វើ​ល​ខាប់ ៖ លើក​មុន​ទាយ​ត្រូវ ២ ប្រកួត ឥឡូវ​ឆ្មា​ដ៏រ​ពិស ចេញមក​ទាយ​លទ្ធផល​បាល់​ជាថ្មី​ម្តងទៀត រវាង​អា​ហ្ស​ង់​ទីន និង ក្រូ​អាស៊ី​

904
ចែករម្លែក

​ដោយមាន​មោទនភាព​ចំពោះ​ការ​ទាយ​ត្រូវ​នូវ​លទ្ធផល​ការប្រកួត​វើ​ល​ខាប់​ចំនួន ២ លើក​មុន ឥឡូវ​ឆ្មា​វើ​ល​ខាប់ ឈ្មោះ ស៊ូ​ស៊ី ចេញមក​ទាយ​ម្តង​ទៀតហើយ​។ លើក​នេះ ឆ្មា​ញី​នេះ​ប្រមើលមើល​ពី​ជោគវាសនា​នៃ​ក្រុម​ជម្រើសជាតិ​ក្រូ​អាស៊ី​និង​អា​ហ្ស​ង់​ទីន​។​

​បន្ទាប់ពី​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច​ក្នុងការ​ប្រកួត​ជាមួយ​អ៊ី​ស្លង់ ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន លី​អូ​នែ​ល ម៉េ​ស​ស៊ី នឹង​ដឹកនាំ​ក្រុម​របស់គាត់​ប្រកួត​ជាមួយ​ក្រូ​អាស៊ី​នៅ​ថ្ងៃទី ២១ មិថុនា​នេះ​។​

​ក្រុម​ក្រូ​អាស៊ី​នាំមុខគេ​ក្នុង​ពូ​ល D ជាមួយនឹង ៣ ពិន្ទុ ខណៈដែល​អ៊ី​ស្លង់​និង​អា​ហ្ស​ង់​ទីន​មាន ១ ពិន្ទុ​ម្នាក់ និង​នី​ហ្សេ​រី​យ៉ា​ឈរ​នៅ​បាត​តារាង​។​

​ឆ្មា​ដ៏រ​ពិស​នេះ​បាន​ទាយ​ទស្សន៍ទាយ​ថា អា​ហ្ស​ង់​ទីន​នឹង​ឈ្នះ​យប់​នេះ​៕ ដោយ៖ កញ្ញាដាលីស

ឆ្មា​ឈ្មោះ ស៊ូ​ស៊ី ទាយ​ថា អា​ហ្ស​ង់​ទីន​ជា​អ្នកឈ្នះ​លើ​ក្រូ​អាស៊ី នៅថ្ងៃនេះ