វុ​ទ្ធ សុគន្ធា មិន​ត្អូញ​នឿយហត់ ពេលទៅដល់​នូ​វែ​ល​សេ​ឡង់ ជាមួយ​ប្រជាប្រិយភាព​

163
ចែករម្លែក

​ភ្នំពេញ​៖ តារាចម្រៀង កញ្ញា វុ​ទ្ធ សុគន្ធា បានបង្ហាញ​ខ្លួន​នៅលើ​ទឹកដី នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ជាមួយ​បេសកម្ម​ប្រគំ​តន្ត្រី ជួបជុំ​ខ្មែរ​យើង នៅ​ទីនោះ ក្រោយ​ជោគជ័យ និង​មាន​ប្រជាប្រិយ នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្មីៗ​នេះ​។​ តារាចម្រៀង ដែល​ក្តាប់​ទីផ្សារ នៅក្រៅ​ប្រទេស​រូបនេះ បាន​ទៅដល់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ជាច្រើន​ថ្ងៃ​មកហើយ ដើម្បី​ចេញ​ច្រៀង​នៅក្នុង​កម្មវិធី​ប្រគំ​តន្ត្រី ក្នុង​ទីក្រុង​ជាច្រើន ដែលមាន​បងប្អូន​ខ្មែរ​រស់ នៅ​ទីនោះ ទទួល​ស្រឡាញ់​រាប់អាន កញ្ញា ដែល​កំពុងមាន​ប្រជាប្រិយភាព​នោះ ។​

​កញ្ញា វុ​ទ្ធ សុគន្ធា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩​ថា នាង​ទើបតែ​ចេញទៅ​ច្រៀង នៅ​ប្រទេស​អូស្ត្រាលី អស់​រយៈពេល​មួយ​ខ្មែរ​មុន ហើយ​ពេលនេះ ក៏បាន​ហោះ​ទៅ​ច្រៀង នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ទៀត​។ នាង​មិន​នឿយហត់​ឡើយ សម្រាប់​ការដើរ​ក្រៅប្រទេស​ជាច្រើន​ខែ​នោះ ដើម្បី​ការងារ និង​លើកស្ទួយ​សិល្បៈ​យើង​។ នាង​ក៏​អគុណ​ចំពោះ​ប្រជា​ពលរ​ខ្មែរ​យើង នៅក្រៅ​ប្រទេស ដែល​តែងតែ​អាណិត​ស្រឡាញ់​នាង ជាប់​មករ​ហូត​។ លើក​នេះ នាង​ពិតជា​សប្បាយចិត្ត​ណាស់ ដែល​បាន​មកជួប​បងប្អូន​ខ្មែរ​យើង នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ហើយ​មាន​មនុស្ស​ជាច្រើន ចូលចិត្ត និង​រាប់អាន​នាង​។​

​តារា​ស្រី​រូបនេះ បាន​ប្រាប់ទៀតថា សម្រាប់​ការងារ​ក្នុងស្រុក គឺ​ធម្មតាៗ ប៉ុន្តែ​សម្រាប់​ការ​ចេញទៅ​សម្តែង និង​ច្រៀង​នៅក្រៅ​ប្រទេស​វិញ នាង​មាន​ទីផ្សារ​និង​ប្រជាប្រិយ​ខ្លាំង​គ្រាន់បើ​។​ក្នុង​មួយឆ្នាំៗ នាង​តែងតែ​ទទួលបាន​ការឧបត្ថម្ភ​ចេញ ទៅ​ច្រៀង​ក្រៅប្រទេស ជា​រើ​យៗ ហើយ​ឆ្នាំនេះ ពិតជា​អស្ចារ្យ​សម្រាប់​នាង ដោយសារតែ​ប៉ុន្មាន​ខែ​នេះ នាង​បាន​ទៅ​ប្រទេស​អូស្ត្រាលី និង​នូ​វែ​ល​សេ​ឡង់ ។

នាង​បាន​បញ្ជាក់ថា ដំណើរ​ទៅកាន់​ប្រទេស​នូ​វែ​ល​សេ​ឡង់ លើក​នេះ ក៏​ប្រើពេល ប្រហែលជា​យូ​រប​ន្ថិ​ច លើទឹក​ដី​នេះ ទើប​ត្រឡប់​ទៅ​មាតុភូមិ​វិញ​។​សូម​រំលឹកថា កញ្ញា វុ​ទ្ធ សុគន្ធា ជា​តារាចម្រៀង​វ័យក្មេង ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង នៅក្រៅ​ប្រទេស ហើយ​ជាពិសេស​គឺ អូស្ត្រាលី តែម្តង ដែលមាន​បងប្អូន​ខ្មែរ​យើង​គាំទ្រ​នាង​។ មិន​ថា កម្មវិធី​តន្ត្រី​នានា​របស់​ស្ថានីយទូរទស្សន៍​ឡើយ នាង​ក៏​ជា​តារាចម្រៀង ទទួល​ការគាំទ្រ​ខ្លាំង​នៅ​ហ្វេ​ស​ប៊ុ​ក និង យូ​ធូប ផងដែរ​៕ ដោយ បូ​រិ​ន​