វើ​ល​ខាប់ ៖ កីឡាករ​ប្រេ​ស៊ី​ល​ហ្វឹកហាត់​ជាមួយ​កូនៗ ត្រៀម​ប្រកួត​ជាមួយ​បែលហ្ស៊ិក​

1017
ចែករម្លែក

​ជួនកាល​វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​ចាប់ផ្តើម​ហ្វឹកហាត់ នៅពេលដែល​អ្នក​នៅ​ក្មេង​ដើម្បី​ទទួលជោគជ័យ​។ កីឡាករ​ប្រេ​ស៊ី​ល​ទាំងនេះ​បានដឹង​អំពី​រឿង​នេះហើយ​បានសម្រេច​ចិត្ត​បង្ហាញ​ដល់​គ្រប់គ្នា​ឱ្យដឹងថា​តើ​ក្រុមគ្រួសារ​និង​ស្មារតី​ក្រុម​មានន័យ​យ៉ាងណា​។​

​ក្រុម​ប្រេ​ស៊ី​ល​បានរៀបចំ​វគ្គ​ហ្វឹកហាត់​ពិសេស​មួយ​ជាមួយ​ក្រុមគ្រួសារ​របស់​ពួកគេ​នៅមុន​ការប្រកួត​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​វើ​ល​ខាប់​ទល់នឹង​ក្រុម​បែ​ល​ហ្សិ​ក​។​

​ការប្រកួត​នឹង​ចាប់ផ្តើម​នៅ​ទីក្រុង​កា​ហ្សា​ន​នៅ​ថ្ងៃទី ៦ កក្កដា​នេះ ដែល​នេះ​មានន័យថា វា​នឹង​ក្លាយជា​ការហ្វឹកហាត់​ចុងក្រោយ​សម្រាប់​ប្រេ​ស៊ី​ល​នៅ​ទីក្រុង​សូ​ជី ហើយ​ក្នុងករណី​ដែល​ពួកគេ​ទទួល​ជ័យជម្នះ កីឡាករ​នឹងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង​សេន​ភី​ត​ធឺ​ស្បឺ​ក សម្រាប់​ការប្រកួត​បន្ទាប់​ទៀត​៕ ដោយ៖ កញ្ញាដាលីស

កីឡាករ​ប្រេ​ស៊ី​ល​ហ្វឹកហាត់​ជាមួយ​កូនៗ​នៅមុន​ពេល​ជួប​បែលហ្ស៊ិក​ថ្ងៃនេះ