វើ​ល​ខាប់ ៖ ទូរទស្សន៍​រដ្ឋ​វៀតណាម​អញ្ជើញ​ស្រី​ស្អាត​សិច​ស៊ី​មិន​ស្គាល់​បាល់ទាត់​សូម្បី​មួយ​បៀក​មក​ធ្វើ​អត្ថាធិប្បាយ​វើ​ល​ខាប់ រង​ការរិះគន់​យ៉ាងខ្លាំង​

1971
ចែករម្លែក

​ទូរទស្សន៍​រដ្ឋ​វៀតណាម VTV កំពុង​ទទួល​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់ខ្លួន​ក្នុងការ​អញ្ជើញ​ស្រី​ស្អាត​សិច​ស៊ី​ចំនួន ៣២ នាក់​ដែលមាន​ចំណេះដឹង​ផ្នែក​បាល់ទាត់​តិចតួច​ដើម្បី​ផ្តល់​អត្ថាធិប្បាយ​អំឡុង​វើ​ល​ខាប់​ឆ្នាំ ២០១៨​។​

​ការផ្សាយ​បន្ត​ផ្ទាល់​នៃ​កម្មវិធី​ប្រកួត​វើ​ល​ខាប់​នៅ​រុស្ស៊ី​ឆ្នាំ ២០១៨ ត្រូវបាន​អមដោយ​កម្មវិធី​មួយទៀត​ហៅថា “Nong Bow World Cup” ដែល​បក​ប្រែជា​ភាសា​អង់គ្លេស​មានន័យថា “​ក្តៅ​សាច់​ជាមួយ​វើ​ល​ខាប់​” ពោលគឺ​កម្មវិធី​នេះ​កេងចំណេញ​លើ​ស្រីៗ​តែម្តង​ដើម្បី​ទាក់ទាញ​អ្នកទស្សនា​អំឡុង​ការប្រកួត​វើ​ល​ខាប់​នេះ​។​

​កម្មវិធី​នេះ​មាន​ស្រី​ស្លៀកពាក់​សិច​ស៊ី ៣២ នាក់​ដែល​នារី​ម្នាក់ៗ​ត្រូវបាន​កំណត់ឱ្យ​ផ្តល់​អត្ថាធិប្បាយ និង​គាំទ្រ​ប្រទេសមួយ​ក្នុងចំណោម ៣២ ប្រទេស ដែល​កំពុង​ប្រកួតប្រជែង​គ្នា​នៅក្នុង​ប្រទេស​រុស្ស៊ី​។

​ស្រី​សិច​ស៊ី​ទាំងនេះ​ក៏​បង្ហាញមុខ​ផងដែរ​នៅ ដើមការ​ប្រកួត ពាក់កណ្តាល​ការប្រកួត និង ចុងការ​ប្រកួត រួមជាមួយ​ពិធីករ​ទូរទស្សន៍ VTV ម្នាក់ និង​កីឡាករ​បាល់ទាត់​អាជីព​ម្នាក់ ឬ ជន​ល្បី​ម្នាក់ ដែលមាន​ចំណេះដឹង​ខាង​បាល់ទាត់​។​

​ទោះយ៉ាងណា ទស្សនិកជន​ភាគច្រើន​មិន​ចាប់អារម្មណ៍​នឹង​ភាព​សិច​ស៊ី​របស់​ពួកនាង​នោះទេ ព្រោះ​ពួកនាង​ពុំមាន​ចំណេះដឹង​ខាង​បាល់ទាត់​សូម្បី​មួយ​បៀក​ណា​ឡើយ​៕ ដោយ៖ កញ្ញាដាលីស

ស្រីៗ​សិច​ស៊ី​ទាំង ៣២ រូប ពុំមាន​ចំណេះដឹង​បាល់ទាត់​សម្រាប់​បម្រើ​ចំណី​អារម្មណ៍​របស់​អ្នក​ស្នេហា​បាល់ទាត់​វៀតណាម​ឡើយ