វី​ល​ហ្វ្រី​ដ ហ្សា​ហា ទទួល​សារ​គំរាម​សម្លាប់​និង​រង​ការប្រមាថ​បែប​រើសអើង​ជាតិ​សាសន៍​

819
ចែករម្លែក

​វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) បាន​រិះគន់​តប​ចំពោះ​ក្រុម​រើសអើង​ជាតិ​សាសន៍ ដែល​ផ្តោត​គោលដៅ​មកលើ​ខ្លួន និង​ក្រុមគ្រួសារ​ជាមួយ​សារ​គំរាម​សំលាប់ ដោយសារតែ កីឡាករ​រូបនេះ​រកបាន​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ចុង​ម៉ោង​អំឡុងពេល​ប្រកួត​ជាមួយ​ក្រុម អា​សេណ​ល​(Arsenal) កាលពី​ថ្ងៃអាទិត្យ​។​
​ ​
ខ្សែបម្រើ​ស្លាប​សញ្ជាតិ​កូ​ឌី​វ័រ​រូបនេះ​រកបាន​គ្រាប់​បាល់​ប៉​ណា​ល់​ទី​ចុង​ម៉ោង​ដែល​ជួយ​ឲ្យ​ក្រុម គ្រី​ស្តា​ល់ ផា​លេស​(Crystal Palace )​តាម​ស្មើ​ក្រុម អា​សេណ​ល ហើយ​គ្រាប់​បាល់​នេះ​បាន បញ្ចប់​ស្ថិតិ​ឈ្នះ​១១​លើក​ជាប់​គ្នា​របស់ អា​សេណ​ល​។ ហ្សា​ហា ត្រូវ​ខ្សែការពារ ហ្គ្រា​នី​ត សា​កា (Granit Xhaka) របស់ អា​សេណ​ល ទាក់​ជើង​ផ្តួល​។​
​ ​
​ប៉ុន្តែ ហ្សា​ហា បាន​បង្ហើ​ប្រាប់ថា ប្រតិកម្ម​ដែល​ពោរពេញ​ដោយ​ភាព​ស្អប់ខ្ពើម​នេះ បាន​ឈានដល់​កម្រិត​អាក្រក់​បំផុត​មិន​ធ្លាប់មាន​។​
​ ​
​ការប្រមាថ​មើលងាយ​ដែល​សំដៅលើ ហ្សា​ហា កើតមាន បើទោះបីជា​កីឡាករ សា​កា សារភាព​ក្នុង​បទសម្ភាសន៍​មួយ​តាម​ទូរទស្សន៍​ថា ការសម្រេចចិត្ត​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី ទៅ​ក្រុម Crystal Palace គឺជា​រឿង​ត្រឹមត្រូវ​ក៏ដោយ​។​
​ ​
​សា​កា បាន​និយាយថា “​វា​ពិតជា​បាល់​ប៉េ​ណា​ល់​ទី​។ ខ្ញុំ​ចេញទៅ​យឺត​ពេក ហើយ​ខ្ញុំ​បាន ប៉ះ​គាត់​។ ខ្ញុំ​ប៉ះ​គាត់​ត្រង់​ជង្គង់​។ អាជ្ញាកណ្តាល​សម្រេច​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី​។ បាល់ទាត់​គឺ​បែប​នេះឯង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​