វើ​ល​ខាប់ ៖ អ្នកចាំទី​អេ​ស្ប៉ា​ញ ដេ​ហ័​រ ថា​បាល់​ស៊ុត​មួយ​ជើងៗ​របស់​រ៉ូ​ណា​ល់​ដូ ពិបាក​ចាប់​ណាស់

1123
ចែករម្លែក

​អ្នកចាំទី​អេ​ស្ប៉ា​ញ ដេវីត ដេ​ហ័​រ បាន​និយាយថា រូបគេ​បានទទួល​ការគាំទ្រ​ពី​មិត្ត​រួម​ក្រុម ក្រោយពី​របូត​បាល់​ស្រាលៗ​ក្នុងការ​ប្រកួត​ស្មើ​របស់​អេ​ស្ប៉ា​ញ ៣-៣ ជាមួយ​ព័រ​ទុយ​ហ្គា​ល់​ក្នុង​ពូ​ល B នៅ​ទីក្រុង​សូ​ជី​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មិថុនា​។​

​ដេ​ហ័​រ​បានធ្វើ​ឱ្យមាន​កំហុស​ស​ម្រា​ប់​គ្រាប់​បាល់​ទី ២ របស់​ព័រ​ទុយ​ហ្គា​ល់​ខណៈដែល​រូបគេ​មិនអាច​ចាប់​ជាប់​បាល់​ស៊ុត​ពីលើ​ដំបូលទូក​របស់​រ៉ូ​ណា​ល់​ដូ នៅ​នាទី​ទី ៤៤ ខណៈ​បាល់​វិលខ្ញាល់​ពី​ដៃ​ដេ​ហ័​រ​ចូល​សំណាញ់​ទី​តែម្តង​។​

​ដេ​ហ័​រ​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា “​គ្រូបង្វឹក​របស់​អេ​ស្ប៉ា​ញ លោក ហ្វើ​ណង់​ដូ ហេ​រ៉ូ គឺ​នៅ​ជាមួយ​ខ្ញុំ​និង​ក្រុម​ទាំងមូល​គឺ​នៅ​ជាមួយ​ខ្ញុំ​។ ខ្ញុំ​មាន​អារម្មណ៍​ស្ងប់​ធម្មតា​។ វា​ជា​កំហុស​ដែល​អាច​កើតឡើង​ចំពោះ​អ្នកចាំទី​គ្រប់រូប​។ ជា​គ្រាប់​បាល់​ដ៏​លំបាក យើង​ត្រូវតែ​បន្ត​ការហ្វឹកហាត់​និង​ធ្វើ​អ្វី​ឱ្យ​បានល្អ ក្នុងការ​ប្រកួត​ដ៏​សំខាន់​ទល់នឹង​អ៊ីរ៉ង់​ព្រោះ​យើង​មាន​ជម្រើស​ដ៏​ខ្លាំង​ដើម្បី​ឈ្នះ​”៕ ដោយ៖ កញ្ញាដាលីស

ដេ​ហ័​រថា​បាល់​របស់​រ៉ូ​ណា​ល់​ស៊ុត​ម្តងៗ​ពិបាក​ចាប់