វើ​ល​ខាប់​លើក​នេះ​ជា​វើ​ល​ខាប់​ចុងក្រោយ​សម្រាប់​កីឡាករ​ចាស់ៗ​ក្នុង​ជំនាន់​មាស​របស់​អេ​ស្ប៉ា​ញ​

791
ចែករម្លែក

​បន្ទាប់ពី​ជួប​ការលំបាក​នាពេល​ថ្មីៗ​នេះ​នៅឯ​ការប្រកួត​ធំៗ តារាបាល់ទាត់​ជំនាន់​មាស​របស់​អេ​ស្ប៉ា​ញ​អាច​នឹងត្រូវ​ប្រឈមមុខ​នឹង​ការឈរជើង​ជា​លើកចុងក្រោយ​នៅក្នុង​ការប្រកួត​បាល់ទាត់​ពិភពលោក​។​

​ដោយ​ឈ្នះ​ពានរង្វាន់​អឺរ៉ុប​២​លើក​និង​វើ​ល​ខាប់​មួយ​លើក ក្រុម​អេ​ស្ប៉ា​ញ​គ្មាន​នរណា​អាច​បញ្ឈប់​បានឡើយ​នៅ​ចន្លោះ​ឆ្នាំ ២០០៨ និង​ឆ្នាំ ២០១២​។​

​ប៉ុន្តែ​ពួកគេ​បាន​ចាប់​ដួលរលំ​នៅ​វើ​ល​ខាប់ ឆ្នាំ ២០១៤ ដោយ​មិនអាច​ឆ្លង​ផុតពី​វគ្គ​ជម្រុះ​ក្នុង​ពូ​ល និង​ខ្ទាត​ចេញពី​យូរ៉ូ ២០១៦ នៅក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​។ ដោយសារ​ហេតុនេះហើយ​គ្រប់គ្នា​បាន​ចោទ​ជា​មន្ទិល​ថា​តើ​គ្រូបង្វឹក​ថ្មី​លោក ជូ​លែ​ន ឡូ​ប៉េ​តេ​ហ្គី អាចជួយ​ក្រុម​អេ​ស្ប៉ា​ញ​ឆ្លង​ផុត​ការប្រកួត​ជម្រុះ​វើ​ល​ខាប់​បាន​ឬ​អត់ មុនពេល​អេ​ស្ប៉ា​ញ​ឆ្លង​ផុត​ក្នុង​វគ្គ​ជម្រុះ​ដែលមាន​ជម្រើសជាតិ​អ៊ីតាលី​ប្រកួត​ដែរនោះ​។​

​លោក​ឡូ​ប៉េ​តេ​ហ្គី​បាន​ច្របាច់​បញ្ចូល​គ្នា​នូវ​កីឡាករ​មាន​ទេពកោសល្យ​លេចធ្លោ​ថ្មីៗ​ជាមួយ​កីឡាករ​ជើងចាស់​មាន​បទពិសោធ​ច្រើន​ដើម្បី​ឡើងមក​លេង​នៅ​វើ​ល​ខាប់​លើក​ទី​១១​នេះ​។​

​ក្រុម​ជម្រើសជាតិ​ឈុត​ធំ​របស់​អេ​ស្ប៉ា​ញ​៖

​អ្នកចាំទី : ដេវីត ដេ​ហ៊ែរ (Manchester United), ប៉េ​ប៉ា រី​ណា (Napoli), កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Athletic Bilbao)

​ខ្សែការពារ : ចូ​ឌី អាល់​បា (Barcelona), សេសា អា​ភ្លី​ក្វេ​តា (Chelsea), ណា​ចូ ម៉​ង់​រ៉េ​អាល់ (Arsenal), ដា​នី ខា​វ៉ា​ចាល់ (Real Madrid), ណា​ចូ ហ្វើ​ណង់​ដេ​ស (Real Madrid), ជើ​រ៉ាត់ ពី​កេ (Barcelona), សឺ​ជី​អូ រ៉ា​ម៉ូ​ស (Real Madrid), អាល់​វើ​រ៉ូ អូ​ឌ្រី​អូ​ហ្សូ​ឡា (Real Sociedad)

​ខ្សែបម្រើ : ធី​អា​ហ្គោ អាល់​កាន់​តារា (Bayern Munich), សឺ​ជី​អូ ប៊ូ​ស្កេ​ត (Barcelona), អង់​ដ្រេ អ៊ី​នី​ស្តា (Barcelona), កូ​កេ (Atletico Madrid), សា​អ៊ូ​ល នី​ហ្គេ​ស (Atletico Madrid), ម៉ា​កូ អា​សិន​ស៊ីអូ (Real Madrid), ដេវីត ស៊ី​ល​វ៉ា (Manchester City), លូ​កាស វ៉ាស​ក្វេស (Real Madrid), អ៊ី​ស្កូ (Real Madrid)

​ខ្សែប្រយុទ្ធ : អៀ​ហ្គោ អា​ស្ប៉ាស់ (Celta Vigo), រ៉ូ​ឌ្រី​ហ្គោ (Valencia), ឌី​ហ្គោ កូ​ស្តា (Atletico Madrid)៕ ដោយ៖ កញ្ញាដាលីស

ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ