វើ​ល​ខាប់ ៖ ក្រុម​ប្រេ​ស៊ី​ល​ស្មើ​ជើង​គ្នា​ទាំងអស់ មិន​ពឹង​តែ​លើ នី​ម៉ា ម្នាក់​នោះឡើយ​

210

​ប្រេ​ស៊ី​ល​នៅ​មិនទាន់​បាត់​ខ្មាស់​គេ​នៅឡើយ​ទេ​ចំពោះ​បរាជ័យ​ក្នុង​លទ្ធផល ៧-១ ក្រោម​ថ្វីដៃ​អាល្លឺម៉ង់​ក្នុងការ​ប្រកួត​វើ​ល​ខាប់​ឆ្នាំ ២០១៤ ក្នុង​ទឹកដី​ខ្លួនឯង​។​

​ចាប់តាំងពី​លោក​ទី​តេ បាន​ក្លាយជា​គ្រូបង្វឹក​នៅក្នុង​ឆ្នាំ ២០១៦ ម្ចាស់​ជើងឯក​ពិភពលោក ៥ សម័យកាល​នេះ​បានក្លាយ​ទៅជា​ម៉ាស៊ីន​ឈ្នះៗ​ម្តងទៀត និង ជា​ក្រុម​ដំបូង​គេ​ជាប់​លេង​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​។​

​នី​ម៉ា ដែល​ខកខាន​ការប្រកួត​ដ៏​គួរ​អាម៉ាស់មុខ​ទល់នឹង​អាល្លឺម៉ង់ ដោយសារតែ​របួស​នោះ ទើបតែ​ជាសះស្បើយ​ពីរ​បួស​បាក់ឆ្អឹង​ប្រអប់ជើង ដែល​បានធ្វើឱ្យ​រូបគេ​អវត្តមាន ៣ ខែ មុនពេល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​។​

​ប៉ុន្តែ​ឥឡូវនេះ​ប្រេ​ស៊ី​ល​មិន​ពឹង​ទៅលើ​កីឡាករ​ថ្លៃ​បំផុត​លើ​ពិភពលោក​រូបនេះ​ទៀត​ទេ​។ នៅក្នុង​ការប្រកួត​មិត្តភាព​ចំនួន ៦ ប្រកួត​ដោយ​គ្មាន​នី​ម៉ា ប្រេ​ស៊ី​ល​នៅតែ​អាច​ឈ្នះ ៤ ដង​រួមទាំង​មិត្តភាព​ទល់នឹង​អាល្លឺម៉ង់​នៅ​ទីក្រុង​បែរ​ឡាំង​កាលពី​ខែមីនា​។​

​ខ្សែការពារ​ប្រេ​ស៊ី​ល ធី​អា​ហ្គោ ស៊ី​ល​វ៉ា បាន​និយាយថា “​នរណា​ក៏​នឹក​រូបគេ​ដែរ​នៅក្នុង​ក្រុម​។ ប៉ុន្តែ​ជួនកាល​បើ​គ្មាន​រូបគេ​នោះទេ យើង​អាច​ពង្រឹង​ស្ទីល​លេង​បាន​យ៉ាងរឹងមាំ តាម​អ្វីដែល​យើង​ចង់បាន​”​។​

​ជាការ​ពិតណាស់ ប្រេ​ស៊ី​ល​បាន​ឈាន​ចូលទៅ​ប្រកួត​វើ​ល​ខាប់ ដែល​មើលទៅ​គឺមាន​តុល្យភាព​ជាង​មុន និង មាន​កីឡាករ​កំពូល​ជាច្រើនរូប នៅ​គ្រប់​ទីតាំង​ទាំងអស់​។ ពួកគេ​មាន​ភាព​លេចធ្លោ​ខ្លាំង​នៅក្នុង​ការប្រកួត​ជម្រុះ​វិលជុំ​នៅ​អាមេរិក​ខាងត្បូង ដែល​ក្រោម​ការដឹកនាំ​របស់លោក​ដាន់​ហ្គា ចំនួន ៦ ប្រកួត គឺ​ប្រេ​ស៊ី​ល​មិនដែល​ឈ្នះ​នោះឡើយ​។​

​ប្រេ​ស៊ី​ល​គួរតែមាន​គ្រោះថ្នាក់​ខ្លាំង​នៅក្នុង​ប្រទេស​រុស្ស៊ី ប្រសិនបើ​នី​ម៉ា ដែល​រងរបួស​នៅក្នុង​ការប្រកួត​នៅ​ទឹកដី Paris Saint-Germain កាលពី​ខែកុម្ភៈ​នោះ អាចជា​សះស្បើយ​ទាំងស្រុង​។​

​វីរបុរស​ប្រេ​ស៊ី​ល​ដ៏​អស្ចារ្យ លោក​ប៉េ​ឡេ បាន​និយាយថា “​ជាមួយ ជំនាញ​ដ៏​អស្ចារ្យ គាត់ (​នី​ម៉ា​) គឺជា​កីឡាករ​ល្អ​បំផុត​នៅក្នុង​ពិភពលោក​។ នេះ​គឺជា​ពេលវេលា​របស់គាត់​ដើម្បី​រះ​ហើយ​”​។

​ជម្រើសជាតិ​ប្រេ​ស៊ី​ល ៖
​អ្នកចាំទី : Alisson (Roma), Ederson (Manchester City), Cassio (Corinthians)

​ខ្សែការពារ : Danilo (Manchester City), Fagner (Corinthians), Thiago Silva (Paris Saint-Germain), Marquinhos (Paris Saint-Germain), Miranda (Inter Milan), Pedro Geromel (Gremio), Marcelo (Real Madrid), Filipe Luis (Atletico Madrid)

​ខ្សែបម្រើ : Casemiro (Real Madrid), Paulinho (Barcelona), Philippe Coutinho (Barcelona), Renato Augusto (Beijing Guoan), Fred (Manchester United), Fernandinho (Manchester City)

​ខ្សែប្រយុទ្ធ​: Neymar (Paris Saint-Germain), Gabriel Jesus (Manchester City), Willian (Chelsea), Roberto Firmino (Liverpool), Douglas Costa (Juventus), Taison (Shakhtar Donetsk)៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​ប្រេ​ស៊ី​ល