វុ​ទ្ធ សុគន្ធា បែកធ្លាយ​ទំនាក់ទំនង​ស្នេហា​បុរស​រូប​សង្ហា​នៅ​អូស្ត្រាលី​

413
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង​កញ្ញា វុ​ទ្ធ សុគន្ធា ដែល​កំពុងតែ​ប្រទេស​អូស្ត្រាលី​ក្នុង​ដំណើរ ចេញទៅ​ប្រគំ​តន្ត្រី​នោះ​ត្រូវបាន​បែកធ្លាយ​ព័ត៌មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​បុរស​រូប​សង្ហា​ជា​អាណិកជន​អូស្ត្រាលី​ធ្វើឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​។ ប៉ុន្តែ​នាង​បាន​បកស្រាយ ថា​មិនមាន​ទំនាក់ទំនង​ជាមួយ​បុរស​ណា​ឡើយ​។​

​កាលពី​ថ្មីៗ​នេះ តារាចម្រៀង​សម្បុរ​សរូប​នេះ​បាន​បង្ហោះ​សារ​ចម្លែកៗ​ដោយ​សរសេរថា នាង​ធុញ​នឹង​ជីវិត​នៅ​ម្នាក់ឯង​ឬ​មិន​ចង់​នៅ​លីវ​ទៀត ស្របពេល​ដែល​នា​កំពុងតែ​ស្ថិត ក្នុងប្រទេស​អូស្ត្រាលី​យ៉ាង​រីករាយ​។ បន្ទាប់មក​ប៉ុន្មាន​ថ្ងៃ​ទៀត​ស្រាប់តែ​កញ្ញា វុ​ទ្ធ សុគន្ធា ទម្លាយ​រូប​បុរស​ម្នាក់​យ៉ាង​ស្និទ្ធស្នាល ហើយ​បុរស​ម្នាក់​នោះ មាន​រូប​សង្ហា​ទៀត​។ រូប ថត​ស្និទ្ធស្នាល​យ៉ាង​ផ្អែម​ល្អែ​ម​របស់​នាង​បានធ្វើឱ្យ​អ្នកគាំទ្រ​និង​ញាតិមិត្ត​មានការ​ងឿងឆ្ងល់​ចំពោះ​បុរស​ប្លែក​មុខ​ដែល​ស្និទ្ធស្នាល​ជាមួយនឹង​នាង​។

​កញ្ញា វុ​ទ្ធ សុគន្ធា បាន​ផ្ញើរ​សារ​កាលពី​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៩ មករ​ស្មី​កម្ពុជា​បក ស្រាយ​ថា មូលហេតុ​អ្វី​បានជា​ទៅ​យល់ច្រឡំ​បែបនេះ​ទៅវិញ ព្រោះ​នាង​បាន​ធ្លាប់ បញ្ជាក់​ម្តង​ហើយ​ថា​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី​លើក​ទី​២​នេះ គឺ​គ្រាន់តែ​បំពេញ ការងារ ប៉ុណ្ណោះ មិនមាន​ដូច​ការចុះផ្សាយ​ឬ​ការសង្ស័យ​មហាជន​ថា នាង​មាន​សង្សារ នៅ​ទីនោះ ឬ ទៅ​ជួប​គូស្នេហ៍​អ្វី​នោះទេ​។​បុរស​រូប​សង្ហា​នោះ​គឺជា​បងប្អូន​នឹង​គ្នា​ដែល​រាប់ អាន​ធម្មតា​ប៉ុណ្ណោះ​គ្រាន់តែ​ពេលនោះ​ចង់​ថត​លេងសើច​របៀប​ស្និទ្ធស្នាល និង​កំប្លែង នៅ​ទីនោះ​ប៉ុណ្ណោះ​ហើយ​រឿងនេះ​មិនមែន​ដូច​ការសង្ស័យ​ឡើយ​។

​កញ្ញា វុ​ទ្ធ សុគន្ធា បាន​ឆ្លើយ​បន្ថែមទៀតថា ប្រសិនបើ​រឿង​អ្នក​អូស្ត្រាលី​នៅ​ទីនោះ ពេញចិត្ត​និង​ស្រលាញ់​នាង​នោះ គឺមាន​មែន​ប៉ុន្តែ​នាង​មិនទាន់​ទំនាក់ទំនង​ស្នេហា​ជា មួយ​នរណា ឬ ក្លាយជា​សង្សារ​បុរស​ណា​ឡើយ​។ នាង​តែងតែ​អគុណ​ចំពោះ​ការ អាណិត​ស្រឡាញ់​រាប់អាន​នាង ពី​សំណាក់​បងប្អូន​ខ្មែរ​យើង​នៅ​ទីនោះ ហើយ​នាង​ក៏ មិនអាច​ហាម​បេះដូង​នរណា​មិនឱ្យ​ធ្វើ​ល្អ មិនឱ្យ​ស្និទ្ធស្នាល មិនឱ្យ​ស្រឡាញ់​នាង​ដែរ​។

​តារាចម្រៀង​ស្រី​រូបនេះ​បានចេញ​ទៅ​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ ដោយ​លើក​នេះ នាង​ត្រូវ​ចំណាយ​រយៈពេល​ប្រហែលជា​ប្រាំ​សប្តាហ៍ ឬ មួយខែ​កន្លះ ព្រោះ​ត្រូវ​ទៅ​សម្តែង​តាម​ការប្រគំ​តន្ត្រី​នៅ​រដ្ឋ​ជាច្រើន​ខុសគ្នាៗ​ដែល​បង ប្អូន​ខ្មែរ​យើង​ចាំ​ទទួល​នាង​ថ្ងៃ​ខាងមុខនេះ​។​ដំណើរ​លើក​នេះ​ក៏មាន​តារាចម្រៀង​ល្បីៗ​ផ្សេងទៀត​គឺ លោក សៅ ឧ​ត្ត​ម​,​លោក សាម ប៉ី​ទី​, តារា​សម្តែង​ល្បី​កញ្ញា ព្រះកាយ​ច័ន្ទ និង​លោក អេ​ឡិច ច័ន្ទ​ត្រា​។​

​សូម​រំលឹកថា​កញ្ញា វុ​ទ្ធ សុគន្ធា ជា​តារាចម្រៀង​វ័យក្មេង​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្រៅ​ប្រទេស ហើយ​ជាពិសេស​គឺ អូស្ត្រាលី​តែម្តង​ដែលមាន​បងប្អូន​ខ្មែរ​យើង គាំទ្រ​នាង​។ មិន​ថា​កម្មវិធី​តន្ត្រី​នានា​របស់​ស្ថានីយទូរទស្សន៍​ឡើង​នាង​ក៏​ជាតា​រា ចម្រៀង​ទទួល​ការគាំទ្រ​ខ្លាំង​នៅ​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប ៕ ដោយៈ បូ​រិ​ន​