វើ​ល​ខាប់ ៖ ក្រុម​ណា​នឹង​ឆ្លង​ផុត​វគ្គ ១៦ ក្រុម​ចុងក្រោយ​?

1368
ចែករម្លែក

ក្រុម ឡើងទៅ វគ្គ ១៦ ក្រុម ចុងក្រោយ ត្រូវបាន រកឃើញ អស់ហើយ បន្ទាប់ពី ប្រកួត ជម្រុះ តាម ពូ ល ចប់ កាលពី ថ្ងៃ ព្រហស្បតិ៍ ទី ២៨ មិថុនា ។ ការប្រកួត វគ្គ ១៦ ក្រុម ចុងក្រោយ នឹង ចាប់ផ្តើម នៅ ថ្ងៃ សៅរ៍ ទី ៣០ មិថុនា ដោយ បារាំង ប៉ះ អា ហ្ស ង់ ទីន និង មួយគូ ទៀត ទាត់ នៅពេល យប់ បន្តិច គឺ អ៊ុយ រូ ហ្គា យ ប៉ះ ព័រ ទុយ ហ្គា ល់ ។

* បារាំង Vs អា ហ្ស ង់ ទីន (៣០ មិថុនា នៅ ទីក្រុង កា ហ្សា ន )
ទម្រង់ លេង របស់ បារាំង ៖
លេង មិន ស៊ីចង្វាក់ គ្នា ទេ ទោះបី ជាប់ លេខ ១ ក្នុង ពូ ល ក៏ដោយ ។ តែ ខ្សែការពារ បារាំង រឹងមាំ ណាស់ ថ្វីត្បិតតែ ប្រយុទ្ធ ឥឡូវ មិនទាន់ មុត ស្រួច ក៏ដោយ ហើយ ប្រព័ន្ធ ប្រយុទ្ធ ដែលមាន កីឡាករ ដូចជា គ្រី ស្មាន់ , ផូ ល ផុ ក បា និង អេ បា ហ្វេ នឹង ចាប់ផ្តើម ស៊ីចង្វាក់ គ្នា នៅ ប្រកួត សំខាន់ៗ ។

ទម្រង់ លេង របស់ អា ហ្ស ង់ ទីន ៖
អន់ មួយ ចប់ ។ ពួកគេ ឈ្នះ ដោយសារ គ្រាប់ ចុង ម៉ោង របស់ ខ្សែការពារ ម៉ា កូ ស រ៉ូ ហូ ទម្លាយ សំណាញ់ នី ហ្សេ រី យ៉ា បន្ទាប់ពី លេង យ៉ាង អន់ បណ្តាលឱ្យ ចាញ់ ក្រូ អាស៊ី ៣-០ និង ស្មើ ក្រុម តូចតាច អ៊ី ស្លង់ ។ ដោយមាន កីឡាករ ម៉េ ស ស៊ី អ្វីៗ គឺអាច ទៅរួច ទាំងអស់ ។

កីឡាករ សំខាន់ ៖ ផូ ល ផុ ក បា Vs ម៉ា ស្កេ រ៉ាណូ
ក្រូ អាស៊ី លេង ក្រឡុក ខ្សែបម្រើ អា ហ្ស ង់ ទីន ឡើង វិលមុខ ហើយ ម៉ា ស្កេ រ៉ាណូ ជា អ្នកធ្វើ ឱ្យមាន បាល់ ពិន័យ ប៉េ ណា ល់ ទី ពេល ប៉ះ នី ហ្សេ រី យ៉ា ដែល នេះ ជា កំហុស ធ្ងន់ ណាស់ ។ ពេល អា ហ្ស ង់ ទីន ដាក់ កីឡាករ បា ណេ ហ្គា ភ្លាម ម៉ា ស្កេ រ៉ាណូ ចាប់ផ្តើម លេង ល្អ ភ្លែត ប៉ុន្តែ ប្រសិនបើ ផុ ក បា លេង ល្អ វិញ នោះ បារាំង នឹង គ្របដណ្តប់ លើ ការប្រកួត តែម្តង ។

ការ ទស្សន៍ទាយ ៖ បារាំង ឈ្នះ ។

* អ៊ុយ រូ ហ្គា យ Vs ព័រ ទុយ ហ្គា ល់ (៣០ មិថុនា នៅ ទីក្រុង សូ ជី )
ទម្រង់ លេង របស់ អ៊ុយ រូ ហ្គា យ ៖
ឆ្លង ផុត ពូ ល យ៉ាង ងាយស្រួល និង ជាពិសេស ផ្តួល ម្ចាស់ផ្ទះ រុស្ស៊ី យ៉ាង ផុយ បំផុត ដែល នេះ នឹង ធ្វើឱ្យ គូប្រជែង មានការ បារម្ភ ច្រើន ។ ប្រព័ន្ធ បម្រើ និង ប្រយុទ្ធ ដូចជា ខ្វះ ភាពស៊ីចង្វាក់ គ្នា បន្តិច ប៉ុន្តែ កំផែង ការពារ វិញ រឹងមាំ ដូច ថ្ម ដោយ មិនទាន់ របូត សូម្បី មួយគ្រា ប់ នោះឡើយ ។

ទម្រង់ លេង របស់ ព័រ ទុយ ហ្គា ល់ ៖
គ្រាប់ បាល់ ហែ ត ទ្រី ក (Hat-trick) របស់ រ៉ូ ណា ល់ ដូ ទុកចោល មួយ ឡែក សិន សំខាន់ ទម្រង់ លេង របស់ ពួកគេ ជារួម គឺ មធ្យម ។ តែ ដរាបណា រ៉ូ ណា ល់ ដូ នៅតែមាន វត្តមាន ព័រ ទុយ ហ្គា ល់ នឹង មិនមាន បញ្ហា នោះឡើយ ។ អ្វីដែល ព័រ ទុយ ហ្គា ល់ បារម្ភ ជាងគេ គឺ ខ្សែការពារ មិនសូវ រឹងមាំ ដូច កាល ពួកគេ ឈ្នះ ពាន យូរ៉ូ ២០១៦ នោះឡើយ ។

កីឡាករ សំខាន់ ៖ ឌី ហ្គោ ហ្គោ ឌី ន Vs រ៉ូ ណា ល់ ដូ
គេ មិនអាច ប្រកែក បានទេ ថា នេះ ជា ខ្សែការពារ កណ្តាល ល្អ ដាច់ គេ លើ លោក ប៉ះ ជាមួយ ខ្សែប្រយុទ្ធ កណ្តាល ល្អ ដាច់ គេ លើ លោក ។ អ្នក ទាំង ២ ស្គាល់គ្នា ច្បាស់ ណាស់ ព្រោះ លេង នៅ ទីក្រុង ម៉ា ឌ្រី ត ឱ្យ ក្រុម Atletico និង Real ៨ ឆ្នាំ មកហើយ ។

ការ ទស្សន៍ទាយ ៖ ការប្រកួត នេះ នឹង ពិបាក ស៊ុត បញ្ចូល ទី គ្នា ដែល អាច នឹង ឈានដល់ វគ្គ ថែម ម៉ោង ២ ដង ។ ព័រ ទុយ ហ្គា ល់ ជា អ្នកឈ្នះ ។

* អេ ស្ប៉ា ញ Vs រុស្ស៊ី (១ កក្កដា នៅ ទីក្រុង មូ ស្គូ )
ទម្រង់ លេង របស់ អេ ស្ប៉ា ញ ៖
មិនទាន់ ល្អ គ្រប់គ្រាន់ ។ ពួកគេ លេង យ៉ាង លំបាក ពេល ប៉ះ អ៊ីរ៉ង់ និង ម៉ា រ៉ុ ក ។ អ្នកចាំទី ដេវីត ដេ ហ័ រ បង្កកំហុស ញឹកញាប់ ប៉ុន្តែ ខ្សែប្រយុទ្ធ កូ ស្តា នៅតែ អាច រក គ្រាប់ បាល់ បាន យ៉ាង ស្រួល ចំណែក អ៊ី ស្កូ លេង លេចធ្លោ ជាងគេ ក្នុង ក្រុម អេ ស្ប៉ា ញ ។

ទម្រង់ លេង របស់ រុស្ស៊ី ៖
អា រ៉ា ប៊ី សា អូឌីត និង អេ ហ្ស៊ី ប ខ្សោយ ណាស់ មិនអាច ប្រៀប ផ្ទឹ ប នឹង រុស្ស៊ី បានទេ ប៉ុន្តែ នៅពេល រុស្ស៊ី ប៉ះ ក្រុម ខ្លាំង អ៊ុយ រូ ហ្គា យ ពួកគេ មើលទៅ គ្រាន់តែ ជា ក្រុម ធម្មតាៗ ព្រោះ ក្នុង ក្រុម រុស្ស៊ី ពុំមាន កីឡាករ ពូកែ ញាក់ ស៊ី ចង្កេះ ខ្សែការពារ នោះទេ ពោលគឺ លេង ធម្មតាៗ ស្មើ ជើង គ្នា ដូច្នេះ ពិបាក នឹង ក្រឡុក ក្រុម ខ្លាំងៗ ណាស់ ។

កីឡាករ សំខាន់ ៖ ឌី ហ្គោ កូ ស្តា Vs សឺ ហ្គី អ៊ី កណា សេ វិច
ដោយ ភ្លាត់ស្នៀត បញ្ជូន បាល់ ឱ្យ ល្វី ស ស្វា រ៉េ ស ស៊ុត ចូល ផុយៗ ខ្សែការពារ កណ្តាល រុស្ស៊ី រូបនេះ ជារួម គឺ លេង រឹងមាំ ល្អ ណាស់ ប៉ុន្តែ កូ ស្តា ដែល ប្រើ មាឌ មាំ ជល់ ខ្សែការពារ នឹង ជា តេស្ត ដ៏ លំបាក មួយ សម្រាប់ អ៊ី កណា សេ វិច ។ ខ្សែប្រយុទ្ធ ក្មេងៗ របស់ អេ ស្ប៉ា ញ នឹងដាក់ ការវាយលុក មិន សំចៃ ដៃ ឡើយ ទៅលើ ខ្សែការពារ វ័យ ចំណាស់ៗ របស់ រុស្ស៊ី ។

ការ ទស្សន៍ទាយ ៖ អេ ស្ប៉ា ញ ឈ្នះ យ៉ាង លំបាក ។

* ក្រូ អាស៊ី Vs ដា ណឺ ម៉ាក (១ កក្កដា នៅ ទីក្រុង នី ស្នី នូវ ហ្គោ រ៉ូ ដ )
ទម្រង់ លេង របស់ ក្រូ អាស៊ី ៖
លេង ឡើង ជើង ខ្លាំងណាស់ នៅ វើ ល ខាប់ លើក នេះ ។ ជម្រើស ដំបូង របស់ ក្រូ អាស៊ី បាន យកឈ្នះ អា ហ្ស ង់ ទីន និង នី ហ្សេ រី យ៉ា យ៉ាង ងាយ ហើយ បាន បង្ហាញថា ពួកគេ មាន ប្រភព កីឡាករ ល្អ ច្រើន ដោយ ប្រើតែ បម្រុង ក៏ អាច ឈ្នះ ជម្រើស ដំបូង របស់ អ៊ី ស្លង់ ។ ក្រូ អាស៊ី ឆ្នាំនេះ ជា បេក្ខភាព ឈានមុខ មួយ មិនអាច មើលរំលង បានឡើយ ដោយសារតែ ប្រព័ន្ធ បម្រើ ល្អៗ មានដូចជា កីឡាករ លូ កា ម៉ូ ដ្រិ ច , អ៊ី វ៉ាន់ រ៉ា គី ទីក និង ម៉ា សេ ឡូ ប្រូ ហ្សូ វិច ។

ទម្រង់ លេង របស់ ដា ណឺ ម៉ាក ៖
អាច និយាយបានថា ពួកគេ សំណាង ណាស់ដែ លអាច ជាប់ មក វគ្គ នេះ បន្ទាប់ពី លេង ចាញ់ ប្រៀប គេ ទាំង ៣ ប្រកួត ។ ទោះយ៉ាងណា ប្រព័ន្ធ ការពារ ពួកគេ រឹងមាំ ណាស់ ដូច្នេះ បើ រៀបចំ បានល្អ ពួកគេ នឹងមិន អាច ផ្តួល បាន ងាយៗ នោះឡើយ ។

កីឡាករ សំខាន់ ៖ លូ កា ម៉ូ ដ្រិ ច Vs គ្រី ស្ទា ន អេ រិ កសិន
ម៉ូ ដ្រិ ច បានបង្ហាញ ខ្លួនឯង ថា គាត់ ជា ខ្សែបម្រើ ល្អ ដាច់ គេ នៅលើ ផែនដី នៅក្នុង ព្រឹត្តិការណ៍ វើ ល ខាប់ នេះ ហើយ អេ រិ កសិន ត្រូវតែ លេង ឱ្យ ល្អ ជាង ម៉ូ ដ្រិ ច បើ ដា ណឺ ម៉ាក ពិតជា ចង់ ឆ្លងទៅ វគ្គ បន្ទាប់ ទៀត ។

ការ ទស្សន៍ទាយ ៖ ក្រូ អាស៊ី ឈ្នះ យ៉ាង ងាយស្រួល ។

* ប្រេ ស៊ី ល Vs ម៉ិ ក ស៊ិ ក (២ កក្កដា នៅ ទីក្រុង សា ម៉ា រ៉ា )
ទម្រង់ លេង របស់ ប្រេ ស៊ី ល ៖
មិនទាន់ បង្ហាញ ភាពលេច ធ្លោ នៅឡើយ ទេ ប៉ុន្តែ ប្រេ ស៊ី ល នៅតែ ជា បេក្ខភាព ខ្ពស់ ជាងគេ ដើម្បី លើក ពាន វើ ល ខាប់ នៅ ថ្ងៃទី ១៥ កក្កដា ។ នី ម៉ា លេង រំអួយ ដូច កូនក្មេង ច្រើនលើក ណាស់ ប៉ុន្តែ កីឡាករ ថ្លៃ បំផុត របស់ ពិភពលោក រូបនេះ ហាក់ បញ្ចេញ ទម្រង់ លេង ចិត្តជា កូនប្រុស ឡើងវិញ នៅ ប្រកួត ចុងក្រោយ ហើយ បើ លេង បែបនេះ អ្នកនឹង ឃើញ នី ម៉ា បញ្ចេញ ម ហិ ទ្ធ ឫទ្ធ ជាក់ ជាមិនខាន ។

ទម្រង់ លេង របស់ ម៉ិ ក ស៊ិ ក ៖
ចាប់ផ្តើម ២ ប្រកួត ដំបូង លេង ល្អ ដោយ ផ្តួល ទាំង អាល្លឺម៉ង់ ទៀត ប៉ុន្តែ មក អន់ ចុងក្រោយ ចាញ់ ស៊ុយអែត ដល់ ទៅ ៣-០ ។ បើ កុំ តែ កូរ៉េខាងត្បូង ឈ្នះ អាល្លឺម៉ង់ ម្ល៉េះ សម នឹង ម៉ិ ក ស៊ិ ក ហាលអាវ បាត់ទៅហើយ ។

កីឡាករ សំខាន់ ៖ អ្នកចាំទី អា លី ស សុន Vs ឈី ត ឆា រី តូ
ប្រេ ស៊ី ល ស៊ុត ចូល ស្ទើរ គ្រប់ ប្រកួត ប៉ុន្តែ ពួកគេ ធ្វើឱ្យ ចាក់ចោល ឱកាស ក៏ ច្រើន មិនធម្មតា ដែរ ។ ប្រសិនបើ ឈី ត ឆា រី តូ អាច ស៊ុត ចូល សំណាញ់ ទី របស់ អ្នកចាំទី ប្រេ ស៊ី ល ពេលនោះ ម៉ិ ក ស៊ិ ក ក៏ ប្រហែលជា អាចធ្វើឱ្យ ពិភពលោក ភ្ញាក់ផ្អើល ជាថ្មី ម្តងទៀត ក៏ ថា បាន ។

ការ ទស្សន៍ទាយ ៖ ប្រេ ស៊ី ល ឈ្នះ យ៉ាងតិច ២ គ្រាប់ ដាច់ ។

* បែលហ្ស៊ិក Vs ជប៉ុន ( ថ្ងៃទី ២ កក្កដា នៅ ទីក្រុង រ៉ូ ស្តូវ )
ទម្រង់ លេង របស់ បែលហ្ស៊ិក ៖
ឈ្នះ ទាំង ៣ ប្រកួត ក្នុង ជម្រុះ តាម ពូ ល គឺជា រឿង មិនធម្មតា ឡើយ ។ ពួកគេ ស៊ុត ចូល ប៉ា ណា ម៉ា និង ទុយ ណេ ស៊ី ច្រើនៗ គ្រាប់ ដោយ មិនសូវ ប្រឹង ហើយ ក្រុម ទាំងមូល រឹតតែ មាន ទំនុកចិត្ត បន្ទាប់ពី ដាក់ បម្រុង ជាង ពាក់កណ្តាល នៅតែ អាច ផ្តួល អង់គ្លេស បាន ។

ទម្រង់ លេង របស់ ម៉ិ ក ស៊ិ ក ៖
ជប៉ុន ឡើងមក វគ្គ នេះ ទាំង គួរឱ្យ អស់សំណើច បំផុត ដោយ ពួកគេ សុខចិត្ត ឱ្យ ប៉ូឡូញ ឈ្នះ ១-០ ដោយ មិន ខ្វល់ រឿង បុក តាម ស្មើ វិញ ហើយ បែរជា ពឹង ជោគវាសនា ពួកគេ ទៅលើ កូ ឡុំ ប៊ី ទៅវិញ ។ នេះ កុំ តែ បាន កូ ឡុំ ប៊ី ឈ្នះ ១-០ ដល់ ចប់ តង់ កុំ អី ជប៉ុន នឹង ធ្លាក់ បើ សេ ណេ ហ្គា ល់ តាម ស្មើ កូ ឡុំ ប៊ី ។ ក្រុម ជប៉ុន អាច ចាត់ទុកបាន ថា ជា ក្រុម ខ្សោយ ជាងគេ បំផុត ក្នុងចំណោម ១៦ ក្រុម ចុង ក្រោយនេះ ។

កីឡាករ សំខាន់ ៖ លូ កា គូ Vs យ៉ូ ស៊ី ដា
ជប៉ុន ចង់ ឆ្លងទៅ វគ្គ បន្ទាប់ ទាល់តែ អង្រួន ក្រុម ដែលមាន ប្រយុទ្ធ គួរឱ្យខ្លាច ជាងគេ បំផុត នៅ រុស្ស៊ី ឆ្នាំនេះ ឱ្យបាន ។ ខ្សែការពារ យ៉ូ ស៊ី ដា ធ្លាប់ ប៉ះ លូ កា គូ របស់ Man U ច្រើនដង ហើយ តែ លើក នេះ រូបគេ ត្រូវ លេង ឱ្យ បានល្អ ដូច នៅ Southampton ទើប មានសង្ឃឹម ខ្លះ ។

ការ ទស្សន៍ទាយ ៖ បែលហ្ស៊ិក ឈ្នះ ។

* ស៊ុយអែត Vs ស្វី ស (៣ កក្កដា នៅ ទីក្រុង សេន ភី ត ធឺ ស្បឺ ក )
ទម្រង់ លេង របស់ ស៊ុយអែត ៖
លេង បានល្អ ជារួម ហើយ ប៊ិះ នឹង ឈ្នះ ទាំង ៣ ប្រកួត ទៅហើយ បែរជា ភ្លាត់ស្នៀត ចាញ់ អាល្លឺម៉ង់ ចុង ម៉ោង ទៅវិញ ។ ក្រោយ ចាញ់ អាល្លឺម៉ង់ ពួកគេ បានរៀបចំ ឡើងវិញ យ៉ាង ល្អ ដោយ យកឈ្នះ ម៉ិ ក ស៊ិ ក ៣-០ ។

ទម្រង់ លេង របស់ ស្វី ស ៖
កម្រិត លេង មធ្យម ។ ពួកគេ សំណាង ណាស់ ដែល ឈ្នះ សែ ប៊ី និង បាន ត្រឹម ស្មើ ជាមួយ កូ ស្តា រី កា ទោះបី លេង ចាញ់ ប្រៀប ក្រុម ទាំង ២ ។ រឹតតែ សំណាង គឺ ពួកគេ លេង ស្មើ ជាមួយ ប្រេ ស៊ី ល ។ អ្វីដែល គួរឱ្យ បារម្ភ សម្រាប់ ស្វី សគឺ ការពារ បណ្តាលឱ្យ របូត គ្រប់ ប្រកួត ។

កីឡាករ សំខាន់ ៖ អេ មី ល ហ្វូ ស្បឺ ក Vs ស្តេ ហ្វា ន ឡិច ស្តេ ន័ រ
ក្រុម ទាំង ២ ខ្វះ ប្រយុទ្ធ ចាក់ ដូចគ្នា ដូច្នេះ នឹង ពឹង លើ ខ្សែបម្រើ ដើម្បី រក គ្រាប់ បាល់ ។ ខ្សែបម្រើ ស្លាប ស៊ុយអែត ហ្វូ ស្បឺ ក របស់ Leipziq គឺជា អ្នក ស៊ុត ដ៏ សំខាន់ និង គ្រោះថ្នាក់ ។ កីឡាករ ថ្មីថ្មោង របស់ Arsenal ឡិច ស្តេ ន័ រ ក៏ ជា ខ្សែបម្រើ ល្អ របស់ ស្វី ស ដែរ ដោយ លេង មើលទៅ មុត ស្រួច ណាស់ ពេល បាល់ ចេញពី ស្លាប ម្តងៗ ។

ការ ទស្សន៍ទាយ ៖ ស្វី ស ឈ្នះ ប៉េ ណា ល់ ទី ។

* កូ ឡុំ ប៊ី Vs អង់គ្លេស (៣ កក្កដា នៅ ទីក្រុង មូ ស្គូ )
ទម្រង់ លេង របស់ កូ ឡុំ ប៊ី ៖
បន្ទាប់ពី ស៊យ ចាញ់ ជប៉ុន ពួកគេ លេង បាន យ៉ាង ល្អ ដោយ ផ្តួល ប៉ូឡូញ និង សេ ណេ ហ្គា ល់ យ៉ាង ងាយស្រួល ។ គ្រប់ផ្នែក របស់ កូ ឡុំ ប៊ី គឺ ខ្លាំង ទាំងអស់ ។

ទម្រង់ លេង របស់ អង់គ្លេស ៖
អង់គ្លេស លែង សូវ អួត ដូច កាល ឈ្នះ ២ ប្រកួត ដំបូង ក្រោយ ចាញ់ បែលហ្ស៊ិក នៅ ប្រកួត ទី ៣ ។ ប៉ុន្តែ អង់គ្លេស ចាញ់ នោះ គឺ ដោយសារ ដាក់ កីឡាករ សំខាន់ៗ ឱ្យ សម្រាក ច្រើន ដូច្នេះ ជំនឿ ចិត្ត របស់ អង់គ្លេស នៅតែមាន ខ្ពស់ ដដែល ។

កីឡាករ សំខាន់ ៖ វ៉ក ឃើ Vs ហ្វា ល់ កាវ
ខ្សែការពារ របស់ អង់គ្លេស នឹង ជួប ខ្សែប្រយុទ្ធ ពិត មិន ដូច កាល ប្រកួត ជាមួយ ប៉ា ណា ម៉ា និង ទុយ ណេ ស៊ី ដែល លេង មិន ចាក់ នោះឡើយ ។ វ៉ក ឃើ បាន បង្កកំហុស នាំឱ្យ របូត គ្រាប់ បាល់ បើកឆាក របស់ អង់គ្លេស ហើយ លើក នេះ ប៉ះ ហ្វា ល់ កាវ ច្បាស់ ជា ទប់ បែកញើស ខ្លាំង ហើយ ។

ការ ទស្សន៍ទាយ ៖ ការប្រកួត នេះ គឺ ស្វិតស្វាញ ប៉ុន្តែ ជឿថា អង់គ្លេស នឹង រកឃើញ វិធី ឡើងទៅ វគ្គ បន្ទាប់ ៕ ដោយ៖ កញ្ញាដាលីស