វើ​ល​ខាប់ ៖ អ្នកគាំទ្រ​អបអរ​ពេញទី​ក្រុង​មូ​ស្គូ បន្ទាប់ពី​រុស្ស៊ី​ឈ្នះ​អេ​ស្ប៉ា​ញ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​

745
ចែករម្លែក

​ការធ្វើ​ចរាចរណ៍​ត្រូវ​ផ្អាក​នៅ​កណ្តាល​ទីក្រុង​មូ​ស្គូ​ខណៈដែល​ប្រជាជន​រុស្ស៊ី​រាប់សែន​នាក់​បាន​អបអរ​ជ័យជម្នះ​មិន​នឹកស្មាន​ដល់​ក្នុង​ព្រឹត្តិការណ៍​វើ​ល​ខាប់​លើ​ក្រុម​អេ​ស្ប៉ា​ញ​។​

​ក្រុម​អ្នកគាំទ្រ​បាននាំគ្នា​ដើរ​តាមផ្លូវ​រហូតដល់​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​បង្ហាញ​មោទនភាព​ជាតិ ដោយ​ខ្លះ​នាំគ្នា​លោត​ចូល​អាង​បាញ់​ទឹក និង ឡើង​បង្គោល​ភ្លើង ដោយ​ស្រែកថា “​រុស្ស៊ី រុស្ស៊ី​” ។​

​រថយន្ត​ជាច្រើន​បាន​ចុច​ស៊ី​ផ្លេ ខណៈដែល​មនុស្ស​ជាច្រើន​បាន​អើត​តាម​បង្អួច​គ្រវីទង់ជាតិ​។​

​មុននេះ​បន្តិច ក្នុង​តំបន់​អ្នកគាំទ្រ ពួកគេ​បាន​យំ​និង​ហក់លោត​ក​ញ្ឆែ​ង​ដោយ​ក្ដី​អំណរ​ខ្លាំងពេក បន្ទាប់ពី​រុស្ស៊ី​ឈ្នះ​ដោយ​បាល់​កាត់សេចក្តី ១១ ម៉ែត្រ ៤-៣ ក្រោយ​ស្មើគ្នា ១-១ រហូតដល់​ថែម​ម៉ោង​១៥​នាទី​២​ដង​ក្នុង​វគ្គ ១៦ ក្រុម​ចុងក្រោយ​៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​រុស្ស៊ី​អបអរ​ជម្រើសជាតិ​ខ្លួន​ដែល​ផ្តួល​អេ​ស្ប៉ា​ញ​នៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ