វើ​ល​ខាប់ ៖ ពួក​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​ឱ្យតែ​ឃើញ​ជនជាតិ​កូរ៉េខាងត្បូង​ដឹង​តែ​ចាប់​លី​លើ​ស្មា​ដើម្បី​អរគុណ​កូរ៉េ​ដែល​ទម្លាក់​អាល្លឺម៉ង់​

974
ចែករម្លែក

​ពួក​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​ដ៏​សប្បាយរីករាយ​បាន​ចាប់​បោះ​ជនជាតិ​កូរ៉េខាងត្បូង​ឡើងលើ ខណៈដែល​ពួកគេ​បាន​អរគុណ​ដល់​ប្រទេស​អាស៊ី​មួយ​នេះ ដែល​ផ្តួល​អាល្លឺម៉ង់​និង​ជួយសង្គ្រោះ​យុទ្ធនាការ​វើ​ល​ខាប់​របស់​ពួកគេ​។​

​វីដេអូ​ដែល​ថត​នៅ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​បានបង្ហាញ​ពួក​អ្នកគាំទ្រ​ពោរពេញ​ដោយ​ការដឹងគុណ​ក្នុង​ឈុត​ពណ៌​បៃតង បាន​ស្រែក​អបអរ​និង​សែង​ជនជាតិ​កូរ៉េ​តាម​ដងផ្លូវ​នៅលើ​ស្មា​របស់​ពួកគេ​។​

​មានការ​អបអរសាទ​រ​យ៉ាង​សម្បើម​នៅក្នុង​ទីក្រុង បន្ទាប់ពី​ជ័យជម្នះ ២-០ របស់​កូរ៉េខាងត្បូង​លើ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ពិភពលោក​អាល្លឺម៉ង់ បាន​ធានាថា ម៉ិ​ក​ស៊ិ​ក​ដែល​ចាញ់​ស៊ុយអែត ៣-០ នឹង​ឈានទៅ​វគ្គ​បន្ទាប់​នៃ​វើ​ល​ខាប់​។​

​អ្នកគាំទ្រ​រាប់រយ​នាក់​បាន​អបអរ​នៅ​ខាងក្រៅ​ស្ថានទូត​កូរ៉េខាងត្បូង​នៅក្នុង​សង្កាត់​ឡូ​ម៉ាស​ដេ​ចា​ពូ​ល​តេ​ពិ​ក ដោយ​គ្រវីទង់ជាតិ​នៃ​ប្រទេស​ទាំង​២ ដោយ​ពាក់មួក​ធំ និង ផឹកស្រា​ប្រពៃណី​ម៉ិ​ក​ស៊ិ​ក​។​

​សមាជិក​បុគ្គលិក​ការទូត​កូរ៉េ​ម្នាក់​ត្រូវបាន​ចាប់​សែង​លើ​ស្មា​របស់​ពួក​អ្នកគាំទ្រ ដែល​ស្រែកថា “​កូរ៉េ ឥឡូវ​អ្នក​បាន​ក្លាយជា​ជនជាតិ​ម៉ិ​ក​ស៊ិ​ក​ដែរ​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

ពួក​អ្នកគាំទ្រ​ម៉ិ​ក​ស៊ិ​ក​ចាប់​សែង​ជនជាតិ​កូរ៉េខាងត្បូង​នៅ​ទីក្រុង​ម៉ិ​ក​ស៊ី​កូ​ដើម្បី​អរគុណ​ពួកគេ​ដែល​ផ្តួល​អាល្លឺម៉ង់