វើ​ល​ខាប់ ៖ ជ័យជម្នះ​ចុង​ម៉ោង​ជួយ​ឱ្យ​ប្រេ​ស៊ី​ល និង ស្វី​ស ឡើងមក​លេខ ១​និង​លេខ​២ ក្នុង​ពូ​ល E

949
ចែករម្លែក

​លទ្ធផល​ឈ្នះ​របស់​ប្រេ​ស៊ី​ល​ទៅលើ​កូ​ស្តា​រី​កា ២-០ នៅ​ចុង​ម៉ោង និង ជ័យជម្នះ​របស់​ស្វី​ស​លើ​សែ​ប៊ី នៅ​នាទី​ទី ៩០ បាន​រុញ​ក្រុម​ទាំង​២ ឡើង​មកឈរ​លេខ ១ និង លេខ ២ លើ​កំពូល​តារាង​ពូ​ល E ។

​ប្រេ​ស៊ី​ល​ឥឡូវ​ឈរ​នៅ​លេខ ១ មាន ៤ ពិន្ទុ​ស្មើ​លេខ ២ ស្វី​ស ខណៈ​សែ​ប៊ី មាន ៣ ពិន្ទុ ឈរ​នៅ​លេខ ៣ និង​កូ​ស្តា​រី​កា (​ធ្លាក់​) មាន​សូន្យ​ពិន្ទុ ឈរ​នៅ​បាត​តារាង​ពូ​ល E​។ ប្រកួត​ចុងក្រោយ​ក្នុង​ពូ​ល​នេះ គឺ ប្រេ​ស៊ី​ល​ជួប​សែ​ប៊ី និង ស្វី​ស​ជួប​កូ​ស្តា​រី​កា​។

​លទ្ធផល​វើ​ល​ខាប់​កាលពី​ថ្ងៃ​សុក្រ​ទី ២២ មិថុនា ៖
​ពូ​ល D
​នី​ហ្សេ​រី​យ៉ា ២-០ អ៊ី​ស្លង់​

​ពូ​ល E
​ប្រេ​ស៊ី​ល ២-០ កូ​ស្តា​រី​កា​
​សែ​ប៊ី ១-២ ស្វី​ស​៕ ដោយ៖ កញ្ញាដាលីស

នី​ម៉ា​ស៊ុត​បាន​១​គ្រាប់​នៅ​នាទី​ទី ៩០ ជួយ​ឱ្យ​ប្រេ​ស៊ី​ល​ឈ្នះ​កូ​ស្តា​រី​កា ២-០