វី ជីវ័ន្ត កំពុងបោះជំហ៊ាន លើ វិថី ជំនួញពុះដីឡូតិ៍ ដូចអ្នក សិល្បៈ មួយចំនួនដែរ

447
ចែករម្លែក
  • 41
    Shares

ដោយ-បញ្ញាសាស្រ្ត
ភ្នំពេញ- វី ជីវ័ន្ត ដែលទស្សនិកជនបានស្គាល់រូបលោកតាមរយៈឈុតឆាកកំប្លែង និងក្នុងក្រុមភ្លេងនានា ពីការប្រគុំតន្រ្តី ពេលនេះ​តារាសក់សំពោង ជីវ័ន្ត បែជាងាកមកចាប់អារម្មណ៍និងជំនួញដីធ្លីដូចតារាមួយចំនួន ដែលកំពុងតែកាក់កប និងជំនួដីពុះឡូតិ៍។

គម្រោងពុះដីឡូតិ៍របស់តារា វី ជីវ័ន្ត កំពុងតែមានជំហ៊ានបោះទៅមុខយ៉ាង សន្សឹមៗជាពិសេស តារារូបនេះ បានគ្រោងបោះទុនជាមួយនិងតារាពីរដួងទៀត សម្រាប់គម្រោងដីឡូតិ៍របស់ពួកគេ ដែលបានសម្ពោធជាផ្លូវការកាលពីព្រឹកថ្ងៃអាទិត្យ ទី១៧ មីនា ២០១៩ នៅម្ដុំផ្លូវជាតិលេខ៥១។

តារាសម្ដែង និងជាតារាចម្រៀង លោក វី ជីវ័ន្ត បានថ្លែងក្នុងឱកាសបង្ហាញខ្លួន បើកសម្ពោធ ដែលតម្រូវអោយលោកធ្វើជាតារាកិត្តិយសនោះថា លោកមានចំណាប់ អារម្មណ៍ចង់ចូលហ៊ុនពុះលក់ដីឡូតិ៍ជាយូរមកហើយ ដោយសារតែមុខជំនួញកំពុង តែមានសន្ទុះ និងមានតារាច្រើននាក់ប្រឡូកហើយជោគជ័យ។ ប៉ុន្តែមកពីលោក មិនទាន់រកឃើញដៃគូ និងមិនទាន់ការផ្ដល់ឱកាសពីអ្នកមានបទពិសោធន៍ខាងផ្នែកដីធ្លី ទើបលោកបានត្រឹមដំអក់។ យ៉ាងណាមិញ លោកបានប្រកាសថា ខ្លួនសំឡឹងឃើញដៃគូ គឺក្រុមហ៊ុនសេងហាន ពុះលក់ដីឡូតិ៍នោះហើយ។

មានហេតុផលតែមួយគត់ ដែលលោកសម្រេចចិត្តចាប់ដៃជាមួយក្រុមហ៊ុននេះ គឺដោយសារក្រុមហ៊ុនសេងហានពុះលក់ដីឡូតិ៍នៅម្ដុំផ្លូវ៥១ ជាក្រុមហ៊ុនធំ និងមានបទពិសោធន៍ជោគជ័យលើមុខជំនួញនេះជាយូមកហើយ។ អ្វីដែលសំខាន់បំផុត គឺលោក និងបងធម៌ដែលជាម្ចាស់ក្រុមហ៊ុន តែម្ដងមានទំនាក់ ទំនងនឹងគ្នាជិតស្និទ្ធិ ហើយលោកកក់ក្ដៅក្នុងរឿងទំនុកចិត្តមុខជំនួញ។

មិនខុសគ្នាដែលតារាចម្រៀង២រូបផ្សេងទៀត គឺលោក សេម ម៉ាក និងលោក កែវ មរកត ក៏បង្ហាញជំហរបែបនេះដូចគ្នាផងដែរ ខណៈដែល លោក កែវ មរកត បានអះអាងថា លោកបានសម្រេចចិត្តធ្វើ ជាអ្នកផ្សព្វផ្សាយអោយ ក្រុមហ៊ុននេះរួចបាត់ទៅហើយ បន្ទាប់ពីបានសិក្សា ហើយកត់សម្គាល់ឃើញថាក្រុមហ៊ុនសេងហាន ជាក្រុមហ៊ុនស្របច្បាប់ ហើយពុះឡូតិ៍នៅម្ដុំផ្លូវ៥១ ជាតំបន់ដែលមានសក្កានុពល និងដាក់លក់បង់រំលោះក្នុងតម្លៃទាប។

លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៊ុនសេង ហាន ពុះដីឡូតិ៍ បានថ្លែងការសាទរចំពោះជំហររបស់លោក វី ជីវ័ន្ត និងតារា២រូបទៀត ក្នុងពិធីបើកគម្រោងថ្មីទំហ៊ំ៨ហិចតាចម្ងាយពីថ្នល់ទទឹង លើផ្លូវ៥១ ប្រមាណ ៥គីឡូ ស្ថិតនៅទល់មុខវត្តគល់តាឡឹក ។លោកថា គម្រោងទី៥ របស់ក្រុមហ៊ុនលោក ពិតជាត្រូវការការចូលរួមយ៉ាងសកម្មពីតារាសិល្បៈ ដោយលោកបញ្ជាក់ថា បើគម្រោងរបស់លោកមានតារាធ្វើជាតំណាង ឬ ជាដៃគូភាគហ៊ុន គឺរឹតតែមានការគាំទ្រដោយសារតែគម្រោងថ្មីរបស់លោកស្ថិតក្នុងផ្លូវក្រវ៉ាត់ក្រុង និងជាតំបន់រោងចក្រនាពេលអនាគត៕Nh