វើ​ន ត្រ​យ​យើ ផឹកស្រា​លើស​កម្រិត​ដល់​ទៅ ៣ ដង មុនពេល​ដឹក​ចូល​ពេទ្យ​ប៉ុន្មាន​សប្តាហ៍ មុន​មរណភាព​របស់គាត់​

317

​វេ​ប​សាយ TMZ បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ទី​២៣​មេសា​ថា លោក វើ​ន ត្រ​យ​យើ (Verne Troyer) បាន​ផឹក​ជាតិ​អាល់កុល​លើស​កម្រិត​ច្បាប់​កំណត់​ដល់​ទៅ ៣ ដង នៅពេល​គាត់​ត្រូវគេ​ដឹក​ទៅ​មន្ទីរពេទ្យ​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ល​ឡេស កាលពី​ដើមខែ​នេះ បន្ទាប់ពី​តេ​ប្រាប់​អ្នក​ចាំ​ទទួល​លេខ ៩១១ ថា គាត់​ចង់​បញ្ចប់ជីវិត​របស់គាត់​។​

​វេ​ប​សាយ​ទស្សនា​វ​ដ្តី​នេះ​បាន​រាយការណ៍​ថា បុរស​វ័យ ៤៩ ឆ្នាំ ដែល​ស្លាប់​កាលពី​ថ្ងៃ​សៅរ៍ ទី​២១ មេសា​នេះ ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃទី ២ មេសា បន្ទាប់ពី​តេ​ទៅ​លេខ ៩១១ ដោយ​ខ្លួនឯង​ដោយ​ក្តី​អស់សង្ឃឹម និង​បាក់​ទឹកចិត្ត​ជាខ្លាំង​។ វេ​ប​សាយ​ដដែល​បាន​ដកស្រង់​ប្រភព​នានា​និយាយថា ត្រ​យ​យើ មិនមាន​ចលនា​កម្រើក​សូម្បីតែ​បន្តិច ពេល​ដឹក​ដល់​មន្ទីរពេទ្យ​។​

TMZ បាន​រាយការណ៍​ថា បុរស​ដែលមាន​ដើមកំណើត​នៅ​រដ្ឋ​មី​ស៊ី​ហ្គែ​ន​រូបនេះ ត្រូវបាន​ផ្ទេរ​ទៅ​បន្ទប់​ដាច់ដោយឡែក​មួយ ដែលមាន​ធនធាន​ល្អៗ ដើម្បី​ថែទាំ​គាត់ នៅពេល​ខ្លួនប្រាណ​ទាំងមូល​របស់គាត់​លែង​កម្រើក ហើយ​នាំឱ្យ​បុគ្គលិក​ពេទ្យ​ដាក់​បំពង់​អុកស៊ីសែន​ទ្រទ្រង់​ជីវិត​គាត់​។​

TMZ បានឱ្យដឹង​ទៀតថា សុខភាព​របស់​ត្រ​យ​យើ ដែល​ល្បីល្បាញ​ពេល​ដើរតួ ឈ្មោះ មី​នី មី (Mini-Me) ជាមួយ​លោក ម៉ៃ អេ​ម​យើ នៅក្នុង​ខ្សែភាពយន្ត Austin Powers បាន​បន្ត​យ៉ាប់យ៉ឺន ហើយ​គេ​បាន​ដក​អុកស៊ីសែន​ចេញ មុនពេល​គាត់​ស្លាប់ កាលពី​ថ្ងៃ​សៅរ៍​។​

​យោងតាម TMZ បានឱ្យដឹងថា លទ្ធផល​ពិសោធន៍​រកមើល​ជាតិពុល​កំពុង​ធ្វើ​នៅឡើយ​ទេ​សម្រាប់​ត្រ​យ​យើ ខណៈដែល​មន្ទីរពេទ្យ​បាន​បិទ​បញ្ចប់​ការធ្វើ​កោសល្យវិច័យ​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

តារា​តឿ វើ​ន ត្រ​យ​យើ ស្លាប់​កាលពី​ថ្ងៃ​សៅរ៍