វើ​ល​ខាប់ ៖ អេ​រិ​ក​សុន ជា​គន្លឹះ​ដ៏​សំខាន់​ដើម្បីឱ្យ​ដា​ណឺ​ម៉ាក​ចម្លង​តាម​គំរូ​ក្រុម​កាលពី​ឆ្នាំ ១៩៩២

397

​មាន​ហេតុផល ២ យ៉ាង​ដែលថា ដា​ណឺ​ម៉ាក​មិនគួរ​ត្រូវបាន​លុបចោល​ទាំងស្រុង​នៅឯ​ការប្រកួត​វើ​ល​ខាប់​។​

​ទី​១ នៅចាំ​ឆ្នាំ ១៩៩២ ទេ​? ក្រុម​ដា​ណឺ​ម៉ាក​បានឈ្នះ​ពានរង្វាន់​អឺរ៉ុប បន្ទាប់ពី​គេ​ប្រាប់ថា​ពួកគេ​ត្រូវបាន​ទៅលេង​នៅក្នុង​ការប្រកួត​យូរ៉ូ គឺ​តែមួយ​សប្តាហ៍​ប៉ុណ្ណោះ មុនពេល​ការប្រកួត​ចាប់ផ្តើម បន្ទាប់ពី​យូ​ហ្គោ​ស្លា​វី​ត្រូវបាន​ដកសិទ្ធិ​ប្រកួត ព្រោះ​ផ្ទុះ​សង្គ្រាមស៊ីវិល​។ វា​នៅតែ​ជាការ​ឈ្នះ​ពាន​មិន​គួរឱ្យ​ជឿ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​កីឡាបាល់ទាត់​អន្តរជាតិ​។​

​ទី​២ គឺ កីឡាករ គ្រី​ស្ទា​ន អេ​រិ​ក​សុន​។ ជាមួយ​ខ្សែបម្រើ​កណ្តាល​របស់ខ្លួន​មាន​សុខភាព​ល្អ និង​កំពុង​ស្ថិតក្នុង​ទម្រង់​លេង​អស្ចារ្យ ដា​ណឺ​ម៉ាក​ជឿជាក់ថា​អ្វីៗ​គឺអាច​ទៅរួច​។ អេ​រិ​ក​សុន គឺជា​កីឡាករ​ឆ្នើម​ម្នាក់​ក្នុង​ក្របខ័ណ្ឌ English Premier League ជាមួយនឹង​ក្រុម Tottenham និង​ស៊ុត​បញ្ចូល​ទី​បាន ១១ គ្រាប់​នៅក្នុង​ការប្រកួត​ជម្រុះ​វើ​ល​ខាប់ គឺ​តាម​ពីក្រោយ​តែ កីឡាករ គ្រី​ស្ទា​ណូ រ៉ូ​ណា​ល់​ដូ និង រ៉ូបឺត ឡេ​វ៉ាន់​ដូ​ល​ស្គី តែប៉ុណ្ណោះ នៅក្នុង​តំបន់​អឺរ៉ុប​។​

​នេះ​គឺជា​ការបង្ហាញ​ខ្លួន​ទី​៥​របស់​ដា​ណឺ​ម៉ាក​នៅក្នុង​វើ​ល​ខាប់ ហើយ​ក្រុម​នេះ​បាន​ឆ្លង​ផុត​ពូ​ល ៣ ដង​ក្នុងចំណោម ៤ ដង លើក​មុន ដោយ​ឈានដល់​វគ្គ ១/៤ ផ្តាច់ព្រ័ត្រ​ម្តង ក្នុង​ឆ្នាំ ១៩៩៨​។​

​ក្រុម​ដា​ណឺ​ម៉ាក​ធ្វើដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​ជាមួយ​ទម្រង់​លេង​ដ៏​ល្អ​។ ពួកគេ​ស្ថិតក្នុង​ចំណាត់ថ្នាក់​លេខ ១២ ក្នុង​តារាង FIFA ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយជា​ក្រុម​លេខ ៨ នៅ​អឺរ៉ុប​នាពេល​បច្ចុប្បន្ន​។​

​ជម្រើសជាតិ​ដា​ណឺ​ម៉ាក ៖
​អ្នកចាំទី : Kasper Schmeichel (Leicester), Jonas Lossl (Huddersfield), Frederik Ronow (Brondby)

​ខ្សែការពារ : Andreas Christensen (Chelsea), Simon Kjaer (Sevilla), Mathias Jorgensen (Huddersfield), Jannik Vestergaard (Borussia Moenchengladbach), Henrik Dalsgaard (Brentford), Jens Stryger (Udinese), Jonas Knudsen (Ipswich)

​ខ្សែបម្រើ : Christian Eriksen (Tottenham), Lasse Schone (Ajax), Lukas Lerager (Bordeaux), Michael Krohn-Dehli (Deportivo La Coruna), William Kvist (FC Copenhagen), Thomas Delaney (Werder Bremen), Pione Sisto (Celta Vigo)

​ខ្សែប្រយុទ្ធ : Andreas Cornelius (Atalanta), Kasper Dolberg (Ajax), Martin Braithwaite (Bordeaux), Nicolai Jorgensen (Feyenoord), Viktor Fischer (FC Copenhagen), Yussuf Poulsen (RB Leipzig)៕ ដោយ៖ កញ្ញាដាលីស

ជម្រើសជាតិ​ដា​ណឺ​ម៉ាក