វើ​ល​ខាប់ ៖ អ្នកគាំទ្រ​ជប៉ុន​ដើរ​រើស​សំរាម​ទាំង​ទឹកភ្នែក​ជុំវិញ​កីឡដ្ឋាន ទោះបី​ជប៉ុន​ចាញ់​បែលហ្ស៊ិក​យ៉ាង​ចុកចាប់​នៅ​ចុង​ម៉ោង ៣-២

759
ចែករម្លែក

​ក្រុម​អ្នកគាំទ្រ​ជប៉ុន​បាន​នៅចាំ​ក្រោយ​គេ បន្ទាប់ពី​ក្រុម​ជប៉ុន​ចាញ់​បែ​ល​ហ្សិ​ក ដើម្បី​សម្អាត​កីឡដ្ឋាន បើទោះបីជា​ចាញ់​យ៉ាង​ចុកចាប់​នៅ​ចុង​ម៉ោង​ក៏ដោយ​។​

​ក្រុម​អ្នកគាំទ្រ​របស់ “​សា​ម៉ូ​រ៉ៃ​ខៀវ​” ត្រូវគេ​ឃើញ​ដើរ​គ្រប់​ចក្រ​ល្ហ​កនៅ​កីឡដ្ឋាន Rostov Arena ក្នុង​ទីក្រុង​រ៉ូ​ស្តូវ​អន​ដុន ដើម្បី​រើស​សំរាម ជាមួយ​ដំណក់ទឹកភ្នែក​នៅ​ហូរ​មិនទាន់​បាត់ បន្ទាប់ពី​ចាញ់ ៣-២ ។​

​ទោះបី​ឆ្លង​ផុត​ជម្រុះ​តាម​ពូ​ល​ដោយសារ​ពិន្ទុ Fair Play ល្អ​ជាង​សេ​ណេ​ហ្គា​ល់ ប៉ុន្តែ​ជប៉ុន​បាន​ស៊ុត​នាំមុខ​បែលហ្ស៊ិក ២-០ យ៉ាង​អស្ចារ្យ​ក្នុង​រយៈពេល ៤ នាទី​ដំបូង​នៅ​ដើមតង់​ទី ២ កាលពី​រាត្រី​ថ្ងៃ​ចន្ទ ទី​២ កក្កដា មុនពេល​បែលហ្ស៊ិក​វាយបក​ឈ្នះ​វិញ ៣-២ នៅ​ចុង​ម៉ោង​។​

​អ្នកគាំទ្រ​មិន​ចោល​មាយា​ទ​ល្អ​ក្នុងការ​សម្អាត​កីឡដ្ឋាន​ឡើយ ទោះបី​ចាញ់​ក៏ដោយ ហើយ​គេ​អាច​មើលឃើញ​ពួកគេ​កំពុង​យំ​បណ្តើរ រើស​សំរាម​បណ្តើរ​នៅ​ជុំវិញ​កីឡដ្ឋាន​៕ ដោយ៖ កញ្ញាដាលីស

ក្រុម​អ្នកគាំទ្រ​ខ្លះ​យំ ពេល​កំពុង​រើស​សំរាម​នៅ​កីឡដ្ឋាន Rostov Arena កាលពី​ថ្ងៃ​ចន្ទ