វើ​ល​ខាប់ ៖ ទស្សនា​ទិដ្ឋភាព​បើកឆាក​វើ​ល​ខាប់​ម្សិលមិញ អស្ចារ្យ​កម្រិតណា​!

572

​លោក រ៉​ប់​ប៊ី វី​លលៀម បាន​ជួយ​ចាប់ផ្តើម​បើក​ការប្រកួត​វើ​ល​ខាប់ ២០១៨ ខណៈដែល​កីឡដ្ឋាន Luzhniki របស់​ទីក្រុង​មូ​ស្គូ ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពិធី​បើក​។​

​អតីត​តារាចម្រៀង​ម្ចាស់​បទ Take That រូបនេះ​បាន​ច្រៀង ៤ បទ និង​ត្រូវបាន​ចូលរួម​នៅលើ​ឆាក​ដោយ​តារា​សម្តែង​រុស្ស៊ី នាង អៃ​ដា ហ្គា​រី​ហ្វូ​ល​លី​ណា អំឡុង​ពិធី​បើក ដែល​បាន​ធ្វើឡើង​ភ្លាម មុនពេល​រុស្ស៊ី​ប្រកួត​បើកឆាក​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​ខាងក្រោម​នេះ​គឺជា​រូបថត​របស់​វេ​ប​សាយ Press Association Sport ដែល​ផ្តិត​យក​ទិដ្ឋភាព​អស្ចារ្យ​ជាច្រើន​នៅ​ពិធី​បើក​វើ​ល​ខាប់ រួមទាំង​អតីត​ជម្រើសជាតិ​អេ​ស្ប៉ា​ញ អ៊ី​កឺ កាស៊ី​យ៉ា​ស់ បង្ហាញ​ពាន​វើ​ល​ខាប់ ព្រមទាំង​វត្តមាន​របស់​រ៉ូ​ណា​ល់​ដូ​ប្រេ​ស៊ី​ល និង ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន​ក្នុង​ពិធី​បើក​ផងដែរ​៕

ដោយ៖ កញ្ញាដាលីស-វាសនា

ទិដ្ឋភាព​បើកឆាក​វើ​ល​ខាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ មិថុនា​នៅ​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​មូ​ស្គូ

ស្រ្តីអ្នកគាំទ្រខាងរុស្ស៊ីនិងអារ៉ាប៊ីសាអូឌីត 

អ្នកគាំទ្រមកពីគ្រប់ក្រុម គ្រប់ពូលក្នងវើលខាប់២០១៨