វើ​ល​ខាប់ ៖ ក្រុម​សម្បូរ​តារា​លេចធ្លោ​ក្រូ​អាស៊ី មាន​សក្តានុពល​ខ្ពស់​ដើម្បី​រះ​ត្រចង់​នៅ​វើ​ល​ខាប់

141

​បើទោះបី​ជាមាន​កីឡាករ​ពោរពេញ​ដោយ​ទេពកោសល្យ​ច្រើន ក៏​ជម្រើសជាតិ​ក្រូ​អាស៊ី​បានត្រឹមតែ​ឡើងមក​វើ​ល​ខាប់​នេះ​តាមរយៈ​ការប្រកួត Playoffs​។​

​ក្រូ​អាស៊ី​ទុកចិត្ត​ខ្ពស់បំផុត​ទៅលើ​ខ្សែបម្រើ​របស់​ក្លិប Real Madrid លូ​កាស ម៉ូ​ដ្រិ​ច ខ្សែបម្រើ​ក្លិប Barcelona អ៊ី​វ៉ាន់ រ៉ា​គី​ទីក និង​ខ្សែប្រយុទ្ធ ម៉ា​រី​អូ ម៉ាន់​ហ្ស៊ូ​គី​ក របស់ Juventus​។​

​តើ​ពួកគេ​អាចធ្វើ​បាន​ដូច​វើ​ល​ខាប់​ឆ្នាំ ១៩៩៨ ទេ នៅពេល​ក្រូ​អាស៊ី​បញ្ចប់​ទៅក្នុង​ចំណាត់​លេខ ៣ ក្នុងការ​ប្រកួត​វើ​ល​ខាប់​ដំបូង​របស់ខ្លួន​?

​លោក ដា​វ៉ូ ស៊ូ​កឺ ដែលជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើនជាងគេ​ក្នុង​វើ​ល​ខាប់​ឆ្នាំ ១៩៩៨ បច្ចុប្បន្ន​មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​ក្រូ​អាស៊ី​។​

​បន្ទាប់ពី​ជាប់​វើ​ល​ខាប់​នៅ​បារាំង ក្រូ​អាស៊ី​បាន​ជាប់​លេង​នៅ​វើ​ល​ខាប់ ៣ ដង​ទៀត ក្នុង​ឆ្នាំ ២០០២, ២០០៦ និង ២០១៤ ប៉ុន្តែ​តែង​ជ្រុះ​នៅ​វគ្គ​ចាប់​ពូ​ល​ជានិច្ច​។​

​ក្នុងការ​ប្រកួត​ជម្រុះ​សម្រាប់​វើ​ល​ខាប់​២០១៨ ក្រូ​អាស៊ី​រឹងមាំ​ខ្លាំង​ក្នុង​តំបន់​ការពារ ប៉ុន្តែ​ខ្វះ​ស្ថិរភាព​ក្នុង​តំបន់​ប្រយុទ្ធ​។ ពួកគេ​ស៊ុត​បានតែ ១៥ គ្រាប់​ប៉ុណ្ណោះ ដែលជា​កម្រិត​ស៊ុត​ទាប​បំផុត​ទី ២ បន្ទាប់ពី​អៀរ​ឡង់ ក្នុងចំណោម​ជ័យលាភី​រង​ក្នុង​ពូ​ល​ទាំងអស់​ប្រចាំ​ទ្វីបអឺរ៉ុប​។​

​នៅពេលណា​ដែល​គូប្រកួត​ស៊ុត​បញ្ចូល​ទី​មុន ក្រូ​អាស៊ី​ដឹង​តែ​មិនអាច​រកឃើញ​វិធី​ឈ្នះ​នោះឡើយ​។​

​ជម្រើសជាតិ​ក្រូ​អាស៊ី ៖
​អ្នកចាំទី : Danijel Subasic (Monaco), Lovre Kalinic (Gent), Dominik Livakovic (Dinamo Zagreb)

​ខ្សែការពារ : Vedran Corluka (Lokomotiv Moscow), Domagoj Vida (Besiktas), Ivan Strinic (Sampdoria), Dejan Lovren (Liverpool), Sime Vrsaljko (Atletico Madrid), Josip Pivaric (Dynamo Kiev), Tin Jedvaj (Bayer Leverkusen), Duje Caleta-Car (Red Bull Salzburg)

​ខ្សែបម្រើ : Luka Modric (Real Madrid), Ivan Rakitic (Barcelona), Mateo Kovacic (Real Madrid), Milan Badelj (Fiorentina), Marcelo Brozovic (Inter Milan), Filip Bradaric (Rijeka)

​ខ្សែប្រយុទ្ធ : Mario Mandzukic (Juventus), Ivan Perisic (Inter Milan), Nikola Kalinic (AC Milan), Andrej Kramaric (Hoffenheim), Marko Pjaca (Schalke), Ante Rebic (Eintracht Frankfurt)៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​ក្រូ​អាស៊ី