វើ​ល​ខាប់ ៖ ស៊ុយអែត និង អង់គ្លេស​ឡើងទៅ​ជួបគ្នា​នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​

894
ចែករម្លែក

​សូម្បី​ក្នុង​វើ​ល​ខាប់ ឱកាស​មួយ​អាច​ផ្លាស់ប្តូរ​ការប្រកួត​ទាំងស្រុង​។ ដូច​ឃើញជាក់ស្តែង​កាលពី​ថ្ងៃ​អង្គារ​ទី​២ កក្កដា​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ ស៊ុយអែត និង ស្វី​ស ដែល​លេង​ការពារ​ប្រយ័ត្នប្រយែង​ដូចគ្នា មើលទៅ​ទំនងជា​នឹង​ចប់​តង់​ស្មើគ្នា​រួច​ឈានទៅ​ស៊ុត​ប៉េ​ណា​ល់​ទី​ទៅហើយ បែរជា​កីឡាករ​អេ​មី​ល ហ្វ័​រ​ស្បឺ​ក សាក​ស៊ុត​ពី​ចម្ងាយ​មួយ​ជើង ហើយ​ផ្លាត​បុក​ជើង​កីឡាករ ម៉ា​នូ​អែល អាកា​ន់​ជី ចូល​ទី​តែម្តង​។ ឱកាស​បែបនេះ បាន​ជួយ​ឱ្យ​ស៊ុយអែត​នាំមុខ​ស្វី​ស​មុន ប៉ុន្តែ​ស៊ុយអែត​មិន​ចុះចាញ់​ឡើយ​គឺ​ទប់​លទ្ធផល​នេះ​រហូតដល់​ចប់​តង់ ឡើងទៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​តែម្តង​។

​អង់គ្លេស​ក៏​ស្រដៀង​ទៅនឹង​ការប្រកួត​រវាង​ស៊ុយអែត​និង​ស្វី​ស​ដែរ ដោយ​នាំមុខ​១-០ លើ​កូ​ឡុំ​ប៊ី បែរជា​មកឱ្យ​កូ​ឡុំ​ប៊ី​ស៊ុត​តាម​ស្មើ​នៅ​ចុង​ម៉ោង​។ ខ្សែការពារ​កូ​ឡុំ​ប៊ី យើ​រី មីណា បាន​ឡើងមក​ស៊ុតមួយជើង​ចូល​នៅ​ចុង​ម៉ោង តាម​ស្មើ​អង់គ្លេស​មិនគួរ​ឱ្យ​ជឿ ជាហេតុ​នាំឱ្យ​ការប្រកួត​ឈានទៅដល់​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​។ ឱកាស​បែបនេះ​បានធ្វើឱ្យ​អង់គ្លេស​ភ័យព្រួយ​មិន​ស្ទើរ​ទេ ព្រោះ​តាម​ប្រវត្តិសាស្ត្រ ពួកគេ​តែងតែ​ធ្លាក់​នៅ​វគ្គ​ស៊ុត​ប៉េ​ណា​ល់​ទី​។ ប៉ុន្តែ​លើក​នេះ​សំណាង​បានមក​នៅ​ខាង​អង់គ្លេស ដោយ​អាច​យកឈ្នះ​លើ​កូ​ឡុំ​ប៊ី​ដោយ​ការ​ស៊ុត​ប៉េ​ណា​ល់​ទី​។

​ដូច្នេះ ស៊ុយអែត នឹងត្រូវ​ជួប​ជាមួយ​អង់គ្លេស នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ៧ ខែកក្កដា វេលា​ម៉ោង ២១:០០៕ ដោយ៖ កញ្ញាដាលីស

ស៊ុយអែត នឹងត្រូវ​ជួប​ជាមួយ​អង់គ្លេស នៅ​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី ៧ ខែកក្កដា វេលា​ម៉ោង ២១:០០