វើ​ល​ខាប់ ៖ ម៉ា​រ៉ា​ដូ​ណា អង្គុយ​ខ្ទប់​មុខ ពេល​ឃើញ​អា​ហ្ស​ង់​ទីន​ចាញ់​ទក់​សាច់​

1237
ចែករម្លែក

​អតីត​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន ឌី​ហ្គោ ម៉ា​រ៉ា​ដូ​ណា បានបង្ហាញ​នូវ​អារម្មណ៍​ខកចិត្ត​ខ្លាំង​ចេញពី​តំបន់​អង្គុយ​ផ្តាច់មុខ​នៃ​កីឡដ្ឋាន ខណៈ​ក្រុម​អា​ហ្ស​ង់​ទីន​របស់គាត់​ត្រូវបាន​ផ្តួល​ដោយ​ក្រុម​ក្រូ​អាស៊ី ៣-០ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២១​មិថុនា​។​

​បុរស​វ័យ ៥៧ ឆ្នាំ​រូបនេះ​បាន​ស្រែក​ទាំង​រំភើប​ផង និង​ដាល់​ខ្យល់​ផង​ពេល​អា​ហ្ស​ង់​ទីន​បើក​ការ​វាយ​សម្រុក​ម្តងៗ ប៉ុន្តែ​នៅ​ទីបំផុត​ក៏​អស់សង្ឃឹម​រលីង បន្ទាប់ពី​អា​ហ្ស​ង់​ទីន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល ៦០ ឆ្នាំ​មកនេះ​។​

​ម៉ា​រ៉ា​ដូ​ណា ដែល​ពាក់​នាឡិកា​២​យ៉ាង​ចម្លែក បាន​យកដៃ​ខ្ទប់​ក្បាល ដោយ​ដឹងថា​លទ្ធផល​អា​ហ្ស​ង់​ទីន​គឺ​ចប់សព្វគ្រប់​ត្រឹមហ្នឹង​ហើយ​៕ ដោយ៖ កញ្ញាដាលីស

ម៉ា​រ៉ា​ដូ​ណា យកដៃ​ខ្ទប់​ក្បាល ព្រោះ​ដឹងថា​អា​ហ្ស​ង់​ទីន​ច្បាស់​ជា​ធ្លាក់