វើ​ល​ខាប់​៖ អ៊ី​ស្លង់ ជា​ប្រទេស​តូច​បំផុត​ដែល​ឡើងទៅ​វើ​ល​ខាប់ ខណៈ​គ្រូបង្វឹក​មាន​អាជីព​មួយទៀត ជា​ម្ចាស់​គ្លីនិក​ធ្មេញ​

447

​ក្រុម​តូច​ល្អិត​បំផុត​នេះ​កំពុងធ្វើដំណើរ​ឆ្ពោះទៅ​ប្រទេស​រុស្ស៊ី​។ ពេល​និយាយ​ដល់​ក្រុម​ជម្រើសជាតិ​មកពី​ប្រទេស​តូច​បំផុត​លើ​លោក​ដែល​បាន​ឡើងទៅ​វើ​ល​ខាប់ ចូរ​ក្រឡេក​ទៅ​មើល​ប្រទេស​អ៊ី​ស្លង់​។​

​ជាមួយ​ប្រជាជន​សរុប​ប្រហែល ៣៣០.០០០ នាក់ ប្រទេស​បែប​ពនេចរ​នេះ​គឺជា​ប្រទេស​តូច​ជាងគេ​បំផុត ដែល​អាច​ចូលរួម​ក្នុងការ​ប្រកួត​វើ​ល​ខាប់​មិន​ធ្លាប់មាន​ពីមុនមក​។ កាលពី ២ ឆ្នាំមុន អ៊ី​ស្លង់​បាន​ឈានដល់​ការប្រកួត​ដណ្តើម​ជើងឯក​អឺរ៉ុប​ជា​លើកដំបូង​ផងដែរ និង​បាន​ឡើងដល់​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ ដោយ​ទម្លាក់​អង់គ្លេស​។​

​រឿងនិទាន​របស់​ជម្រើស​អ៊ី​ស្លង់​រឹតតែ​ជក់ចិត្ត​ដិតអារម្មណ៍​ចង់​តាមដាន​ថែមទៀត ដោយសារ​អ្នកគាំទ្រ​ដ៏​អស្ចារ្យ​របស់​ពួកគេ ដែល​បាន​បង្ក​សំឡេង​ឮ​ខ្លាំងៗ​ដ៏​ល្បី​កាលពី​យូរ៉ូ​រដូវក្តៅ​នៅ​ប្រទេស​បារាំង​ក្នុង​ឆ្នាំ ២០១៦​។ កុំ​ភ្ញាក់ផ្អើល​បើ​អ៊ី​ស្លង់​មាន​ឥទ្ធិពល​ដូចគ្នា​ដដែល​នេះ​នៅក្នុង​ប្រទេស​រុស្ស៊ី​។​

​ក្រៅពី​រឿងនិទាន​ដ៏​ជក់ចិត្ត​នេះ នៅមាន​រឿងនិទាន​មួយទៀត​អំពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ លោក ហី​ម៉ា ហល់​គ្រី​ម​សុន (Heimar Hallgrimsson) ដែល​ក្រៅពី​បង្ហាត់​ក្រុម​ជម្រើសជាតិ គាត់​នៅមាន​គ្លី​នី​ក​ធ្មេញ​មួយទៀត​នៅក្នុង​ទីក្រុង​តូច​មួយ​នៅ​អ៊ី​ស្លង់​។ ក្រុម​ដែល​ពោរពេញ​ដោយ​ការព្យាយាម​និង​មិន​មើលបំណាំ​គ្នា​មួយ​នេះ​កំពុង​រស់នៅក្នុង​ក្តី​សុបិន​មែនទែន​របស់​ពួកគេ​នៅ​ចំពោះមុខ​ពិភពលោក​ដែល​ទន្ទឹងរង់ចាំ​មើល​ព្រឹត្តិការណ៍​វើ​ល​ខាប់​នេះ​។​

​ជម្រើសជាតិ​អ៊ី​ស្លង់ ៖
​អ្នកចាំទី : Hannes Thor Halldorsson (Randers FC), Runar Alex Runarsson (FC Nordsjælland), Frederik Schram (FC Roskilde)

​ខ្សែការពារ : Kari Arnason (Aberdeen), Ari Freyr Skulason (K.S.C. Lokeren Oost-Vlaanderen), Birkir Mar Saevarsson (Hammarby), Sverrir Ingi Ingason (FC Rostov), Hordur Magnusson (Bristol City), Holmar Orn Eyjolfsson (Maccabi Haifa), Ragnar Sigurdsson (FC Rostov)

​ខ្សែបម្រើ : Johann Berg Gudmundsson (Burnley), Birkir Bjarnason (Aston Villa), Arnor Ingvi Traustason (Malmo FF), Emil Hallfredsson (Udinese), Gylfi Sigurdsson (Everton), Olafur Ingi Skulason (Kardemir Karabukspor), Rurik Gislason (FC Nurnberg), Samuel Fridjonsson (Valerenga), Aron Gunnarsson (Cardiff City)

​ខ្សែប្រយុទ្ធ : Alfred Finnbogason (FC Augsburg), Bjorn Bergmann Sigurdarson (FC Rostov), Jon Dadi Bodvarsson (Reading), Albert Gudmundsson (PSV Eindhoven)៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​អ៊ី​ស្លង់