វើ​ល​ខាប់ ៖ រ៉ូ​ណា​ល់​ដូ ស៊ុត​ចូល ៣ គ្រាប់ ជួយ​ឱ្យ​ព័រ​ទុយ​ហ្គា​ល់តា​ម​ស្មើ​អេ​ស្ប៉ា​ញ ៣-៣

872
ចែករម្លែក

​កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ បាន​ប្រើ​វើ​ល​ខាប់​ដើម្បី​បង្ហាញ​ដល់​អ្នក​រាល់គ្នា​ថា​គាត់​គឺជា​កំពូល​អ្នក​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​គ្រប់​សម័យកាល​។​

​រ៉ូ​ណា​ល់​ដូ​បាន​ត្រដុស​ចង្ការ​របស់គាត់​ក្រោយពី​បាន​ស៊ុត​បញ្ចូល​ទី​បើកឆាក​ប៉ុនា​ន​នាទី​ដំបូង​ឱ្យ​ព័រ​ទុយ​ហ្គា​ល់​នាំមុខ​អេ​ស្ប៉ា​ញ ដែល​ចង់​មានន័យថា​គាត់​គឺជា​កំពូល​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​គ្រប់​សម័យកាល​។ បន្ទាប់មក​គាត់​បាន​រក​គ្រាប់​បាល់​២​គ្រាប់​បន្ថែមទៀត​រួមទាំង​ការទា​ត់បាល់​ពិន័យ​ហ្វ្រ៊ី​ឃី​កនៅ​នាទី​ទី ៨៨ ដ៏​ល្អឥតខ្ចោះ ដែល​ធ្វើឱ្យ​ក្រុម​របស់គាត់​ទទួលបាន​លទ្ធផល​ស្មើ ៣-៣ កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មិថុនា​។​

​អេ​ស្ប៉ា​ញ​ដែលជា​ម្ចាស់​ជើងឯក​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០១០ បាន​គ្របដណ្តប់​ភាគច្រើន​លើ​ការប្រកួត ប៉ុន្តែ​មិនអាច​ទប់​រ៉ូ​ណា​ល់​ដូ​ជាប់​ឡើយ​។​

​លោក ហ្វើ​ណង់​ដូ ហេ​រ៉ូ គ្រូបង្វឹក​ថ្មី​របស់​អេ​ស្ប៉ា​ញ​បាន​និយាយថា “​នៅពេលដែល​ខ្ញុំ​លេង​ប៉ះ​កីឡាករ​ដូចជា រ៉ូ​ណា​ល់​ដូ រឿង​ទាំងនេះ​អាច​នឹង​កើតឡើង​។ វា​ពិតជា​មានសំណាង​ណាស់​សម្រាប់​ក្រុម​ណាមួយ​ដែលមាន​កីឡាករ​គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ​”​។​

​រ៉ូ​ណា​ល់​ដូ បាន​ក្លាយជា​កីឡា​ករទី ៤ ដែល​រក​គ្រាប់​បាល់​បាន​នៅក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​ចំនួន​៤ ដោយ​ចូលរួម​ជាមួយ ប៉េ​ឡេ​, មី​រ៉ូ​ស្លា​វ ក្លូ​សេ និង យូ​វេ ស៊ី​ល័​រ​។ គាត់​ក៏បាន​ក្លាយជា​កីឡាករ​ព័រ​ទុយ​ហ្គា​ល់​ទីមួយ​ផងដែរ​ដែល​បានបង្ហាញ​ខ្លួន​នៅក្នុង​វើ​ល​ខាប់​ចំនួន​៤​លើក ហើយ​នៅ​អាយុ ៣៣ ឆ្នាំ​បានក្លាយ​ទៅជា​កីឡាករ​ចាស់​ជាងគេ​បំផុត​ដែល​ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​បើកឆាក​ក្នុង​ប្រវត្តិសាស្ត្រ​វើ​ល​ខាប់​៕ ដោយ៖ កញ្ញាដាលីស

រ៉ូ​ណា​ល់​ដូ​ស៊ុត​បញ្ចូល​ទី ៣ គ្រាប់​បើកឆាក ជួយ​ឱ្យ​ព័រ​ទុយ​ហ្គា​ល់តា​ម​ស្មើ​អេ​ស្ប៉ា​ញ