វើ​ល​ខាប់ ៖ បុរស​អាយុ ១៨ ឆ្នាំ​ម្នាក់ ស្លាប់ និង ៤ នាក់​រងរបួស​ក្នុងការ​បាញ់បោះ​អបអរ​ជ័យជម្នះ​របស់​ក្រុម​ស៊ុយអែត​

883
ចែករម្លែក
  • 30
    Shares

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បានឱ្យដឹងថា មនុស្សម្នា​ក់បាន​ស្លាប់ និង ៤ នាក់​ទៀត​បាន​រងរបួស បន្ទាប់ពី​ការបាញ់ប្រហារ​មួយ​ក្បែរ​ស្ថានីយ៍​ប៉ូលិស នៅ​ទីក្រុង​ម៉ា​ល់​ម៉ូ ភាគខាងត្បូង​ប្រទេស​ស៊ុយអែត​។​

​អ្នកនាំពាក្យ​ប៉ូលិស​លោក ស្តេ​ហ្វា​ន សូ​ឌ័​រ​ហូ​ម បាន​និយាយថា “​បុរស​អាយុ ១៨ ឆ្នាំ​ម្នា​ក់បាន​ស្លាប់ អំឡុង​ពេលយប់​” ។​

​នាយកដ្ឋាន​ប៉ូលិស​ទីក្រុង​បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ដោយ​និយាយថា “​គ្មាន​ហេតុផល​ណាមួយ​ដែល​សាធារណជន​ត្រូវ​ព្រួយបារម្ភ​នោះទេ​” ដោយ​បន្ថែមថា ការវាយប្រហារ​នេះ​មិន​ពាក់ព័ន្ធ​នឹង​អំពើ​ភេរវកម្ម​ទេ​។​

​យោងតាម​វេ​ប​សាយ TT បានឱ្យដឹងថា ឧបទ្ទវ​ហេតុនេះ​បានកើត​ឡើង​នៅក្នុង​ទីក្រុង​ម៉ា​ល់​ម៉ូ បន្ទាប់ពី​ម៉ោង ៨ យប់​ថ្ងៃ​ចន្ទ ទី​១៨ មិថុនា​។​

​កាសែត Aftonbladet និយាយថា ការបាញ់ប្រហារ​នេះ​កើតឡើង​នៅក្បែរ​ស្ថានីយ៍​ប៉ូលិស ដូច្នេះ​មន្ត្រីប៉ូលិស​បានមក​ដល់​កន្លែងកើតហេតុ​ភ្លាមៗ​។​

​របាយការណ៍​នានា​បាន​លើកឡើងថា បុរស​ម្នាក់​បាន​បាញ់កាំភ្លើង​អបអរ​ជ័យជម្នះ​របស់​ស៊ុយអែត​លើ​កូរ៉េខាងត្បូង ក្នុង​វើ​ល​ខាប់​៕ ដោយ៖ កញ្ញាដាលីស

មនុស្ស ៥ នាក់​ត្រូវបាន​បាញ់​ចំ ក្នុង​ការបាញ់​អបអរ​ជ័យជម្នះ​វើ​ល​ខាប់​នៅ​ទីក្រុង​ម៉ា​ល់​ម៉ូ របស់​ស៊ុយអែត