វើ​ល​ខាប់ ៖ បែលហ្ស៊ិក ផ្តួល​អង់គ្លេស ឡើងមក​លេខ​១​ក្នុង​ពូ​ល G

766
ចែករម្លែក

​មួយ​ជើង​កោង​របស់​អេ​ដ​ណាន់ ចា​នូ​ហ្សៃ បាន​បញ្ជូន​បែលហ្ស៊ិក​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ក្នុងនាម​ជា​ជ័យលាភី​ប្រចាំ​ពូ​ល G ដោយ​ឈ្នះ​អង់គ្លេស ១-០ និង​ដាក់​ក្រុម​អង់គ្លេស​ឱ្យ​ជួប​ក្រុម​ខ្លាំង​មកពី​ពូ​ល H​។

​ការប្រកួត​រវាង​បែលហ្ស៊ិក​និង​អង់គ្លេស​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៨​មិថុនា​ហាក់​មិនមាន​ភាព​តានតឹង​ខ្លាំង​នោះទេ ព្រោះ​ក្រុម​ទាំង​២​បាន​ប្តូរ​ជម្រើស​ដំបូង​សរុប​រួមគ្នា​ដល់​ទៅ ១៧ នាក់​ឯណោះ ដោយសារតែ​ពួកគេ​បាន​ឆ្លងទៅ​វគ្គ​បន្ទាប់​រួច​អស់​ទៅហើយ​។

​ក្នុង​ពូ​ល H កូ​ឡុំ​ប៊ី​ឈរ​នៅ​លេខ​១​បន្ទាប់ពី​ឈ្នះ​សេ​ណេ​ហ្គា​ល់ ១-០ និង​ជប៉ុន​បាន​ឡើងទៅ​វគ្គ​បន្ទាប់ ក្រោយ​ចាញ់​ប៉ូឡូញ ១-០ ព្រោះ​សា​ម៉ូ​រ៉ៃ​ខៀវ​ជប៉ុន មាន​កាត​លឿង​តិចជាង​សេ​ណេ​ហ្គា​ល់​។

​បែលហ្ស៊ិក នឹង​ប៉ះ​ជប៉ុន​នៅ​ថ្ងៃ​ចន្ទ​ក្រោយ ប៉ុន្តែ​បើ​បែលហ្ស៊ិក​ឈ្នះ​ទៀត នោះ​ពួកគេ​អាច​នឹង​ជួប ប្រេ​ស៊ី​ល ឬ ម៉ិ​ក​ស៊ិ​ក​។ ចំណែក​អង់គ្លេស​ត្រូវ​ជួប​ជាមួយ​កូ​ឡុំ​ប៊ី​៕ ដោយ៖ កញ្ញាដាលីស

អង់គ្លេស​ធ្លាក់​មក​លេខ​២​ក្រោយ​ចាញ់​បែលហ្ស៊ិក ១-០