វើ​ល​ខាប់ ៖ ហានិភ័យ​ខ្ពស់​នៃ​ការវាយប្រហារ​ភេរវកម្ម​នៅ​វើ​ល​ខាប់​រុស្ស៊ី ធ្វើឱ្យ​តម្លៃ​ធានារ៉ាប់រង​ឡើងថ្លៃ​

1217
ចែករម្លែក

​បុព្វលាភ​ធានារ៉ាប់រង​ការពារ​ប្រឆាំងនឹង​ការ​ប្រហារ​ភេរវកម្ម បាន​ឡើងថ្លៃ​ខ្ពស់ជាង​វើ​ល​ខាប់​ឆ្នាំ ២០១៤ និង​វើ​ល​ខាប់​មុនៗ ដល់​ទៅ ១០ ភាគរយ​។​

​ហានិភ័យ​នៃ​ការវាយប្រហារ​ភេរវកម្ម​និង​ការខូចខាត​ពី​ការវាយប្រហារ​ណាមួយ​នោះបាន​រុញ​តម្លៃ​បុព្វលាភ​ធានារ៉ាប់រង​សម្រាប់​ក្រុមហ៊ុន​និង​កីឡាករ ដែល​ទិញ​ធានារ៉ាប់រង​សម្រាប់​វើ​ល​ខាប់​នៅក្នុង​ប្រទេស​រុស្ស៊ី បើ​ធៀប​នឹង​វើ​ល​ខាប់​នៅ​ប្រេ​ស៊ី​ល​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ឈ្មួញកណ្តាល​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​នានា​។​

​ពួកគេ​ប៉ាន់​ស្មានថា​តម្លៃ​ធានារ៉ាប់រង​នៃ​ព្រឹត្តិការណ៍​នេះ​គឺមាន​ចំនួន​ជាង ១០ ពាន់​លាន​ដុល្លារ​។

​ម្ចាស់​កីឡដ្ឋាន ភ្នាក់ងារ​លក់​សំបុត្រ ភ្នាក់ងារ​ម្ហូបអាហារ និង​កីឡាករ​គឺ​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវ​ធានារ៉ាប់រង​ទប់​ទល់នឹង​ហានិភ័យ​នានា រួមមាន​ការលុបចោល​ការប្រកួត ការចាប់​ជំរិត ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត និង ការរង​របួស​ផ្ទាល់ខ្លួន​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស