វើ​ល​ខាប់ ៖ បន្ទាប់ពី​លេចធ្លោ​ខ្លាំង​នៅ​វើ​ល​ខាប់ ២០១៤ ឥឡូវ​ជែ​ម ធ្លាក់កូដ​ខ្លាំង សម្រាប់​ក្រុម​កូ​ឡុំ​ប៊ី​

376

​កូ​ឡុំ​ប៊ី​អាច​នឹង​ធ្វើឱ្យ​កក្រើក​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​រុស្ស៊ី​ម្តងទៀត បន្ទាប់ពី​ធ្វើបាន​យ៉ាង​ល្អ​នៅ​វើ​ល​ខាប់​ចុងក្រោយ​។​

​កីឡាករ ជែ​ម រ៉ូ​ឌ្រី​ហ្គេ​ស ចាប់ផ្តើម​ក្លាយជា​តារា​ល្បី​មួយ​រំពេច នៅពេល​រូបគេ​ដក់​បាល់​នៅលើ​ទ្រូង រួច​បែរ​ខ្លួន​យ៉ាង​លឿន ហើយ​ស៊ុត​កោង​មួយ​ទំហឹង​បញ្ចូល​ទី​របស់​អ៊ុយ​រូ​ហ្គា​យ​។​

​មួយ​គ្រាប់​ហ្នឹងហើយ​បាន​ជួយ​ឱ្យ​កូ​ឡុំ​ប៊ី​កក់​កៅអី​មួយ​ក្នុង​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ក្នុង​ឆ្នាំ ២០១៤ ហើយ​ទីបំផុត​ក៏​ជួយ​ឱ្យ​ជែ​ម​បាន​ផ្ទេរ​ទៅកាន់​ក្រុម Real Madrid​។​

​ប៉ុន្តែ​ជែ​ម​មិន​អាចធ្វើ​បានល្អ​ដូច​នៅ​វើ​ល​ខាប់​ក្នុងប្រទេស​ប្រេ​ស៊ី​ល កន្លែង​ដែល​រូបគេ​ស៊ុត​បញ្ចូល​ទី​៦​គ្រាប់​ច្រើនជាង​នរណាៗ​ទាំងអស់​។ ជែ​ម​មិនអាច​បញ្ចេញ​ឥទ្ធិពល​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​ទេ ហើយ​កំពុង​ព្យាយាម​ធ្វើឱ្យមាន​ទម្រង់​លេង​ល្អ​ឡើងវិញ នៅមុន​ការប្រកួត​វើ​ល​ខាប់ នៅឯ​ក្លិប Bayern Munich ។​

​វា​ក៏​ជា​លំបាក​ផងដែរ​សម្រាប់​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ដែលមាន​សិទ្ធិ​គ្រប់គ្រាន់​សម្រាប់​ឡើងមក​វើ​ល​ខាប់​ជាប់​គ្នា​ជា​លើក​ទី​២ នៅ​ថ្ងៃ​ប្រកួត​ជុំ​ចុងក្រោយ​តែប៉ុណ្ណោះ​។​

​ការណ៍​នេះ​អនុញ្ញាតឱ្យ​ខ្សែប្រយុទ្ធ រ៉ា​ដា​ម៉​ល ហ្វា​ល់​កាវ បង្ហាញខ្លួន​នៅ​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​របស់​កីឡាបាល់ទាត់ បន្ទាប់ពី​ខកខាន​ការធ្វើដំណើរ​ទៅ​ប្រេ​ស៊ី​ល ដោយសារ​បញ្ហា​របួស​ជ​ង្គ​ង់​ខាងឆ្វេង​។

​ជម្រើសជាតិ​កូ​ឡុំ​ប៊ី ៖
​អ្នកចាំទី : David Ospina (Arsenal), Camilo Vargas (Deportivo Cali), Jose Fernando Cuadrado (Once Caldas)

​ខ្សែការពារ : Cristian Zapata (AC Milan), Yerry Mina (Barcelona), Davinson Sanchez (Tottenham), Oscar Murillo (Pachuca), Santiago Arias (PSV Eindhoven), Farid Diaz (Olimpia), Johan Mojica (Girona), Jefferson Lerma (Levante)

​ខ្សែបម្រើ : Carlos Sanchez (Espanyol), Abel Aguilar (Deportivo Cali), Mateus Uribe (America), Wilmar Barrios (Boca Juniors), James Rodriguez (Bayern Munich), Juan Fernando Quintero (River Plate), Juan Guillermo Cuadrado (Juventus), Jose Heriberto Izquierdo (Brighton)

​ខ្សែប្រយុទ្ធ : Luis Fernando Muriel (Sevilla), Radamel Falcao (Monaco), Carlos Bacca (Villarreal), Miguel Angel Borja (Palmeiras)៕ ដោយ៖ កញ្ញាដាលីស

ជែ​ម រ៉ូ​ឌ្រី​ហ្គេ​ស របស់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី
ជែ​ម រ៉ូ​ឌ្រី​ហ្គេ​ស របស់​ក្រុម​ជម្រើសជាតិ​កូ​ឡុំ​ប៊ី