​តាម​ការចង់បាន ដោយសារតែ​ភ្នាក់ងារ​នឹង​ប្រធាន​ក្លិប ស្ទី​វ ប៉ារីស (Steve Parish)​។​

​ខ្សែប្រយុទ្ធ​សញ្ជាតិ​កូត​ឌី​វ័រ​រូបនេះ​ត្រូវបាន​គេ​ជូនដំណឹង​ថា ក្រុមហ៊ុន USM នឹង​បន្ត​កិច្ចសន្យា​រហូតដល់​រដូវ​ក្តៅ​ឆ្នាំក្រោយ មានន័យថា ពួកគេ​នឹងមាន​សិទ្ធិ​ទទួលបាន​កម្រៃជើងសារ ប្រសិនបើ ហ្សា​ហា ចាក​ចេញពី​ក្លិប Palace អំឡុង​រដូវ​កាល​ទិញដូរ​ពីរលើក​បន្ទាប់ ដែល​ធ្វើ​ឲ្យ ហ្សា​ហា សម្រេចចិត្ត​ចាត់វិធានការ​ច្បាប់​។

កីឡាករ​វ័យ​២៨​ឆ្នាំ​ត្រូវបាន​ភ្នាក់ងារ​ជាច្រើន​ទាក់ទង ហើយ​សន្យាថា នឹង​ជួយ​សម្រេច​កិច្ចព្រមព្រៀង​ចាកចេញ​ពី​ពហុ​កីឡដ្ឋាន Selhurst Park រួមទាំង​ភ្នាក់ងារ​ដ៏​ល្បីឈ្មោះ​លោក មី​ណូ រ៉េ​អូ​ឡា (Mino Raiola) ហើយ​ចង់​ឲ្យ​ទីភ្នាក់ងារ​ផ្សេងទៀត​ដោះស្រាយ​នៅពេល​រដូវ​កាល​ទិញដូរ​បន្ទាប់​ចូលមក​ដល់​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែប្រយុទ្ធ វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha)