វើ​ល​ខាប់ ៖ ក្រុម​អ្នកគាំទ្រ​ជប៉ុន​ប៊ិះ​បង្ក​វិបត្តិ​ទឹក​ធ្ងន់ធ្ងរ​នៅ​ក្រុង​តូ​ក្យូ បន្ទាប់ពី​នាំគ្នា​ទៅ​នោម​ក្នុងពេល​ដំណាលគ្នា ក្រោយ​ចប់​តង់​ទី​១

1263
ចែករម្លែក

​អ្នកគាំទ្រ​បាល់ទាត់​ជប៉ុន​បាន​រួច​ផុតពី​វិបត្តិ​ទឹក​យ៉ាង​ប្រផុតប្រផើយ បន្ទាប់ពី​ហ្វូង​អ្នកគាំទ្រ​សម្រុកចូល​បន្ទប់ទឹក​ក្នុងពេល​ដំណាលគ្នា​ក្រោយ​ចប់​តង់​ទី​១ ដោយ​បង្ក​ឱ្យ​ខ្វះខាត​ទឹក​មួយសន្ទុះ​នៅ​ទូទាំង​ទីក្រុង​តូ​ក្យូ​។​

​មនុស្ស​រាប់លាន​នាក់​បាន​ប្រញាប់ប្រញាល់​ចូលទៅ​បន្ទប់ទឹក​នៅក្នុង​រាជធានី​របស់​ជប៉ុន ខណៈដែល​ក្រុម​ជម្រើសជាតិ​ឈប់សម្រាក​តង់​ទី ១ នៅក្នុង​ការប្រកួត​រប​ស់​ពួកគេ​ទល់នឹង​កូ​ឡុំ​ប៊ី​នៅក្នុង​ការប្រកួត​វើ​ល​ខាប់ កាលពី​ថ្ងៃ​អង្គារ ទី​១៩ មិថុនា​។​

​ប៉ុន្តែ​ការិយាល័យ​រដ្ឋាករទឹក​នៅ​ទីក្រុង​តូ​ក្យូ​បានបង្ហាញ​កាលពី​ថ្ងៃ​សុក្រ​ទី​២២​មិថុនា​ថា ការប្រើប្រាស់​ទឹកបាន​កើនឡើង ២៤ ភាគរយ​នៅ​ទីក្រុង​តូ​ក្យូ នៅ​អំឡុងពេល​ឈប់សម្រាក​តង់​ទី​១ ដែល​ប៊ិះ​នាំទៅរក​គ្រោះមហន្តរាយ​ខ្វះខាត​ទឹក​។​

​ជាមួយ​ក្តីរំភើប​ឥតឧបមា​ក្រោយពី​ក្រុម​សា​ម៉ូ​រ៉ៃ​ខៀវ​យកឈ្នះ​កូ​ឡុំ​ប៊ី​នៅ​តង់​ទី​១ ពួក​អ្នកគាំទ្រ​បាន​ចុច​ទឹក​បង្គន់​ក្នុងពេល​ដំណាលគ្នា​កាលពី​ថ្ងៃ​អង្គារ ដោយ​បណ្តាលឱ្យ​កើនឡើង​ការប្រើប្រាស់​ទឹក ៥០ ភាគរយ​បន្ថែមទៀត​។​

​មន្ត្រី​រដ្ឋាករទឹក​ម្នាក់​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ថា “​យើង​សន្មត​ថា​កង្វះខាត​ទឹក​នេះ​បង្កឡើង​ដោយសារតែ​មនុស្ស​ជាច្រើន​ទ្រាំ​ទប់​មិន​ចូល​បន្ទប់ទឹក​ទាំងអស់​គ្នា រួច​នាំគ្នា​សម្រុក​ចូលទៅ​នោម​ក្នុងពេល​តែមួយ​”៕ ដោយ ៖ កញ្ញាដាលីស

ក្រុម​អ្នកគាំទ្រ​ជប៉ុន​សម្រុកចូល​បន្ទប់​ទឹក​ដំណាលគ្នា​នៅ​ចុងបញ្ចប់​តង់​ទី​១ ដោយ​បង្ក​ឱ្យ​ខ្វះខាត​ទឹក​បណ្តោះអាសន្ន​នៅ​ទីក្រុង​តូ​ក្យូ