វើលខាប់៖ បុរស​វៀតណាម​សំរេចចិត្ត​លួច​រថយន្ត​ពេទ្យ​ក្រោយ​ចាញ់​បាល់​វើ​ល​ខាប់

913
ចែករម្លែក
  • 46
    Shares

​បុរស​អត់​ផ្ទះសម្បែង​ម្នា​ក់នៅ​ក្រុង​ហូ ជី​មី​ញ ត្រូវបាន​ចាប់ខ្លួន​ក្នុងពេល​ព្យាយាម​បើករថយន្ត​ពេទ្យ​ដែល​ខ្លួន​លួច​ចេញពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​ដើម្បី​លក់​សងបំណុល​ដោយសារ​​ចាញ់​ការ​ភ្នាល់​បាល់ទាត់​ពិភពលោក​(​វើ​ល​ខាប់​)​។​

​ប៉ូលិស​នៅ​សង្កាត់​ប៊ី​ញ​តាន់​ក្នុង​ទីក្រុង​ភាគខាងត្បូង​នេះ​និយាយថា ខ្លួន​កំពុង​ស៊ើបអង្កេត​លើ​បុរស​ឈ្មោះ ង្វៀន មី​ញ ហូ អាយុ​៣៨​ឆ្នាំ ចំពោះ​ចោរកម្ម​ក្រោយពី​ឃាត់ខ្លួន​​បុរស​នេះ​កាលពី​ថ្ងៃអាទិត្យ​ក្នុងពេល​ព្យាយាម​លួច​រថយន្ត​ពេទ្យ​ពី​មន្ទីរពេទ្យ​រដ្ឋ​មួយ​។​

​ហូ ដែល​រស់​នៅតាម​ចិញ្ចើមថ្នល់​នៃ​ទីក្រុង​នេះ បាន​ចូលក្នុង​បរិវេណ​នៃ​មន្ទីរពេទ្យ​Trieu An Hospital​ក្នុង​សង្កា​ត​ប៊ី​ញ​តាន់​នៅ​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​ថ្ងៃអាទិត្យ​ដើម្បី​សុំ​​អាហារ​។​ក្រោយ​បាន​អាហារ​បំពេញ​ក្រពះ​ហើយ ហូ​បានឃើញ​រថយន្ត​ពេទ្យ​ចត​ចោល​ក្នុង​កន្លែង​ចត​នៃ​មន្ទីរពេទ្យ​ដោយមាន​ទាំង​កូនសោរ​នៅជាប់​នឹង​កន្លែង​ចាក់​បញ្ឆេះ​​តែម្តង​។​

​ឃើញ​ឱកាសល្អ​ដូច្នេះ ហូ​បាន​ចូលក្នុង​រថយន្ត​និង​បើក​ចេញទៅ​ក្នុង​បំណង​លក់​វា​ថោកៗ​ដើម្បី​បាន​លុយ​លឿន​យកទៅ​សងបំណុល​។​តែ​ផែនការ​នេះ​បាន​រលាយ​ដូច​អំបិល​​ត្រូវ​ទឹក នៅពេល​និយោជិត​នៅ​កន្លែង​យកលុយ​សេវា​ផ្លូវ​មួយ​ចម្ងាយ​ប្រមាណ​១១​គីឡូម៉ែត្រ​ពូ​មន្ទីរពេទ្យ បាន​សង្ស័យ​លើ​អ្នកបើករថយន្ត​ពេទ្យ​និង​មិន​អនុញ្ញាតអោយ​ឆ្លង​​កាត់​ហើយ​ទាក់ទង​សមត្ថកិច្ច​ជាបន្ទាន់​។​

​ទីបំផុត​នៅ​ស្ថានីយ​ប៉ូលិស ហូ បាន​សារភាព​ចំពោះ​បទល្មើស​របស់ខ្លួន​។​

​យោងតាម​ប៉ូលិស រថយន្ត​ពេទ្យ​នេះ​ថ្លៃ​ប្រមាណ​៣២០​លាន​ដុង​(១៤.០០០​ដុល្លារ​)៕​ដោយ​៖​វាសនា​

#