វូ ជី​ង ឈរ​នៅ​ទី​កំពូល​នៃ​តារាង​តារា​ចិន​លំដាប់​កំពូល​ទាំង​១០០​របស់​ទស្សនា​វ​ដ្តី Forbes

502
ចែករម្លែក

តារា​សម្តែង​ចិន​លោក​វូ ជី​ង បានចាប់ផ្តើម​ឡើងទៅ​ឈរ​នៅ​ទី​កំពូល​នៃ​តារាង​តារា​ចិន​លំដាប់​កំពូល​ទាំង​១០០​របស់​ទស្សនា​វ​ដ្តី Forbes កាលពី​ថ្ងៃ​អង្គារ ទី​២០ សីហា ខណៈដែល​តារា​សម្តែង​ចិនដីគោក​រូបនេះ​ទទួលបាន​ចំណាត់ថ្នាក់​កំពូល​នៅក្នុង​បញ្ជី​នៅ​ឆ្នាំនេះ​។​

​ការឡើង​កូត​ដ៏​អស្ចារ្យ​របស់​វូ​មិនមាន​អ្វី​គួរឱ្យភ្ញាក់ផ្អើល​នោះទេ ព្រោះ​តារា​សម្តែង​រូបនេះ​ធ្វើបាន​ល្អ​ជាង​មិត្ត​រួម​អាជីព​របស់គាត់​នៅ​កន្លែង​លក់​សំបុត្រ​ភាពយន្ត​ចិន ដោយ​សម្តែង​នៅក្នុង​រឿង Wolf Warrior 2 (២០១៧) និង រឿង The Wandering Earth (២០១៩) ដែលជា​ខ្សែភាពយន្ត​រកចំណូលបាន​ខ្ពស់បំផុត​នៅ​ប្រទេស​ចិន​។ គាត់​នឹង​សម្តែង​នៅក្នុង​ខ្សែភាពយន្ត Mount Everest ដែល​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី ៣០ កញ្ញា​។​

​ចំណាត់ថ្នាក់​ទី​ពីរបាន​ទៅ​តារា​សម្តែង​ចិន​ឈ្មោះ ហ័ង ប៉ាវ ដែល​ល្បី​នៅក្នុង​ខ្សែភាពយន្ត​ដូចជា រឿង Crazy Stone (២០០៦) រឿង Cow (២០០៩) និង​រឿង Lost In Thailand (២០១២)​។ គាត់​បានទទួល​ពានរ​ង្វាន់​ជា​តារា​សម្តែង​ឆ្នើម​សម្រាប់​ភាពយន្ត Cow នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​សេះ​មាស​ក្នុង​ឆ្នាំ ២០០៩ និង​បានចាប់ផ្តើម​អាជីព​ជា​អ្នកដឹកនាំ​ដំបូង ជាមួយ​ភាពយន្ត The Island កាលពី​ឆ្នាំមុន​។​

​តារា​ចិន ហ៊ូ ជេ និង ស៊ូ ចេង ជាប់​លេខ​៣​និង​លេខ​៤​។ ស៊ូ ចេង​ឈ្នះ​ពាន​តារា​ឆ្នើម​ក្នុង​រឿង Dying To Survive (២០១៨) នៅឯ​កម្មវិធី​ប្រគល់​ពានរង្វាន់​សេះ​មាស​ឆ្នាំមុន​។

​កំពូល​តារា​សម្តែង​តៃវ៉ាន់ ជេ ជូ ជាប់​លេខ​៥ ដោយ​រំកិល​ពី​លេខ​៩​ក្នុង​តារាង​កាលពី​ឆ្នាំមុន​។ សិន តេង​, ចូ​វ តុង​យូ​, ជែក​សុន យី​, យ៉ាង មី និង គ្រី​ស វូ ក៏​ជាប់​ចំណាត់ថ្នាក់​កំពូល​ទាំង​១០​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

វូ ជី​ង ជាប់​ចំណាត់​កំពូល​នៃ​តារា​ល្បី​ទាំង​១០០​របស់​ចិន
#