វើ​ល​ខាប់ ៖ មកទល់​ឥឡូវ ក្រុម​ណាខ្លះ​វិច​បង្វិច​ទៅផ្ទះ​វិញ និង​ក្រុម​ណាខ្លះ​ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​?

699
ចែករម្លែក

​មកទល់​ឥឡូវនេះ ក្រុម​ណាខ្លះ​បាន​ហាលអាវ និង​ក្រុម​ណាខ្លះ​បាន​ជាប់​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​?

​ពូ​ល A
​រុស្ស៊ី និង អ៊ុយ​រូ​ហ្គា​យ បាន​ជាប់​ទៅលេង​វគ្គ ១៦ ក្រុម​ចុងក្រោយ ហើយ​អេ​ហ្ស៊ី​ប និង អា​រ៉ា​ប៊ី​សា​អូឌីត បាន​ហាលអាវ​រួចទៅហើយ​។

​ពូ​ល B
​ម៉ា​រ៉ុ​ក បាន​ខ្ទាត​ចេញពី​វើ​ល​ខាប់​ទៅហើយ ដោយ​ទុកឱ្យ​ព័រ​ទុយ​ហ្គា​ល់ និង អេ​ស្ប៉ា​ញ (​មាន ៤ ពិន្ទុ​ស្មើគ្នា​) ព្រមទាំង​អ៊ីរ៉ង់ (៣​ពិន្ទុ​) ប្រជែង​គ្នា​ដណ្តើមយក​លេខ ១ និង លេខ ២​។ អេ​ស្ប៉ា​ញ​លេង​ជាមួយ​ម៉ា​រ៉ុ​កនៅ​ថ្ងៃ​ចន្ទ​ក្រោយ នៅពេល​ព័រ​ទុយ​ហ្គា​ល់​ប៉ះ​អ៊ីរ៉ង់​។

​ពូ​ល C
​បារាំង​បានជា​ប់​ទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ បន្ទាប់ពី​ឈ្នះ​ប៉េ​រូ ១-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​នាំមុខ​លើ​កំពូល​តារាង​ដោយមាន ៦ ពិន្ទុ​។ ដា​ណឺ​ម៉ាក​ជាប់​លេខ ២ មាន ៤ ពិន្ទុ បន្ទាប់ពី​ស្មើ ១-១ ជាមួយ​អូស្ត្រាលី ដែលមាន​១​ពិន្ទុ​ក្នុង​ដៃ​។ ប៉េ​រូ​ត្រូវបាន​ទម្លាក់​ចេញពី​វើ​ល​ខាប់​ហើយ​។ ដា​ណឺ​ម៉ាក​លេង​ជាមួយ​បារាំង​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ នៅពេល​អូស្ត្រាលី​ប៉ះ​ជាមួយ​ប៉េ​រូ​។

​ពូ​ល D
​ក្រូ​អាស៊ី ឆ្លងទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​បន្ទាប់ពី​ផ្តួល​អា​ហ្ស​ង់​ទី ៣-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍ និង​មាន ៦ ពិន្ទុ ឈរលើ​កំពូល​តារាង​។ អា​ហ្ស​ង់​ទីន ដែល​ឆ្លងកាត់ ២ ប្រកួត​ទទួលបាន​ត្រឹម ១ ពិន្ទុ នឹង​ជួយ​បញ្ហា​ធំ ជាពិសេស ប្រសិនបើ​អ៊ី​ស្លង់​ផ្តួល​នី​ហ្សេ​រី​យ៉ា (​សូន្យ​ពិន្ទុ​) នៅ​ថ្ងៃ​សុក្រ​នេះ និង ប្រកួត​ជុំ​ចុងក្រោយ​អ៊ី​ស្លង់ ស្មើនឹង​ក្រូ​អាស៊ី ដែល​ពេលនោះ​ហើយ​គឺ​អា​ហ្ស​ង់​ទីន​នឹងត្រូវ​ខ្ទាត​ចេញពី​វើ​ល​ខាប់​៕ ដោយ៖ កញ្ញាដាលីស

ក្រូ​អាស៊ី ឈ្នះ អា​ហ្ស​ង់​ទីន ៣-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍