វើ​ល​ខាប់​ស្រី ៖ ហូ​ឡង់​ឈ្នះ​ស៊ុយអែត ១-០ នៅ​វគ្គ​បន្ថែម​ម៉ោង ដើម្បី​ឡើងទៅ​ជួប​អាម៉េរិក​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​

506
ចែករម្លែក

​ក្រុម​ជម្រើសជាតិ​ស្រី​ហូ​ឡង់​បាន​ឡើង​ទៅដល់​វគ្គ​ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ស្រី​ជា​លើកដំបូង​របស់​ពួកគេ​បន្ទាប់ពី​ការ​ស៊ុត​បញ្ចូល​ទី​នៅ​វគ្គ​ថែម​ម៉ោង​របស់​ខ្សែបម្រើ Manchester United នាង ជែក​គី ហ្គ្រូ​និ​ន បានកំណត់​ឃើញ​អ្នកឈ្នះ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់នឹង​ក្រុម​ស៊ុយអែត​។

​ម្ចាស់​តំណែង​ជើងឯក​អឺរ៉ុប​មួយ​នេះ​នឹង​ជួប​ជាមួយ​ម្ចាស់​ជើងឯក​វើ​ល​ខាប់​សហរដ្ឋ​អាម៉េរិក​ក្នុង​ទីក្រុង​លី​យ៉ង់​នៅ​ថ្ងៃអាទិត្យ​ខាងមុខនេះ បន្ទាប់ពី​កូនក្រុម​របស់លោក​ស្រី​ជី​ល អែល​លី​ស ឈ្នះ​ក្រុម​ជម្រើសជាតិ​អង់គ្លេស ២-១​។

​អ្នកគាំទ្រ​ចំនួន ៤៨.៤៥២ នាក់​នៅក្នុង​កីឡដ្ឋាន Stade de Lyon ដំបូង​ហាក់​ត្រៀមខ្លួន​ចាំមើល​ការ​ស៊ុត​បាល់​១១​ម៉ែត្រ​កាត់សេចក្តី​ដ៏​រំជើបរំជួល​ទៅហើយ ប៉ុន្តែ​ការ​ស៊ុត​រាប​ដី​ដ៏​ស្អា​តរបស់​កីឡាការិនី​ហ្គ្រោ​និ​ន​បាន​ពន្លិច​ក្តីសង្ឃឹម​របស់​ស៊ុយអែត​ក្នុងការ​ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជា​លើក​ទី​ពីរ​របស់ខ្លួន​។​

​ជម្រើសជាតិ​ហូ​ឡង់​នឹង​ប៉ះ​សហរដ្ឋ​អាម៉េរិក​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ​ខាងមុខ ចំណែក​ស៊ុយអែត​នឹង​ប៉ះ​អង់គ្លេស​ដើម្បី​ដណ្តើម​លេខ​៣​នៅ​ថ្ងៃ​សៅរ៍​នៅ​ទីក្រុង​នី​ស​៕ ដោយ៖ កញ្ញាដាលីស

ហូ​ឡង់​នឹង​ប៉ះ​អាម៉េរិក​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃអាទិត្យ បន្ទាប់ពី​ឈ្នះ​ស៊ុយអែត ១-០