វើ​ល​ខាប់ ៖ អ្នកគាំទ្រ​សិច​ស៊ី​បំផុត​របស់​រុស្ស៊ី តាម​ពិតជា​តារា​សិច​សោះ​

1764
ចែករម្លែក
  • 61
    Shares

​នារី​សក់ទង់ដែង​ស្រស់ស្អាត​ម្នាក់ ដែល​ជាប់​ជា​អ្នកគាំទ្រ​វើ​ល​ខាប់​សិច​ស៊ី​បំផុត​របស់​រុស្ស៊ី ទីបំផុត​ត្រូវបាន​លាតត្រដាង​ថា​ជា តារា​សម្តែង​ក្នុង​ខ្សែភាពយន្ត​សិច​។​

​នាង ណា​តា​លី​យ៉ា នឹម​ជី​ណូ​វ៉ា (Natalya Nemchinova) រៀបការ​រួច​អាយុ ២៨ ឆ្នាំ ត្រូវបាន​គេ​ប្រទះឃើញ​នៅឯ​កីឡដ្ឋាន Luzhniki ក្នុង​ទីក្រុង​មូ​ស្គូ ក្នុង​ឈុត​ខ្លី​ពណ៌​ស ដែលមាន​សរសេរ​ពាក្យ​ថា “​រុស្ស៊ី​” ដោយ​គ្រវីទង់ជាតិ​ប្រទេស ពណ៌​ស ពណ៌​ខៀវ និង​ពណ៌​ក្រហម នៅឯ​ការប្រកួត​បើកឆាក​ជាមួយ​អា​រ៉ា​ប៊ី​សា​អូឌីត​។​

​នាង​ក៏​ពាក់មួក​ប្រពៃណី​រុស្ស៊ី​ផងដែរ ហើយ​រូបភាព​របស់​នាង​ក្នុងនាម​ជា​អ្នកគាំទ្រ​សិច​ស៊ី​បំផុត ត្រូវបាន​ចែកចាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​គ្រប់គ្រង​ដោយ​វិមាន​ក្រឹម​ឡាំង RT​។​

​ប៉ុន្តែ​ទូរទស្សន៍ RT ដែលជា​ប៉ុស្តិ៍​ឃោសនាការ​របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន បាន​ទទួលស្គាល់ថា ខណៈពេលដែល​រូបនាង​ទទួលបាន​ការកោតសរសើ​រ​យ៉ាង​ពេញទំហឹង​ចំពោះ​រូប​ស្រស់​សោភា​របស់​នាង ពួក​អ្នកលេង​បណ្តាញ​សង្គម​បាន​រកឃើញថា​នាង​ធ្លាប់​ធ្វើជា​តារា​សិច ដែល​បាន​បង្ហាញខ្លួន​នៅក្នុង​រឿង​សិច​រាប់មិនអស់​៕ ដោយ៖ កញ្ញាដាលីស

នាង ណា​តា​លី​យ៉ា នឹម​ជី​ណូ​វ៉ា ធ្លាប់​ធ្វើជា​តារា​សិច​នៅក្នុង​រឿង​សិច​រាប់មិនអស់