បារាំងមានជម្រើសច្រើនណាស់។ ជាពិសេសតំបន់ជួរមុខ កន្លែងដែលខ្សែប្រយុទ្ធល្អៗជាច្រើននាក់ផ្សេងទៀតមិនបានជាប់ឈ្មោះសម្រាប់វើលខាប់។
ខ្សែប្រយុទ្ធ ការីម បេនហ្សេម៉ា របស់ក្រុម Real Madrid ដែលជាជ័យលាភីពានរង្វាន់ Champions League ៤ សម័យ ជាថ្មីម្តងទៀតត្រូវបានមើលរំលងដោយគ្រូបង្វឹក ឌីឌីយ៉េ ដេសំ។
គ្រូបង្វឹកជម្រើសជាតិដទៃទៀតច្បាស់ជាច្រណែននឹងលោកដេសំណាស់ហើយមើលទៅ ដែលតំបន់ប្រយុទ្ធគឺពោរពេញដោយជំនាញ ល្បឿន និង ការស៊ុតបញ្ចូលទីច្បាស់ៗ។ អ្នកគាំទ្រនឹងមិនអភ័យទោសឱ្យនោះទេ ប្រសិនបើគាត់មិនចេះប្រើទេពកោសល្យទាំងនេះដើម្បីឱ្យបារាំងលើកពាន។
បារាំងមានកីឡាករឆ្នើមៗ ជាច្រើនទៀតដែរ រួមមាន អ្នកចាំទី យូហ្គោ ឡរីស ខ្សែការពារ រ៉ាហ្វាអែល វ៉ារ៉ាណេ និង ខ្សែបម្រើ ផូល ផុកបា។ ទោះយ៉ាងណា បារាំងនៅតែរបូតគ្រាប់បាល់ស្រាលៗ។ ហើយការរ៉ាប់រងជាមួយការរំពឹងទុកដ៏ខ្ពស់ពីពួកគេ នៅតែជាបញ្ហា។
លោកដេសំបានដឹកនាំជម្រើសជាតិបារាំង ៦ ឆ្នាំហើយ ជាពេលវេលាសមគួរបំផុតដើម្បីស្វែងរកតុល្យភាពដ៏ស័ក្តិសមមួយនៅក្នុងក្រុម។ អ្នកគាំទ្រមានសុទិដ្ឋិនិយមថាគាត់អាចធ្វើបានម្តងទៀតសម្រាប់បារាំង នៅថ្ងៃដែលបារាំងប្រារពខួបលើកទី ២០ នៃការឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកតែមួយគត់របស់ខ្លួន។
បើជាប់លេខ ១ ក្នុងពូល C បារាំងនឹងមានសន្ទុះខ្លាំង ខណៈក្រុមជម្រើសជាតិដាណឺម៉ាកគឺជាការគំរាមកំហែងធ្ងន់ធ្ងរតែមួយគត់របស់ខ្លួន ប៉ុន្តែបើបញ្ចប់នៅលេខ២ក្នុងពូល គេនឹងដាក់មន្ទិលសង្ស័យពីបារាំងជាថ្មីម្តងទៀតជាមិនខាន។
ក្រុមជម្រើសជាតិបារាំង ៖
អ្នកចាំទី : យូហ្គោ ឡូរីស (Tottenham), ស្ទីវ ម៉ាន់ដាន់ដា (Marseille), អាល់ហ្វុនសេ អារ៉េអូឡា (Paris Saint-Germain)
ខ្សែការពារ : ឌ្យីព្រីល ស៊ីឌីបេ (Monaco), បេនចាមីន ផាវ៉ាត (Stuttgart), សាញ៉ូអែល អ៊ុមទីទី (Barcelona), រ៉ាហ្វាអែល វ៉ារ៉ាណេ (Real Madrid), ព្រីស្នែល គីមប៉េមបេ (Paris Saint-Germain), អាឌីល រ៉ាមី (Marseille), បេនចាមីន មេនឌី (Manchester City), លូកាស ហ័រណង់ដេស (Atletico Madrid)
ខ្សែបម្រើ : ផូល ផុកបា (Manchester United), ខូរិនទីន តូលីសសូ (Bayern Munich), ប្លាយសេ ម៉ាទុយអ៊ីឌី (Juventus), អិនហ្គោឡូ កាន់តេ (Chelsea), ស្តេវិន អិន ហ្សុនហ្ស៊ី (Sevilla), ថូម៉ាស់ ឡេម៉ា (Monaco)
ខ្សែប្រយុទ្ធ : អង់ទ័ន គ្រីស្មាន់ (Atletico Madrid), អូលីវើ ជីរូដ (Chelsea), គីលៀន អេមបាហ្វេ (Paris Saint-Germain), ដេមបេឡេ (Barcelona), ផ្លរែន ធូវីន (Marseille), ណាប៊ីល ហ្វេកឺ (Lyon)៕ ដោយ៖ កញ្ញាដាលីស